វៀតច័ន្ទ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ សម្ដេចពិជ័យសេនាព្រមទាំង គណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីអបអរសា ទរខួបអនុ ស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតកងទ័ពប្រជាជនឡាវ ដែលប្រារ ព្ធឡើងនៅទីក្រុងវៀងចន្ទ។
ក្នុងពិធីនោះវត្តមានពីគ ណៈប្រតិភូក្រសួងការពារជាតិកម្ពុជា-វៀតណាម-ថៃ-សហភាពមីយ៉ាន់ម៉ា ចិន-និងសហពន្ធ័រុស្ស៊ី និងប្រមុខថ្នាក់ដឹកនាំគ្រប់លំ ដាប់ថ្នាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោក ប៊ុនយ៉ាំង វឡាក់ជិត អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានរដ្ឋសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្លែងថា: មុននេះ៧០ឆ្នាំ គឺនៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៤៩ កងទ័ពឡាវឥស្សរៈ ដែលបច្ចុប្បន្នជាកងទ័ពប្រជាជនឡាវ បានបង្កើតឡើងនៅតំបន់ឈរជើងមួយក្នុងខេត្តហួផាន់ មានលោកប្រធាន កៃសន ភំវិហាន ប្រកាសបង្កើតដឹកនាំ និងបញ្ជាដោយផ្ទាល់។
លោកបញ្ជាក់ទៀតថា: ក្រោយពីកងទ័ពឡាវឥស្សរៈ បង្កើតឡើ ងមិនយូរប៉ុន្មានប្រឈមមុខជាមួយសត្រូវជាច្រើនដូចជា ខាង សេដ្ឋកិច្ច កម្លាំងទ័ព អាវុធយុទ្ធោបករណ៍ តែដោយសារទឹកចិត្តស្នេ ហាជាតិខ្លាំងក្លា និងការបន្តប្រពៃណីតស៊ូ មិនព្រមចុះចាញ់រប ស់បុព្វបុរស និងជនជាតិឡាវទាំងមូល និងមានការជួយឧ បត្ថម្ភគាំទ្រអស់ពីដួងចិត្តពីប្រជាជនឡាវ បណ្ដាជនជាតិ ក៏ដូចជាប្រ ទេសសង្គមនិយមជាបងប្អូនឡាវ កងទ័ពឡាវបានធ្វើការប្រយុ ទ្ធយ៉ាងអង់អាចក្លាហាន ទទួលបានជ័យជំនះជាបន្ត បន្ទាប់។
ក្នុងឱកាសប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ ថ្ងៃបង្កើតកងទ័ពប្រជាជនឡាវ ក្នុងនាមបក្ស រដ្ឋាភិបាល សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ប៊ុន យ៉ាំង វឡាក់ជិត សម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំ ពោះវីរយុទ្ធជន យុទ្ធនារី នៃកងទ័ពប្រជាជនឡាវ ជនពិការ ក្រុមគ្រួសារដែលពលីជីវិតដើម្បី ឯករាជ្យ ឥស្សរៈភាព និងសុភមង្គល របស់ប្រជាជនឡាវ ។
ក្នុងពិធីអបអរខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតកងទ័ពប្រ ជាជនឡាវ នាឱកាសនោះ ក៏បង្ហាញក្បួនព្យុហយាត្រា ទស្សនាដែលក្បួនទាំងនោះមាន២៥ផែន រួមមាន៖ ផែនកម្មាភិបាលចូលនិវត្តន៍ ផែនទង់ជ័យកងទ័ពប្រជាជនឡាវ ផែនកងទ័ពឡាវឥស្សរៈ ផែនកម្លាំងកងទ័ពរំដោះប្រជាជនឡាវ ផែនកម្លាំងទ័ពនារី៣៦៩ ផែនទ័ពនាយទាហានជើងគោក ផែននាយទាហានជើងអាកាស ផែនកម្លាំងយោធាព្រំដែន ផែនទ័ពថ្មើរជើង ផែនទ័ពប្រយុទ្ធពិសេស ផែនទ័ពរថពាសដែក រថក្រោះ ផែនទ័ពកាំ ភ្លើងធំ ផែនទ័ពការពារអាកាស ផែនទ័ពវិស្វកម្ម ផែនអង្គភាពបញ្ជូនសារ ផែនទ័ពសុខាភិបាលនារី ផែនទ័ពតំបន់ ផែនប្រជាការពារ ផែនក្បួនទ័ពរថយន្តថ្មើរជើង ផែនរថក្រោះ រថពាសដែក ផែនរថយន្តកាំភ្លើងធំ ផែនរថយន្តប្រភេទការពារអាកាស ផែនទ័ពវិស្វកម្ម និងផែនកងត្រែទ័ពផងដែរ ៕ សុខដុម