ខេត្តកំពង់ធំ ៖យោងតាមអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី ០៨ មករា ២០១៩ នឹងមានស្រុកថ្មីមួយបន្ថែមទៀត ដោយកាត់ចេញពីស្រុកបារាយណ៍ចំនួន ០៨ឃុំ ជាចំណុះ ។
ខេត្តកំពង់ធំជាខេត្តស្ថិតនៅចំណុចកណ្តាលនៃប្រទេសកម្ពុជា មានផ្ទៃដីសរុប ១៣.៨១៤ ម៉ែត្រក្រឡា ស្មើនឹង ១៥៨.១៧៨ គ្រួសារ ប្រជានសរុប ៦៩១.៨០៣នាក់ មានស្រុកចំនួន ០៨ ឃុំ ៨៧ ភូមិ ៧៥១ បន្ទាប់ពីអនុក្រឹត្យនេះសម្រេចបង្កើតស្រុកមួយបន្ថែមទៀត ខេត្តកំពង់ធំ និងកើនបានស្រុកចំនួន ០៩ ខណៈភូមិ ឃុំ រក្សាចំនួនដដែល ។
លោក សុខ លូ អភិបាលខេត្តកំពង់ធំបានបញ្ជាក់ថា អនុក្រឹត្យនេះពិតប្រាកដមែន មិនក្លែងក្លាយទេ ៕ ប៊ុនរិទ្ធី