ខេត្តប៉ៃលិន៖ កាលពីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅស្នងការនគរបាលខេត្តប៉ៃលិន ត្រូវបានផ្លាស់ប្តូរលោក ឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ជាស្នងការត្រូវចូលនវត្តន៍ ដោយដាក់ជំនួសលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការរងមកពីរាជធានីភ្នុំពេញជាស្នងការខេត្តប៉ៃលិនវិញ ។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតំណាងខ្ពង់ខ្ពស់សម្តេចកហរឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
មុនប្រកាសផ្ដាស់ប្ដូរពីតំណែងលោកឧត្តមសេនីយ៍ ជា ចាន់ឌិន បានសូមទោសដល់កងកម្លាំងនគរបាលទាំងអស់ក្រោមការដឹកនាំរបស់លោក ដែលមានពាក្យសម្តីលើសលួសណាមួយប៉ះពាល់ទាំងចេតនា និងអចេតនា ព្រោះជាបទបញ្ជា ដែលតម្រូវឲ្យអនុវត្តន៍ហើយការអនវត្តតែមានការតឹងតែង និងធូរខ្លះ ហើយសូមឲ្យកងកម្លាំងទាំងអស់បន្តសហការល្អ និងស្តាប់បទបញ្ជាថ្នាក់លើបន្ថែមទៀតដើម្បីឲ្យបានរឹងមាំ បន្ថែមទៀតជូនជាតិមាតុភូមិ ។
បន្ទាប់ពីការសន្យារបស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ជាស្នងការប៉ៃលិនថ្មី លើការអនុវត្តការងារ និងអនុវត្តតាមផែនការថ្នាក់ដឹកនាំលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ស្នងការនគរបាលជាតិតំណាងខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមឲ្យលោកស្នងការពិនិត្យមើលការងារក្នុងមូលដ្ឋានខ្លួន និងអនុតាមគណ:បញ្ជាការឯកភាពខេត្ត និងចុះដល់មូលដ្ឋានដើម្បីសំដៅរក្សាឲ្យបានសន្តិសុខស្តាប់ធ្នាប់សុវត្ថិភាព ៕ ស សារ៉េត