ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការខេត្តកំពតដោះលែងអ្នកបើកបររថយន្តអោយមានសេរីភាព ខណះជនរងគ្រោះនិងសាច់ញាតិកំពុងស្រែករកយុត្តិធម៌ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូប៉ះជាមួយរថយន្ត

ចែករំលែក៖

ខេត្តកំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូប៉ះជាមួយរថយន្ត បណ្តាលអោយយុវជនម្នាក់បានរងរបួសធ្ងន់នៅនិងកន្លែងកើតហេតុ តែមិនបានមួយម៉ោងផងម្ចាស់រថយន្ត និងរថយន្ត ត្រូវបានលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរឹទ្ធ ស្នងការនគរបាលខេត្តកំពតបញ្ជារទៅអោយកូនចៅអោយអនុញ្ញាតអោយម្ចាស់រថយន្តនិងរថយន្តចេញពីប៉ុស្តិរដ្ឋបាលគរបាលកោះតូច ដោយគ្មានរងចាំដំណោះស្រាយតាមនីតិវិធីសិន។ ខណះជនរងគ្រោះកំពុងបញ្ជូនទៅមន្ទីរពេទ្យដ៏ធ្ងន់ធ្ងរ។
មជ្ឈដ្ឋានទូទៅ កំពុងមានមន្ទិលសង្សយ័ថាអាចមានអ្វីនៅពីក្រោយខ្នងរបស់លោកស្នងការក្នុងការដោះលែងអ្នកបើករថយន្តអោយមានសេរីភាព និងរង់ចាំមើលថាអ្នកបើកបររថយន្តអាចរួចពីសំណាញ់ច្បាប់ដែរឬទេ ខណះជួបគ្រោះថ្នាក់ចរាចរណ៍ហើយមានអ្នកកាងនៅពីក្រោយខ្នងបែបនេះ.?

គួរំលឹកថា៖ កន្លងទៅ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរអោយភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៩នៅចំណុចគីឡូម៉ែត្រលេខ១២ ភូមិកោះតូច ឃុំកោះធំ ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះមានឈ្មោះ ញើង អាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត៕ ចំណែកឯអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ្ណ។

បើតាមឈ្មោះ ញើង អាង ជនរងគ្រោះកំពុងសម្រាកនៅមន្ទីរពេទ្យបានប្រាប់អ្នកសារព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូម៉ាកCBR  ស្លាកលេខ កណ្តាល 1S 7369 ក្នុងទិសដៅពីកើត ទៅទិសខាងលិច (កំពត ទៅកំពង់សោម)  ក្នុងល្បឿនធម្មតាលុះដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AP  7453 បើកបរក្នុងទិសដៅស្របគ្នា ពីទិសខាងកើតទៅទិសខាងលិចដូចគ្នា ស្រាប់តែរថយន្តបត់ឆ្វេងក្នុងល្បឿនលឿន ធ្វើអោយអ្នកបើកបរម៉ូតូវាក់អើរក៍ជ្រុលទៅប៉ះជាមួយរថយន្តតែម្តង បណ្តាលអោយអ្នកបើកម៉ូតូឌួលបោកខ្ទប់ទៅនិងថ្នល់រងរបួសជាទម្ងន់រួចរថយន្តបើករត់រហូតប្រជាពលរដ្ឋដេញឃាត់បានប្រគល់អោយសមត្ថកិច្ច។

ពាក់ពន្ធ័បញ្ហារនេះដែរអ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ចាក់តាមទូរសព្ឌ័ថា ៖លោកពិតជាបានអនុញ្ញាតអោយភាគីខាងរថយន្តនិងរថយន្តទៅពិតមែន ដោយលោកមើលឃើញថាខាងរថយន្តអត់ខុស ភាគីខាងម៉ូតូបើកបរក្នុងស្ថានភាពស្រវឹងបើកម៉ូតូទៅបុករថយន្ត។
ប្រជាជនឃើញហេតុការណ៍បានលើកឡើងថា៖ បើភាគីខាងឡានមិនខុស ហើយត្រូវបានលោកស្នងការបញ្ជាអោយដោះលែងនោះ ចាំបាច់អីបើករត់គេចពីកន្លែងកើតហេតុ.? ដោយសារប្រជាជនដេញព័ទ្ធចាប់ ទើបគេទៅមុខមិនរួច ហើយប្រគល់អោយសមត្ថកិច្ចយកទៅដោះស្រាយតាមនីតិវធី។ ជាធម្មតាមានករណីគ្រោះចរាចរណ៍ ខ្លួនបើករត់ គឺមានកំហុសមួយរួចទៅហើយ ដូច្នេះលោកស្នងការគួ គិតបញ្ហានេះបន្តិច មិនត្រូវដោះលែងមនុស្ស និងអោយយកឡានចេញដោយគ្មានកដំណោះស្រាយបែបនេះទេ។

លោក សែម វិសុទ្ធ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុន យ៉ាឃៀល បានបញ្ជាក់ពីស្ថានភាពជម្ងឺរបស់ជនរងគ្រោះថា តាំងពីបញ្ជូនអ្នកជំងឺ និងមកដល់ពេលនេះគឺជំងឺមានសភាពធ្ងន់ធ្ងរ ភ្នាត់ឆ្អឹងត្រគៀក បាក់ និងបែកឆ្អឹងត្រកៀក ប៉ះពាល់ក្បាល និងដៃ  ត្រូវការដាក់ដែកនិងវះកាត់ប្រើរយះពេលយូរក្នុងការព្យាបាល។

អ្នកមីង ដុស ស៊ាវ អាយុ៥៦ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះបានលើកដៃដប់សំពះសំណូមពរទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់អោយជួយរកយុត្តិធម៍ជូនកូនគាត់ផង ដែលកូនរបស់គាត់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ខណះអ្នកបើករថយន្តត្រូវបានលោកស្នងការដោះលែងអោយមានសេរីភាពគ្មានភាពទំនួលខុសត្រូវនេះ៕

ដោយ៖ តុង សីហា


ចែករំលែក៖