ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនៅតែបន្ត ជួយដល់ក្រុមភេរវកម្មដដែល​ ដើម្បីបង្កើនឥទ្ធិពលនៅតំបន់ជម្ឈិមបូព៌ា​

ចែករំលែក៖

សហរដ្ឋអាមេរិក ជាប្រទេសដ៏ឈ្លាសវៃ ដែលអាចបង្កើតបញ្ហាដើម្បីជាថ្នូរនឹងការទាញយកផលប្រយោជន៍ ។ ប្រទេសមហាអំណាចមួយនេះ តែងតែបង្កើតគម្រោងរយៈពេលយូរយ៉ាងហោចណាស់១០០ឆ្នាំ ។ តាមការវិភាគបានឲ្យដឹងថា សហរដ្ឋអាមេរិក អាចប្រើប្រាស់ភេរវកម្ម ធ្វើជាឧបករណ៍ដើម្បីទាញទម្លាក់ តំបន់មជ្ឈិមបូព៌ាឲ្យទន់ខ្សោយ ងាយស្រួលបង្កើនឥទ្ធិពល និងទទួលបានអ្វីដែលខ្លួនចង់បានតាមការគ្រោងទុក ។

ជាក់ស្តែង សូម្បីព្រឹត្តិការណ៍១១ កញ្ញា ២០០១ ដែលជាការវាយប្រហារអគារពាណិជ្ចកម្មភ្លោះនៅទីក្រុង ញូវយ៉ក ដែលបណ្តាលឲ្យប្រជាពលរដ្ឋអាមេរិករាប់ពាន់នាក់ បាត់បង់ជីវិត ត្រូវបានគេសន្និដ្ឋានថា ក៏ជាគម្រោងការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដូចគ្នា ។ ហេតុនេះពួកឧទ្ទាម IS អាចជាឧបករណ៍របស់សហរដ្ឋអាមេរិក ធ្វើជាមេរោគរាតត្បាតពិភពលោក ដើម្បីបង្កើតឥទ្ធិពលរបស់ខ្លួន ។

កន្លងមក ក្រុមអ្នកឯកទេសអ៊ីរ៉ង់់ ស៊ីរី និង ប្រទេសមួយចំនួនទៀត បានរកឃើញ ភស្តុតាងជាច្រើន ថាអាមេរិក ជាអ្នកបង្កើត ក្រុមភេរវកម្ម ផ្តល់សព្វាវុធ ស្បៀងអាហារ និងតែងតែការពារក្រុមនេះ រួចផុតពីការ វាយប្រហាររបស់ ទាហានរដ្ឋាភិបាល ប្រទេសនៅក្នុងតំបន់ ។ អ៊ីរ៉ាក់ក៏ធ្លាប់បានចោទប្រកាន់អាមេរិកថា បាន ទម្លាក់កញ្ចប់ស្បៀងអាហារ សព្វាវុធឲ្យ ក្រុមភេរវកម្ម IS នៅក្នុងប្រទេសអីុរ៉ាក់ ហើយពេលនោះអាមេរិកថា ទម្លាក់កញ្ចប់ អាវុធ ស្បៀងអាហារច្រឡំ ដោយស្មានថា ជាក្រុមទាហានជនជាតិឃើដ ដោយមិន ដឹងថាជាក្រុមទាហាន IS នោះឡើយ ។

មិនតែប៉ុណ្ណោះ នៅពេលចុងក្រោយ អាមេរិក ក៏បានលួចជម្លៀសមេដឹកនាំក្រុមភេរវកម្មសំខាន់ៗចេញពីអ៊ីរ៉ាក់ ទៅកាន់ តំបន់មានសុវត្ថិភាព ក្រោយពេលទាហានអីុរ៉ាក់ជិតដណ្តើមបានការគ្រប់គ្រងទាំងស្រុងនោះ ។ ចំណែកនៅក្នុងប្រទេសស៊ីរីក៏ដូច្នេះដែរ អាមេរិក និងសម្ពន្ធមិត្តតែងតែ ជួយ ដល់ក្រុមភេរវកម្ម ដោយបានវាយ ប្រហារជាច្រើនលើកទៅលើទាហានស៊ីរី រារាំង ឆ្ពោះទៅមុខដណ្តើមទីតាំងរបស់ក្រុម IS ដោយអាមេរិកថាវាយច្រឡំ ។ កន្លងមក​ថ្មីៗ កម្លាំងទាហានស៊ីរីក៏រកឃើញឃ្លាំងអាវុធរបស់ក្រុមភេរវកម្ម IS ដោយមានអាវុធ ផលិតនៅក្នុងប្រទេស អីុស្រាអែល ។

តាំងពីដើមមកអ៊ីរ៉ង់់បានចោទប្រកាន់អាមេរិក​ជាអ្នកបង្កើត និងគាំទ្រដល់ក្រុមភេរវកម្មIS ​នៅក្នុងប្រទេសស៊ីរី​ ។ នៅពេលនេះ​​ អ៊ីរ៉ង់់ ក៏បានចោទប្រកាន់អាមេរិក​ជាថ្មីម្តងទៀតថា នៅតែបន្តជួយដល់ក្រុមភេរវកម្មដដេល ។

ប្រធានាធិបតីអ៊ីរ៉ង់់ លោក​ Hassan Rouhani ​បានបញ្ជាក់ថា មកទល់ពេលនេះ អាមេរិកនៅតែបន្តផ្តល់ជំនួយដល់ក្រុមភេរវកម្ម​នៅស៊ីរី​ដដែល ។ ​ទីក្រុង​វ៉ាស៊ីនតោន​បានប្រើប្រាស់កម្លាំង​ភេរវកម្ម​ដើម្បីទទួលបានផលប្រយោជន៍របស់ខ្លួន ។

មានប្រសាសន៍នៅក្នុងជំនួបត្រីភាគី ​រវាងរុស្ស៊ី តួកគី និងអ៊ីរ៉ង់់ ក្នុងការស្វែងរក​ដំណោះស្រាយសម្រាប់វិបត្តិនៅក្នុងប្រទេសស៊ីរី នាពេលបច្ចុប្បន្ន​ ប្រធានាធិបតីអ៊ីរ៉ង់់ លោក រ៉ូហានី​បានបញ្ជាក់ថា «មានព័ត៌មានដែលគួរឲ្យទុកចិត្ត បង្ហាញឲ្យឃើញថា អាមេរិក នៅតែបន្តគាំទ្រដល់ក្រុមភេរវកម្ម IS ​នៅក្នុងប្រទេសស៊ីរី ក៏ដូចជានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

លោក រ៉ូហានី​ បានបញ្ជាក់ថា​«សកម្មភាព ឈ្លានពានរបស់អាមេរិក កំពុងធ្វើឲ្យសន្តិសុខ​ សន្តិភាព​ពិភពលោករងការគំរាមកំហែង» ។ មេដឹកនាំអ៊ីរ៉ង់់ ក៏បាន អំពាវនាវឲ្យបន្តសង្គ្រាមប្រឆាំងក្រុមភេរវកម្ម​ និងស្វែងរកដំណោះស្រាយនយោបាយនៅក្នុងប្រទេសស៊ីរី ។

សហគមន៍អន្តរជាតិ ចាំបាច់ត្រូវតែ ជួយដល់ស៊ីរី ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ​ដើម្បីជួយដល់ជនភៀសខ្លួនបានវិលមកកាន់ប្រទេសខ្លួនវិញ ។ ទន្ទឹមនឹងនោះក៏បានជំរុញឲ្យមានកិច្ចពិភាក្សា​​ ផ្សះផ្សាវិបត្តិផ្ទៃក្នុង ដើម្បីបង្កើតសន្តិភាព នៅក្នុងប្រទេស​មជ្ឈិមបូព៌ាមួយនេះ​ ។

កន្លងមក មេដឹកនាំ​ជាន់ខ្ពស់ របស់​ប្រទេស​អ៊ីរ៉ង់ Ayotollah Ali Khamenei បាន​ស្តីបន្ទោស​អាមេរិក​ថា បាន​បង្កើត​ឲ្យ​មានពួក​រដ្ឋ​អ៊ីស្លាម (ISIS) ដែល​បង្ក​ឲ្យ​មាន​អស្ថិរភាព នៅ​​​មជ្ឈិម​បូព៌ា និង​ក្រោយមកទៀត មាន​វិបត្តិ នៅក្នុង​តំបន់​ ។ ​

មេដឹកនាំ​អ៊ឺ​រ៉ង់ និយាយ​នៅក្នុង​បណ្តាញ ទំនាក់ទំនង​សង្គម Twitter ថា “​ការផ្តល់​អាវុធ​របស់ អាមេរិក ដល់​ក្រុម​ភេរវកម្ម ជា​អ្វីដែល​បង្ក​ឲ្យ មាន​អស្ថេរភាព​ ។ តើន​រណា ជា​អ្នកបង្កើត​ក្រុម​រដ្ឋ អ៊ីស្លាម ISIS? គឺ​អាមេរិក “​ ។ ​

Ayotollah Ali Khamenei បន្ថែមទៀតថា ខណៈដែល ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចោទប្រកាន់​អ៊ឺ​រ៉ង់​ថា គាំទ្រ​ក្រុម​ភេរ​វករ នៅក្នុង​តំបន់​នេះ គឺជា​ឫសគល់​របស់​អាមេរិក​ ។ ​

កាលពី​សប្តាហ៍​មុន លោក​ដូ​ណា​ល់ ត្រាំ បាន​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ ភេរវកម្ម នៅ​រដ្ឋធានី តេ​អេ​រ៉ង់់ (Tehran) ដោយបាន​ព្រមាន​ប្រទេស ដែល​គាំទ្រ​ភេរវកម្ម​ថា នឹង​អាច​ក្លាយខ្លួន ជា​ជនរងគ្រោះ របស់​ពួក​ភេរ​វករ ដែល​ពួកគេ​គាំទ្រ​ ។ ​

ការវាយប្រហារ បានសម្លាប់​មនុស្ស ចំនួន ១២​នាក់ ដែល​ការវាយប្រហារ​នោះ ជាការ​វាយប្រហារ របស់​ក្រុម ISIS ។ ​

ពួក ISIS មាន​ឫសគល់ មកពី​អង្គការ អាល់ កៃ​ដា (Al Qaeda) នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ ។ អង្គការ​នេះ ត្រូវបាន​បង្កើតឡើង នៅក្នុង​ឆ្នាំ ១៩៨៨ ដោយ Osama bin Laden, Abdullah Azam និង​ជនជាតិ​អារ៉ាប់ មួយចំនួនទៀត ៕


ចែករំលែក៖