សហរដ្ឋអាមេរិក ជាប្រទេសដ៏ឈ្លាសវៃ ដែលអាចបង្កើតបញ្ហាដើម្បីជាថ្នូរនឹងការទាញយកផលប្រយោជន៍ ។ ប្រទេសមហាអំណាចមួយនេះ តែងតែបង្កើតគម្រោងរយៈពេលយូរយ៉ាងហោចណាស់១០០ឆ្នាំ ។ តាមការវិភាគបានឲ្យដឹងថា សហរដ្ឋអាមេរិក អាចប្រើប្រាស់ភេរវកម្ម ធ្វើជាឧបករណ៍ដើម្បីទាញទម្លាក់ តំបន់មជ្ឈិមបូព៌ាឲ្យទន់ខ្សោយ ងាយស្រួលបង្កើនឥទ្ធិពល និងទទួលបានអ្វីដែលខ្លួនចង់បានតាមការគ្រោងទុក ។
ជាក់ស្តែង សូម្បីព្រឹត្តិការណ៍១១ កញ្ញា ២០០១ ដែលជាការវាយប្រហារអគារពាណិជ្ចកម្មភ្លោះនៅទីក្រុង ញូវយ៉ក ដែលបណ្តាលឲ្យប្រជាពលរដ្ឋអាមេរិករាប់ពាន់នាក់ បាត់បង់ជីវិត ត្រូវបានគេសន្និដ្ឋានថា ក៏ជាគម្រោងការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដូចគ្នា ។ ហេតុនេះពួកឧទ្ទាម IS អាចជាឧបករណ៍របស់សហរដ្ឋអាមេរិក ធ្វើជាមេរោគរាតត្បាតពិភពលោក ដើម្បីបង្កើតឥទ្ធិពលរបស់ខ្លួន ។
កន្លងមក ក្រុមអ្នកឯកទេសអ៊ីរ៉ង់់ ស៊ីរី និង ប្រទេសមួយចំនួនទៀត បានរកឃើញ ភស្តុតាងជាច្រើន ថាអាមេរិក ជាអ្នកបង្កើត ក្រុមភេរវកម្ម ផ្តល់សព្វាវុធ ស្បៀងអាហារ និងតែងតែការពារក្រុមនេះ រួចផុតពីការ វាយប្រហាររបស់ ទាហានរដ្ឋាភិបាល ប្រទេសនៅក្នុងតំបន់ ។ អ៊ីរ៉ាក់ក៏ធ្លាប់បានចោទប្រកាន់អាមេរិកថា បាន ទម្លាក់កញ្ចប់ស្បៀងអាហារ សព្វាវុធឲ្យ ក្រុមភេរវកម្ម IS នៅក្នុងប្រទេសអីុរ៉ាក់ ហើយពេលនោះអាមេរិកថា ទម្លាក់កញ្ចប់ អាវុធ ស្បៀងអាហារច្រឡំ ដោយស្មានថា ជាក្រុមទាហានជនជាតិឃើដ ដោយមិន ដឹងថាជាក្រុមទាហាន IS នោះឡើយ ។
មិនតែប៉ុណ្ណោះ នៅពេលចុងក្រោយ អាមេរិក ក៏បានលួចជម្លៀសមេដឹកនាំក្រុមភេរវកម្មសំខាន់ៗចេញពីអ៊ីរ៉ាក់ ទៅកាន់ តំបន់មានសុវត្ថិភាព ក្រោយពេលទាហានអីុរ៉ាក់ជិតដណ្តើមបានការគ្រប់គ្រងទាំងស្រុងនោះ ។ ចំណែកនៅក្នុងប្រទេសស៊ីរីក៏ដូច្នេះដែរ អាមេរិក និងសម្ពន្ធមិត្តតែងតែ ជួយ ដល់ក្រុមភេរវកម្ម ដោយបានវាយ ប្រហារជាច្រើនលើកទៅលើទាហានស៊ីរី រារាំង ឆ្ពោះទៅមុខដណ្តើមទីតាំងរបស់ក្រុម IS ដោយអាមេរិកថាវាយច្រឡំ ។ កន្លងមកថ្មីៗ កម្លាំងទាហានស៊ីរីក៏រកឃើញឃ្លាំងអាវុធរបស់ក្រុមភេរវកម្ម IS ដោយមានអាវុធ ផលិតនៅក្នុងប្រទេស អីុស្រាអែល ។
តាំងពីដើមមកអ៊ីរ៉ង់់បានចោទប្រកាន់អាមេរិកជាអ្នកបង្កើត និងគាំទ្រដល់ក្រុមភេរវកម្មIS នៅក្នុងប្រទេសស៊ីរី ។ នៅពេលនេះ អ៊ីរ៉ង់់ ក៏បានចោទប្រកាន់អាមេរិកជាថ្មីម្តងទៀតថា នៅតែបន្តជួយដល់ក្រុមភេរវកម្មដដេល ។
ប្រធានាធិបតីអ៊ីរ៉ង់់ លោក Hassan Rouhani បានបញ្ជាក់ថា មកទល់ពេលនេះ អាមេរិកនៅតែបន្តផ្តល់ជំនួយដល់ក្រុមភេរវកម្មនៅស៊ីរីដដែល ។ ទីក្រុងវ៉ាស៊ីនតោនបានប្រើប្រាស់កម្លាំងភេរវកម្មដើម្បីទទួលបានផលប្រយោជន៍របស់ខ្លួន ។
មានប្រសាសន៍នៅក្នុងជំនួបត្រីភាគី រវាងរុស្ស៊ី តួកគី និងអ៊ីរ៉ង់់ ក្នុងការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនៅក្នុងប្រទេសស៊ីរី នាពេលបច្ចុប្បន្ន ប្រធានាធិបតីអ៊ីរ៉ង់់ លោក រ៉ូហានីបានបញ្ជាក់ថា «មានព័ត៌មានដែលគួរឲ្យទុកចិត្ត បង្ហាញឲ្យឃើញថា អាមេរិក នៅតែបន្តគាំទ្រដល់ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី ក៏ដូចជានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។
លោក រ៉ូហានី បានបញ្ជាក់ថា«សកម្មភាព ឈ្លានពានរបស់អាមេរិក កំពុងធ្វើឲ្យសន្តិសុខ សន្តិភាពពិភពលោករងការគំរាមកំហែង» ។ មេដឹកនាំអ៊ីរ៉ង់់ ក៏បាន អំពាវនាវឲ្យបន្តសង្គ្រាមប្រឆាំងក្រុមភេរវកម្ម និងស្វែងរកដំណោះស្រាយនយោបាយនៅក្នុងប្រទេសស៊ីរី ។
សហគមន៍អន្តរជាតិ ចាំបាច់ត្រូវតែ ជួយដល់ស៊ីរី ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីជួយដល់ជនភៀសខ្លួនបានវិលមកកាន់ប្រទេសខ្លួនវិញ ។ ទន្ទឹមនឹងនោះក៏បានជំរុញឲ្យមានកិច្ចពិភាក្សា ផ្សះផ្សាវិបត្តិផ្ទៃក្នុង ដើម្បីបង្កើតសន្តិភាព នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ ។
កន្លងមក មេដឹកនាំជាន់ខ្ពស់ របស់ប្រទេសអ៊ីរ៉ង់ Ayotollah Ali Khamenei បានស្តីបន្ទោសអាមេរិកថា បានបង្កើតឲ្យមានពួករដ្ឋអ៊ីស្លាម (ISIS) ដែលបង្កឲ្យមានអស្ថិរភាព នៅមជ្ឈិមបូព៌ា និងក្រោយមកទៀត មានវិបត្តិ នៅក្នុងតំបន់ ។
មេដឹកនាំអ៊ឺរ៉ង់ និយាយនៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម Twitter ថា “ការផ្តល់អាវុធរបស់ អាមេរិក ដល់ក្រុមភេរវកម្ម ជាអ្វីដែលបង្កឲ្យ មានអស្ថេរភាព ។ តើនរណា ជាអ្នកបង្កើតក្រុមរដ្ឋ អ៊ីស្លាម ISIS? គឺអាមេរិក “ ។
Ayotollah Ali Khamenei បន្ថែមទៀតថា ខណៈដែល ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចោទប្រកាន់អ៊ឺរ៉ង់ថា គាំទ្រក្រុមភេរវករ នៅក្នុងតំបន់នេះ គឺជាឫសគល់របស់អាមេរិក ។
កាលពីសប្តាហ៍មុន លោកដូណាល់ ត្រាំ បានឆ្លើយតបទៅនឹងការវាយប្រហារ ភេរវកម្ម នៅរដ្ឋធានី តេអេរ៉ង់់ (Tehran) ដោយបានព្រមានប្រទេស ដែលគាំទ្រភេរវកម្មថា នឹងអាចក្លាយខ្លួន ជាជនរងគ្រោះ របស់ពួកភេរវករ ដែលពួកគេគាំទ្រ ។
ការវាយប្រហារ បានសម្លាប់មនុស្ស ចំនួន ១២នាក់ ដែលការវាយប្រហារនោះ ជាការវាយប្រហារ របស់ក្រុម ISIS ។
ពួក ISIS មានឫសគល់ មកពីអង្គការ អាល់ កៃដា (Al Qaeda) នៅក្នុងប្រទេសអ៊ីរ៉ាក់ ។ អង្គការនេះ ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ១៩៨៨ ដោយ Osama bin Laden, Abdullah Azam និងជនជាតិអារ៉ាប់ មួយចំនួនទៀត ៕