ការចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅកូរ៉េខាងត្បូង នាពេលកន្លងមក គឺជាការចាប់ផ្តើម ផ្សះផ្សាទំនាក់ទំនង រវាងកូរ៉េទាំងពីរ ដោយពេលនោះ លោក គីម ជុងអ៊ុន បានបញ្ជូនប្អូនស្រីទៅចូលរួម ជាមួយនឹង ប្រធានរដ្ឋសភា ។ តាំងពីពេលនោះមក ទំនាក់ទំនង កាន់តែប្រសើរនឹងគ្នាដោយមានជំនួបជាច្រើនលើ បន្ទាប់មក ។
កូរ៉េខាងត្បូង បានជ្រើសរើសទីក្រុងសេអ៊ូល ធ្វើជាទីតាំងរៀបចំការប្រកួតកីឡាអូឡាំពិក រួមជាមួយកូរ៉េខាងជើង នៅឆ្នាំ២០៣២ ។ ភាគីកូរ៉េខាងត្បូង បានផ្ញើ លិខិត ទៅកានគណៈកម្មការអូឡាំពិកអន្តរជាតិ IOC ជាផ្លូវការដើម្បីប្រជែង សុំសិទ្ធិធ្វើជាម្ចាស់ផ្ទះ ។ ការបោះឆ្នោតជ្រើសរើសទីតាំងសម្រាប់កីឡាអូឡាំពិក នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង Lausanne ប្រទេសស្វិស។
ភាគីកូរ៉េខាងជើងវិញ នឹង ផ្តល់ព័ត៌មានស្តីពីទីក្រុងដែលត្រូវរៀបចំការប្រកួតកីឡាអូឡាំពិក នៅចុងសប្តាហ៍នេះឬ ដើមសប្តាហ៍ក្រោយ។ កូរ៉េខាងជើង អាចជ្រើសរើសទីក្រុង ព្យុងយ៉ាង សម្រាប់ ការប្រកួតកីឡា ។
ការសម្រេចធ្វើជាម្ចាស់ផ្ទះរួមគ្នា ក្រោយពេលដែលកូរ៉េទាំងពីរ សម្រេច រួមគ្នាចូលរួមនៅក្នុងការប្រកួតកីឡា អូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ។ ជាមួយគ្នានេះ គឺការផ្សា ទំនាក់ទំនងកូរ៉េទាំងពីរនៅតាមបណ្តោយព្រំដែន ។
នៅក្នុងកិច្ចប្រជុំគណៈកម្មការអូឡាំពិក កូរ៉េខាងត្បូង បានសម្រេចជ្រើសរើសទីក្រុងសេអ៊ូលសម្រាប់ការប្រកួតអូឡាំពិកជាជាង ទីក្រុង ប៊ូសាន ។ អភិបាលក្រុងសេអ៊ូលលោក Park Won Soon បានបង្ហាញពីក្តីសង្ឃឹមថា ការរួមគ្នា របស់កូរ៉េទាំងពីរ គឺជាឱកាស ជំរុញឲ្យផ្លាស់ប្តូរឧបទ្វីបកូរ៉េ ។
ប្រសិនបើ អូឡាំពិក ទីក្រុងសេអ៊ូល ឆ្នាំ១៩១៨៨ គឺជា កីឡាផ្សះផ្សា សង្គ្រាម និងកីឡាអូឡាំពិករដូវរងានៅទីក្រុង Pyeongchang ឆ្នាំ២០១៨ គឺជាការចាប់ផ្តើមនៃដំណើរការ ស្វែងរកសន្តិភាព ។ ដូច្នេះអូឡាំពិក នៅឆ្នាំ២០៣២ ត្រូវបានគេចាត់ទុកថាជាពេលវេលាចុងក្រោយ ក្នុងការកសាងសន្តិភាព បញ្ចប់សង្គ្រាមដោយសន្ធិសញ្ញាសន្តិភាព ។
នៅពេលនេះដែរ មេដដឹកនាំកូរ៉េខាងជើងនិងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នាជាច្រើនលើក ហើយមេដឹកនាំទាំងពីរមានទំនាក់ទំនងយ៉ាងល្អប្រសើរបំផុត ។ លោកគីមជុងអ៊ុន ក៏បានទទួលនៅការអញ្ជើញ បំពេញទស្សនកិច្ច ទៅកាន់ទីក្រុងសេអ៊ូល ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ជំនួបជាមួយប្រធានាធិបតីត្រាំ នៅថ្ងៃទី២៧និង២៨ខែកុម្ភៈខាងមុខ ៕