ព័ត៌មានទាន់ហេតុការណ៍៖

លោក ពូទីន ធ្វើសកម្មភាព នៅថ្ងៃ ទិវា នារីអន្តរជាតិ​ ៨ មីនា

ចែករំលែក៖

នៅថ្ងៃនេះ ប្រទេសជាច្រើនជុំវិញពិភពលោក បានប្រារព្ធទិវានារីអន្តរជាតិ​៨ មីនា ដោយមានកម្មវិធីផ្សេងៗ​ ក៏ដូចជាយុទ្ធនាការដើម្បីលើកកម្ពស់ដល់ស្ត្រី ។ មេដឹកនាំជំវិញ ពិភពលោក បានជូនពរទៅដល់ស្ត្រី ។ ចំណែកប្រធានាធិបតីរុស្ស៊ីវិញ​បានធ្វើសកម្មភាព ដោយជិះសេះរួមគ្នាជាមួយកម្លាំងប៉ូលិស ស្រី នាឱកាសនេះ ។

ក្នុងឱកាសទិវានារី អន្តរជាតិ ៨ មីនា ​ឆ្នាំ​២០១៩ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន​ បានជិះសេះ ជាមួយកម្លាំង ប៉ូលិសស្រី​នៅទីក្រុងមូស្គូ​ ដើម្បីជាការលើកទឹកចិត្ត ដល់ស្ត្រីដែលបានចូលរួមបម្រើជាតិ ​។

សកម្មភាពខាងលើ កើតឡើងក្នុងពេលដែលប្រធានាធិបតីពូទីន ទៅសួរសុខទុក្ខ កងពលប៉ូលិសសេះ​ក្នុងទីក្រុងមូស្គូ​ ។ នៅពេលនោះ លោក ពូទីន និងកម្លាំងប៉ូលិស​បានជិះសេះនៅក្នុងទីតាំងហ្វឹកហាត់តែម្តង ។

ក្នុងឱកាសទិវានារី អន្តរជាតិ ៨ មីនា លោកពូទីន​បានលើកឡើងថា បច្ចុប្បន្នមានស្ត្រីជាច្រើនបានចូលរួមនៅក្នុងជួរកម្លាំងប៉ូលិស​ ដោយនៅក្នុងក្រសួងមហាផ្ទៃ មានស្ត្រីដល់ទៅ​១ភាគ​៤ ។

កន្លងមក លោក ពូទីន បានជិះសេះ​ដោះអាវ បង្ហាញរាងកាយរឹងមាំ ក្មេងជាងវ័យ​របស់លោក ។ ការទៅសួរសុខទុក្ខដល់កម្លាំង ប៉ូលិសស្រីនាឱកាសពិសេសនេះ មានសារៈសំខាន់យ៉ាងខ្លាំង ជាសកម្មភាពបង្ហាញ ពីតម្លាភាព និងយកចិត្តទុកដាក់លើកកម្ពស់ស្ត្រីឲ្យចូលរួមនៅក្នុងស្ថាប័នរដ្ឋ និងសន្តិសុខជាតិកាន់តែប្រសើរឡើង ៕


ចែករំលែក៖