ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ចុះត្រួតពិនិត្យរោងចក្រសិប្បកម្មផលិត គ្រឿងឧបភោគបរិភោគយីហោ “មិនវៃ សៀន” ជាលើកទី២ ដោយផ្ទាល់

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាននៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះត្រួតពិនិត្យរោងចក្រសិប្បកម្មផលិត គ្រឿងឧបភោគបរិភោគយីហោ “មិនវៃ សៀន” ដោយផ្ទាល់ ជាលើកទី២ ព្រោះកន្លងមកធ្លាប់បានចុះពិនិត្យលើកទី១ដងរួចហើយ ពាក់ព័ន្ធនិងគុណភាព ការផលិត តាមស្តង់ដានៃការផលិតគ្រឿងឧបភោគបរិភោគ សរុបជាង៤០មុខ ។

ប្រតិបត្តិការត្រួតពិនិត្យរោងចក្រសិប្បកម្មផលិត គ្រឿងឧបភោគបរិភោគយីហោ “មិនវៃ សៀន”នេះ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ក្នុងរោងចក្រ យីហោ “មិនវៃសៀន ស៊ីហ្សិននីង ថេកណូឡូជី ខូអិលធីឌី MIN WAISIAN SEASONING TECHNOLOGY Co.Ltd ” នៅតាមបណ្ដោយផ្លូវបេតុងលេខ១១៣K ទល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរបញ្ញក់ផងដែរថា នេះជាលើកទី២ហើយ នៃការចុះត្រួតពិនិត្យទីតាំង រោងចក្រសិប្បកម្មផលិត គ្រឿងឧបភោគបរិភោគខាងលើនេះ ដោយលើកទី១ គឺដឹកនាំដោយលោកវរសេនីយឯក កឹម វិសាល ប្រធានក្រុមបង្គាប់ការ កម្លាំងពិសេស នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

ក្នុងការចុះត្រួតពិនិត្យជាលើកទី២នេះផងដែរ ម្ចាស់សិប្បកម្មខាងលើ បានបង្ហាញនូវទីតាំងជាច្រើន ដែលរួមមានបន្ទប់ពិសោធន៍ បន្ទប់រក្សាវត្ថុធាតុដើម បន្ទប់ម៉ាស៊ីនផលិត និងទីតាំងផលិតជាច្រើន ដែលប្រកបទៅដោយផាសុខភាព នៅក្នុងរោងចក្រសិប្បកម្មផលិតគ្រឿងឧបភោគបរិភោគខាងលើនេះផងដែរ។

បន្ទាប់ពីចុះត្រួតពិនិត្យលើកទី២នេះរួចរាល់ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឃើញថា រោងចក្រសិប្បកម្មផលិតគ្រឿងឧបភោគបរិភោគ ស្ថិតក្រោមស្លាកយីហោ មិន វៃ សៀន ខាងលើនេះ បានកែប្រែផ្លាស់ប្តូរ និងប្រព្រឹត្តិបានយ៉ាងល្អ ទៅតាមច្បាប់នៃស្តង់ដារ ដែលបានកំណត់ និងនៅលើសំបកវេចខ្ចប់មាន ច.ប.ផ និងសញ្ញា (CS) ត្រឹមត្រូវទៅតាមក្បួនខ្នាត មិនត្រឹមតែប៉ុណ្ណោះ រោងចក្រសិប្បកម្មផលិតគ្រឿងឧបភោគបរិភោគខាងលើ ក៏បានបន្ថែមនូវប្រព័ន្ធការពារ សុវត្ថិភាពបុគ្គលិក ផាសុខភាព និងអនាម័យ នៅក្នុងរោងចក្របានយ៉ាងល្អ ។

ម្ចាស់សិប្បកម្មបានបន្ថែមថា ខាងយើងខ្ញុំមានឯកសារមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងផ្ដោត សំខាន់បញ្ជាក់ថា ផលិតផលយើងខ្ញុំជាផលិតផលដែលមានគុណភាពល្អពុំមានប៉ះពាល់ដល់សុខភាពឡើយ។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ ឯក ជា ស្រេង ជាអ្នកចេះភាសាចិន និងជាអ្នករៀបចំឲ្យក្រុមហ៊ុននេះបានមកនិវិយោត្រឹមត្រូវនៅកម្ពុជា សូមចូលរួមគាំទ្រនូវសិប្បកម្មក្នុងស្រុកយើងទាំងអស់គ្នា ៕ស តារា


ចែករំលែក៖