ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់មិនភ្លេចខ្លួនបង្កើនអាវុធការពារជាតិត្រៀមធ្វើសង្គ្រាមមិនឲ្យធ្លាក់ក្នុងគន្លងប្រទេសអុីរ៉ាក់និងលីប៊ី

ចែករំលែក៖

ក្រោយពេលដែលប្រទេសជាសត្រូវ អាមេរិក បានបោះបង់ចោលអាវុធ ក៏ត្រូវ អាមេរិកនិងសម្ពន្ធមិត្តវាយប្រហារដូចជាប្រទេសអុីរ៉ាក់ ស៊ីរី… ។ នៅពេលនេះអាមេរិកមិនអាចធ្វើអ្វីទៅលើអ៊ីរ៉ង់ដោយបើកចំហនោះឡើយ ដោយឲ្យប្រទេសជាមិត្តគឺអីុស្រាអែលបង្កភាពវឹកវរនៅក្នុងប្រទេសអីុ រ៉ង់និងរកគ្រប់ហេតុផលដើម្បីវាយប្រហារ ។

នៅពេលនេះអាមេរិកបានលូកដៃដោយបើកចំហទៅលើប្រទេសវេណហ្សុ៊យអេឡាដោយប្រកាសគាំទ្រមេបក្សប្រឆាំងជាប្រធានាធិបតីស្របច្បាប់ ហើយក៏បាន​អំពាវ​នាវ ដល់អង្គការអន្តរជាតិឲ្យទទួលស្គាល់ផងដែរ។ ការលូកដៃរបស់អាមេរិកបានធ្វើឲ្យ វេណេហ្សុ៊យអេឡាធ្លាក់នៅក្នុងសង្គ្រាមស៊ីវិលដែលមកទល់ពេលនេះ មានមនុស្យ​យ៉ាង​ហោច​ណាស់ក៏៣៥​នាក់ដែរបាន​ស្លាប់ និង៨៥០នាក់ត្រូវបានចាប់ខ្លួន នៅពេលធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯទីក្រុងការ៉ាកាស់កាលពីថ្ងៃចន្ទសប្ដាហ៍នេះនាយកអង្គការកម្មវិធីអប់រំនិងសិទ្ធិ មនុស្ស លោក Rafael Uzcategui បានបញ្ជាក់ថា អ្នកទាំង៣៥នាក់ខាងលើ ត្រូវបានកងកម្លាំងប៉ូលិសពិសេសរបស់លោក ម៉ាឌូរ៉ូ បាញ់សម្លាប់ចាប់តាំងពីបាតុកម្មផ្ទុះឡើងកាលពីថ្ងៃចន្ទសប្ដាហ៍មុនមក​។ លោកបញ្ជាក់បន្ថែមថា មកទល់​ពេល​នេះ មានអ្នកទោសនយោ​បាយ៩៧៦នាក់ ហើយ បានបន្តជាប់ឃុំក្នុងពន្ធនាគារ ។

គួរបញ្ជាក់ថា មេបក្សប្រឆាំងលោក Guaido ដែលទើបតែប្រកាសតែងតាំងខ្លួន ឯងជាប្រធានាធិបតីស្ដីទីបានអំពាវនាវឱ្យប្រជាជន វេណេហ្សុ៊យអេឡាទាំងអស់ចូល រួមធ្វើបាតុកម្មតវ៉ាជាថ្មីនៅក្នុងសប្ដាហ៍នេះ ដើម្បីដាក់សម្ពាធលើលោកម៉ាឌូរ៉ូ និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។

ដោយហេតុនោះហើយ ទើបអីុរ៉ង់បានយកហេតុការណ៍កើតឡើងនៅក្នុង​ប្រទ​េស វេណេហ្សុ៊យអេឡា និងស៊ីរី ធ្វើជា​មេរៀន ដោយបង្កើនសមត្ថភាពការពារវាយប្រហារ។ អីុរ៉ង់បានដឹងយ៉ាងច្បាស់ថាបន្ទាប់ពីវេណេហ្សុ៊យអេឡាគឺ ដល់វេនអីុរ៉ង់ដែលត្រូវរងគ្រោះវិញម្តង ។

បច្ចុប្បន្នសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិកគឺ អុីស្រាអែលបានបើកការវាយ ប្រហារទៅលើទីតាំងនានារបស់អីុរ៉ង់នៅក្រៅប្រទេស ហើយនៅពេលខាងមុខ អាចនឹងបង្កើនការវាយប្រហារចូលដល់ទីតាំងនៅលើទឹកដីអីុរ៉ង់តែម្តង ។

នៅពេលនេះមេបញ្ជាការកងទ័ពអីុរ៉ង់ បានព្រមានថា ប្រសិនបើអុីស្រាអែលហ៊ានវាយប្រហារចូលក្នុងទឹកដីអីុរ៉ង់នោះគឺជាថ្ងៃអវសានរបស់អុីស្រាអែលមកដល់ហើយ។ កម្លាំងទាហានបដិវត្តន៍អ៊ិស្លាមអីុរ៉ង់និង កម្ទេចអុីស្រាអែលលុបចេញពីផែនទីពិភពលោកនេះតែម្តង ។

សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តី មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ លោក Hossein Salami នៅថ្ងៃចន្ទនេះដែលបានព្រមានជាថ្មីម្ដងទៀតថានឹងបំផ្លាញអុីស្រាអែល បើសិនជារដ្ឋជ្វីហ្វមួយនេះហ៊ានវាយប្រហារលើអ៊ីរ៉ង់។

ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក Hossein Salami បានលើកឡើងដូច្នេះថា «ថ្ងៃនេះ យើងសូមប្រកាសថាបើសិនជាអុីស្រាអែលហ៊ានបង្កសង្រ្គាមជាមួយយើង នោះមានន័យថាថ្ងៃអវសានរបស់អុីស្រា អែលបានឈានចូលមកដល់…ហើយ​យើងនឹង រំដោះដែនដីប៉ាឡេ​ស្ទីនពីពួក​គេ»។

គួរបញ្ជាក់ថាការព្រមានបែបនេះរបស់លោក Salami ធ្វើឡើង បន្ទាប់ពីអុីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាង សន្ធាប់ទៅលើមូលដ្ឋានអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី កាលពីសប្ដាហ៍មុន។ ប៉ុន្តែនេះមិនមែនជាលើកទីមួយឡើយដែលទីក្រុងតេអេរ៉ង់គំរាម វាយប្រហារលើអុីសា្រអែលនោះ ។

នៅពេលនេះដែរមេទ័ពអ៊ីរ៉ង់មួយរូបបានប្រកាសនៅទូទាំងតំបន់មជ្ឈិមបូព៌ានិងលោកខាងលិចនោះថា អ៊ីរ៉ង់ នឹងអាប់ដេតប្រព័ន្ធមីស៊ីលរបស់ខ្លួនពីមីស៊ីលសម្រាប់ការពារឲ្យទៅជាប្រព័ន្ធមីស៊ីលសម្រាប់ ប្រយុទ្ធ ប្រសិនបើស្ថានការណ៍តានតឹង មានដូចសព្វថ្ងៃនេះនៅតែបន្តអូសបន្លាយទៅទៀតនោះ ។

ការថ្លែងបែបនេះរបស់នាយឧត្តមសេ នីយអ៊ីរ៉ង់ Mohammad Bagheri ធ្វើ ឡើង​កាល​ពីថ្ងៃទី២៧ ខែមករា ឆ្នាំ ២០​​​១៩ ។ លោកបញ្ជាក់ថា យុទ្ធសា​ស្ត្រ​ការ​​​ពាររបស់យើង

គឺដើម្បីតែការពារឯករាជ្យភាពអធិប តេយ្យទឹកដី នឹងផលប្រយោជន៍ជាតិរបស់យើងប៉ុណ្ណោះ ប៉ុន្តែប្រសិនជាមានការវាយប្រហារណាមួយមកលើយើងនោះច្បាស់ ណាស់ថា យើងមិនអាចនៅស្ងៀមទៀតទេ យើងមិនអនុញ្ញាតឲ្យសន្តិភាពសន្តិសុខ របស់ជាតិយើងរងការគំរាមកំហែងជាដាច់ខាត ។

ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានចែងក្នុង កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់និងមហា អំណាចពិភពលោកឆ្នាំ២០១៥ បានកំហិតឲ្យអ៊ីរ៉ង់បញ្ឈប់រយៈពេល៨ឆ្នាំសកម្មភាព ផលិតមីស៊ីល បាលីស្ទិក ដែលអាចបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរ ។

អ៊ីរ៉ង់និយាយថា មីស៊ីលរបស់ខ្លួនមិន បានរំលោភលើដំណោះស្រាយឡើយ ហើយ​បដិសេធ ថា ប្រព័ន្ធមីស៊ីលរបស់ខ្លួនមិនដើម្បីសម្រាប់នាំក្បាលគ្រាប់បែកមហាប្រល័យលោកនោះទេ ។

ឆ្នាំមុនអាមេរិកបានប្រកាសដកខ្លួន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអីុរ៉ង់និងប្រកាសដាក់ទណ្ឌកម្មឡើងវិញ។ លោក ត្រាំចោទថា អ៊ីរ៉ង់ជាដើមចមធ្វើឲ្យមាន អស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា និងមហិច្ឆតាអាវុធនុយក្លេអ៊ែរគ្មានដែនកំណត់ ៕ ធី រីណា


ចែករំលែក៖