ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើងជាបន្តបន្ទាប់ដោយសារលិចស្រឡាងនៅអ៊ីរ៉ាក់

ចែករំលែក៖

ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានបង្កើតគណៈកម្មការស្រាវជ្រាវ ពីហេតុការណ៍គ្រោះថ្នាក់លិចស្រឡាងនៅដងទន្លេ Tigris ក្នុងទីក្រុង Mosul ភាគខាងជើង ប្រទេសអីរ៉ាក់ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ទៅ ៩៣នាក់ ។ មកទល់ពេលនេះមិនទាន់ដឹងពីតួលេខច្បាស់លាសពីអ្នកដំណើរនៅលើស្រឡាងដែលលិចនោះឡើយ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃអ៊ីរ៉ាក់លោក Saad Maan បានឲ្យដឹងថា ក្រុមស្រាវជ្រាវកំពុងតែ ត្រួតពិនិត្យថា តើស្រឡាងមានអ្នកដំណើរប៉ុន្មាន់នាក់ ។ ចំនួនមនុស្សមានវត្តមាននៅលើស្រឡាងមានលើសចំនួនកំណត់ ។ ស្រឡាងនេះបានលិចកាលពីថ្ងៃទី២១ ខែមីនា ស្ថិតនៅភាគខាងជើងអ៊ីរ៉ាក់ ។ មនុស្សភាគច្រើន បានធ្វើដំណើរទៅចូលរួមពិធីបុណ្យឆ្នាំថ្មីរបស់ជនជាតិ Kurdish ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃអ៊ីរ៉ាក់ Saad Maan បញ្ជាក់ថា មនុស្ស៩៣នាក់បានស្លាប់ និង៥០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ។ ក្នុងនោះមានកុមារ១៩នាក់ផងដែរ ។

មន្ត្រីអ៊ីរ៉ាក់បានអះអាងថា ស្រឡាងបានលិចនៅទន្លេ Tigris ជិតទីក្រុង Mosul ភាគខាងជើងអ៊ីរ៉ាក់ ដោយសារមូលហេតុបញ្ហាបច្ចេកទេស ។ អំឡុងហេតុការណ៍លិចស្រឡាងនេះ នៅដងទន្លេនោះ ពុំមានទូកច្រើននោះទេ សម្រាប់ជួយសង្គ្រោះជនរងគ្រោះ ៕


ចែករំលែក៖