ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដំណើរតាមយន្តហោះមានអារម្ភមិនស្ងប់ឡើយ ក្រោយយន្តហោះដឹកអ្នកដំណើរជួបបញ្ហាជាបន្តបន្ទាប់

ចែករំលែក៖

ក្រោយហេតុការណ៍គ្រោះថ្នាក់ ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopia សម្លាប់មនុស្ស១៥៧នាក់ និងបញ្ហាជាច្រើនផ្សេងទៀត បានកើតមាននៅលើយន្តហោះដឹកអ្នកដំណើរបង្ខំឲ្យចុះចត់ជាបន្ទាន់ ជាបន្តបន្ទាប់ ធ្វើឲ្យអ្នកដំណើរតាមយន្តហោះមានអារម្មណ៍មិនស្ងប់នោះឡើយ តែងតែបារម្ភ ខ្លាចគ្រោះថ្នាក់កើតឡើង ជាយថាហេតុ ។

ពេលថ្មីនេះ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ អង់គ្លេស British Airways បានជួបនូវកំហុសមួយនឹកស្មានមិនដល់ (វង្វេងផ្លូវ)ដោយចុះចតខុសប្រទេស ។ សារព័ត៌មាន CNN បានផ្សាយថា យន្តហោះ ខាងលើមានលេខហោះហើរ BA3271 របស់ក្រុមហ៊ុន British Airways ហោះហើរចេញពីទីក្រុង ឡុងដុង ឆ្ពោះទៅកាន់ទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់ បែរជាទៅចុះចតខុសប្រទេស នៅទីក្រុង Edinburgh ប្រទេស Scotland ទៅវិញ។

កំហុសខាងលើកើតឡើងដោយសារតែ គម្រោងហោះហើរយឺតយ៉ាវ ធ្វើឲ្យ អ្នកបើកបរនិងក្រុមជំនួយការយល់ច្រឡំថា ជើងហោះហើរឆ្ពោះទៅកាន់ ទីក្រុង Edinburgh។ ក្រោយពេលចុះចត យន្តហោះរបស់ British Airways បានហោះហើរ លើកទីពីរឆ្ពោះទៅកាន់គោលដៅវិញនៅទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់ ។

ហេតុការខាងលើធ្វើឲ្យអ្នកដំណើរ លើយន្តហោះទាំងអស់ មានការយឺតយ៉ាវ ពេលវេលា ។ ហេតការខាងលើបានបង្កក្តីបារម្ភ យ៉ាងខ្លាំង ក្រោយយន្តហោះតែងតែជួបនៅបញ្ហា និងគ្រោះថ្នាក់ ជាច្រើន នាពេលកន្លងមក។

កាលពីថ្ងៃទី២៥ខែមីនាកន្លងមក យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ អាមេរិក មានអ្នកដំណើរ២៥៦នាក់ បានចុះចតជាបន្ទាន់នៅប្រទេសបារាំង ក្រោយពេលមានផ្សេង នៅក្នុងបន្ទប់បើកបរ ។

បណ្តាញព័ត៌មានអូស្ត្រាលីបានផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ថា អាកាសចរណ៍អាមេរិក United Airlines មួយគ្រឿង ធុន Boeing 787-900 ដឹកអ្នកដំណើរចេញពីទីក្រុង Melbourne ប្រទេស Australia ទៅកាន់ទីក្រុង Los Angeles សហរដ្ឋអាមេរិក បានបង្វែរទិដៅចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋាន La Tontouta តំបន់ New Caledonia រដ្ឋធានី Noumea ប្រទេសបារាំង បន្ទាប់ពីមានផ្សែងហុយចេញពីបន្ទប់អាកាសយានិក ។

មន្ត្រីនៅអាកាសយានដ្ឋាន La Tontouta ប្រទេសបារាំង បានបញ្ជាក់ថា អ្នកដំណើរទាំងអស់ មានសុវត្ថិភាពគ្រប់គ្នា គ្មាននរណាម្នាក់ទទួលគ្រោះថ្នាក់អ្វីឡើយ ។ ប្រភពអះអាងថា មូលហេតុនៃការចុះចតបន្ទាន់នៃយន្តហោះនេះ គឺបណ្តាលមកពីមានផ្សែងហុយចេញពីបន្ទប់អាកាសយានិក ៕


ចែករំលែក៖