ប៉ុន្មានឆ្នាំចុងក្រោយនេះចិនបានអភិវឌ្ឍន៍មីស៊ីលទំនើបកាន់តែច្រើន ធ្វើឲ្យអាមេរិកបារម្ភយ៉ាងខ្លាំង ពីការចាញ់ប្រៀបទៅលើ ចិន និងរុស្ស៊ី ។ ទាំងនោះហើយបានអាមេរិកស្នើដល់រុស្ស៊ី និងចិន ចុះសន្ធិសញ្ញាអាវុធថ្មីជាមួយចិន និងរុស្ស៊ី ។
នៅពេលនេះ សេតវិមានបានកំពុងតែពិភាក្សា ដើម្បីអូសទាញរុស្ស៊ី និងចិន ឲ្យចូលរួមនៅក្នុងសន្ធិសញ្ញាអាវុធយុទ្ធសស្ត្រថ្មី START II ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២១ ។ ប៉ុន្តែសន្ធិសញ្ញានោះរងការប្រឆាំងពីចិន និងរុស្ស៊ី ដោយប្រទេសទាំងពីរមិនចង់ ចុះកិច្ចព្រមព្រៀង ណាមួយជាមួយអាមេរិកទៀតនោះឡើយ ។
ពេលថ្មីៗនេះ ចិនបានបង្ហាញមីស៊ីលមានសម្ថភាពខ្ពស់ជាងអាមេរិកទៅទៀត ។ មីស៊ីលប្រឆាំងនាវាចម្បាំងរបស់ចិនបាននាំមុខលើអាមេរិក ពីប្រភេទមីស៊ីល និងកម្រិតបាញ់បានឆ្ងាយជាងអាមេរិក ។ ទាំងនោះហើយបានធ្វើឲ្យ បណ្តានាវាចម្បាំងរបស់អាមេរិក ស្ថិតនៅក្នុងគោលដៅកម្ទេចរបស់ចិន បើមានសង្គ្រាមកើតឡើង ។
ចិនថ្ងៃនេះក៏ដូចជា អតីតសហភាពស៊ូវៀត នៅក្នុងសម័យសង្គ្រាមត្រជាក ដោយប្តេជ្ញារក្សានាវាចផ្ទុកយន្តហោះអាមេរិក នាវាមុជទឹក និងនាវាចម្បាំង នៅឲ្យឆ្ងាយពិដែនសមុទ្រ ជិតប្រទេសរុស្ស៊ី ដោយដាក់ពង្រាយមីស៊ីលមានសម្ថភាពខ្ពស់ក្នុងការកម្ទេចនាវាចម្បាំង ផ្ទុកយន្តហោះរបស់អាមេរិក ។ ការដាក់ពង្រាយមីស៊ីលទាំងនោះរបស់ស៊ូវៀត បានធ្វើឲ្យនាវារបស់អាមេរិកមិនហានចូលជិតឡើយ ។
ចំណែកចិនវិញបានផ្តោតសំខាន់ទៅលើការផលិតមីស៊ីលទំនើបៗដោយចាប់ផ្តើម ផលិតអនុវត្តគម្រោងនៅឆ្នាំ២០១៥ ។
នៅពេលនេះចិនមានមីស៊ីលប្រឆាំងនាវាប្រភេទ YJ-83 អាចបាញ់ចេញពីនាវាចម្បាំង ។ មីស៊ីលនេះ អាចបាញ់ប្រហារ ចំគោលដៅខ្ពស់ និងមានល្បឿនលឿន ។ ចំណែកអាមេរិកវិញមិនមានមីស៊ីលទំនើបដូចជាចិន នោះឡើយ ។ មីស៊ីល YJ-12 អាចបាញ់បានចម្ងាយ៤០០គីឡូម៉ែត្រ ចំណែកមីស៊ីល YJ-18 បាញ់បានចម្ងាយ៥៤០គីឡូម៉ែត្រ ។
កាលពីប៉ុន្មានថ្ងៃមុន ចិន បានប្រកាសថា ខ្លួនបានសាកល្បងនូវមីស៊ីលដ៏ទំនើប មានល្បឿនលឿន រយៈចម្ងាយឆ្ងាយ និងមានសមត្ថភាពខ្ពស់ អាចទម្លុះរបាំងការពាររបស់អាមេរិក ។ រូបភាព និង ព័ត៌មានពាក់ព័ន្ធ និងមីស៊ីលខាងលើនេះ បានបង្ហាញឈ្មោះ មីស៊ីលប្រភេទ Jia Geng No 1 ។
មីស៊ីលខាងលើ មានប្រវែង៨,៧ម៉ែត្រ មានទម្ងន់ ៤តោន មានល្បឿនដល់ទៅ ១៨ ៥២១ គីឡូម៉ែត្រ ក្នុងមួយម៉ោង អាចឆ្លងផុតរាល់ ប្រព័ន្ធមីស៊ីលការពាររបស់អាមេរិក ។ ចិនបានប្រកាសថា បានសាកល្បងកាំជ្រួចមីស៊ីលដោយជោគជ័យនៅតំបន់ភាគខាងឦសាន្តនៃប្រទេសចិន ។
ចិនបានអភីវឌ្ឍន៍កាំជ្រួចមីស៊ីលតាំងពីឆ្នាំ២០១៥ ក្រោមការបញ្ជារបស់ប្រធានាធិបតីស៊ីជីងពីង ។ បច្ចុប្បន្ន សព្វាវុធរបស់ចិន មានសមត្ថភាពមិនចាញ់អាមេរិកនោះឡើយ ហើយខ្លះទៀត ក៏បានធ្វើឲ្យអាមេរិក ស្ញប់ស្ញែងផងដែរ៕