ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំស្នើឲ្យ រុស្ស៊ី និងចិន ចុះសន្ធិសញ្ញាអាវុធបរមាណូ​​ មីស៊ីល​ START II

ចែករំលែក៖

ប៉ុន្មានឆ្នាំចុងក្រោយនេះចិនបានអភិវឌ្ឍន៍​មីស៊ីលទំនើបកាន់តែច្រើន​ ធ្វើឲ្យអាមេរិកបារម្ភយ៉ាងខ្លាំង​​ ពីការចាញ់ប្រៀបទៅលើ ចិន​ និងរុស្ស៊ី ។ ​ទាំងនោះហើយបានអាមេរិក​ស្នើដល់រុស្ស៊ី និងចិន ចុះសន្ធិសញ្ញាអាវុធថ្មី​ជាមួយ​ចិន និងរុស្ស៊ី ។

នៅពេលនេះ សេតវិមាន​បានកំពុងតែពិភាក្សា​ ដើម្បីអូសទាញរុស្ស៊ី និងចិន ឲ្យចូលរួមនៅក្នុងសន្ធិសញ្ញាអាវុធយុទ្ធសស្ត្រថ្មី​ START II ​ដែលគ្រោងធ្វើឡើងនៅឆ្នាំ​២០២១ ។ ប៉ុន្តែសន្ធិសញ្ញានោះរងការប្រឆាំងពីចិន​ និងរុស្ស៊ី ដោយប្រទេសទាំងពីរមិនចង់ ចុះកិច្ចព្រមព្រៀង ណាមួយជាមួយអាមេរិកទៀតនោះឡើយ ។

ពេលថ្មីៗនេះ ចិនបានបង្ហាញមីស៊ីលមានសម្ថភាពខ្ពស់ជាងអាមេរិកទៅទៀត ។ មីស៊ីលប្រឆាំង​នាវាចម្បាំងរបស់ចិន​បាននាំមុខលើអាមេរិក ពីប្រភេទមីស៊ីល​ និងកម្រិតបាញ់​បានឆ្ងាយជាងអាមេរិក ។ ទាំងនោះហើយបានធ្វើឲ្យ បណ្តានាវាចម្បាំងរបស់អាមេរិក ស្ថិតនៅក្នុងគោលដៅ​កម្ទេចរបស់ចិន បើមានសង្គ្រាមកើតឡើង​ ។

ចិនថ្ងៃនេះ​ក៏ដូចជា អតីតសហភាពស៊ូវៀត នៅក្នុងសម័យសង្គ្រាមត្រជាក ដោយប្តេជ្ញា​រក្សានាវាចផ្ទុកយន្តហោះអាមេរិក ​នាវាមុជទឹក និងនាវាចម្បាំង នៅឲ្យឆ្ងាយពិដែនសមុទ្រ ជិតប្រទេសរុស្ស៊ី​ ដោយដាក់ពង្រាយមីស៊ីលមានសម្ថភាពខ្ពស់ក្នុងការកម្ទេចនាវាចម្បាំង ផ្ទុកយន្តហោះរបស់អាមេរិក​ ។ ការដាក់ពង្រាយមីស៊ីលទាំងនោះ​របស់ស៊ូវៀត បានធ្វើឲ្យនាវារបស់អាមេរិកមិនហានចូលជិតឡើយ ។

ចំណែកចិនវិញ​​បានផ្តោតសំខាន់​ទៅលើការផលិតមីស៊ីលទំនើប​ៗ​​​ដោយចាប់ផ្តើម ផលិតអនុវត្តគម្រោងនៅឆ្នាំ​២០១៥ ។

នៅពេលនេះចិនមានមីស៊ីលប្រឆាំងនាវាប្រភេទ​ YJ-83 ​អាចបាញ់ចេញពីនាវាចម្បាំង ។ មីស៊ីលនេះ អាចបាញ់​ប្រហារ ចំគោលដៅខ្ពស់ និងមានល្បឿនលឿន ។ ចំណែកអាមេរិកវិញ​មិនមានមីស៊ីល​ទំនើបដូចជាចិន នោះឡើយ ។ មីស៊ីល​ YJ-12 អាចបាញ់បានចម្ងាយ​៤០០គីឡូម៉ែត្រ ចំណែកមីស៊ីល​ YJ-18 បាញ់បានចម្ងាយ​៥៤០គីឡូម៉ែត្រ ។

កាលពីប៉ុន្មានថ្ងៃមុន ចិន បានប្រកាសថា ខ្លួនបានសាកល្បងនូវមីស៊ីលដ៏ទំនើប មានល្បឿនលឿន រយៈចម្ងាយឆ្ងាយ និងមានសមត្ថភាពខ្ពស់ អាចទម្លុះរបាំងការពាររបស់អាមេរិក ។ រូបភាព និង ព័ត៌មានពាក់ព័ន្ធ និងមីស៊ីលខាងលើនេះ បានបង្ហាញឈ្មោះ មីស៊ីលប្រភេទ Jia Geng No 1 ។

មីស៊ីលខាងលើ មានប្រវែង៨,៧ម៉ែត្រ មានទម្ងន់ ៤តោន មានល្បឿនដល់ទៅ ១៨ ៥២១ គីឡូម៉ែត្រ ក្នុងមួយម៉ោង អាចឆ្លងផុតរាល់ ប្រព័ន្ធមីស៊ីលការពាររបស់អាមេរិក ។ ចិនបានប្រកាសថា បានសាកល្បងកាំជ្រួចមីស៊ីលដោយជោគជ័យនៅតំបន់ភាគខាងឦសាន្តនៃប្រទេសចិន ។

ចិនបានអភីវឌ្ឍន៍កាំជ្រួចមីស៊ីលតាំងពីឆ្នាំ២០១៥ ក្រោមការបញ្ជារបស់ប្រធានាធិបតីស៊ីជីងពីង ។ បច្ចុប្បន្ន សព្វាវុធរបស់ចិន មានសមត្ថភាពមិនចាញ់អាមេរិកនោះឡើយ ហើយខ្លះទៀត ក៏បានធ្វើឲ្យអាមេរិក ស្ញប់ស្ញែងផងដែរ៕


ចែករំលែក៖