ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនកំពុងតែ​ ស្វែងរកវិធីសាស្ត្រសងសឹក រុស្ស៊ី​ ដែលផ្តល់លិខិតឆ្លងដែនរុស្ស៊ី ឲ្យពលរដ្ឋអ៊ុយក្រែន នៅតំបន់​ Donbass

ចែករំលែក៖

នៅក្នុងកិច្ចប្រជុំសភា តំណាងរាស្ត្រអ៊ុយក្រែន​ លោក Yevgeny Rybchinsky បានស្នើ នៅវិធីសាស្ត្រ​ដើម្បី សងសឹក ទៅលើប្រធានាធិបតី ពូទីន​ ដែលបានចុះហត្ថលេខា អនុញ្ញាតឲ្យផ្តល់លិខិតឆ្លងដែនសញ្ជាតិរុស្ស៊ី​ដល់ពលរដ្ឋ​អ៊ុយក្រែននៅក្នុងតំបន់​ Donbass ។

លោក​ Yevgeny Rybchinsky បានបញ្ជាក់ថា​ មានពលរដ្ឋដើមកំណើតអ៊ុយក្រែន ជាច្រើន​​រស់នៅរុស្ស៊ី​ ពិសេស​គឺរស់នៅក្នុងតំបន់​ Tyumen, Kuban និង ម៉ូស្កូ ដោយអ្នកទាំងនោះពិតជាមានបំណង ចង់ចូលសញ្ជាតិ អ៊ុយក្រែន ។

លោក​​ Yevgeny Rybchinsky​បន្តទៀតថា «ប្រសិនបើមានសង្គ្រាម ដោយមិនមានសំឡេងផ្ទុះអាវុធ​ ដូច្នេះយើងចាំបាច់ត្រូវតែ តបតវិញ​ឲ្យបានសមស្រប់បំផុត​ ។ លោក និងបន្តទៀតថា «ហេតុអ្វីបានជាយើងមិន ផ្តល់លិខិតឆ្លងដែនសញ្ជាតិអ៊ុយក្រែន ឲ្យពលរដ្ឋដែលរស់នៅរុស្ស៊ីវិញ ។

ជាមួយគ្នានេះ​ ប្រទេសអង់គ្លេស ក៏បានថ្កោលទោស ចំពោះទង្វើធ្វើឡើងដោយរុស្ស៊ី ដែលធ្វើឲ្យប្រជាពលរដ្ឋ នៅប្រទេសអ៊ុយក្រែន ភាគខាងកើត កាន់តែងាយស្រួលឡើង ក្នុងការទទួលបាន លិខិតឆ្លងដែនរុស្ស៊ី ។

ក្រសួងការបរទេសនៃប្រទេសអង់គ្លេស បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា “ចំណាត់ការបែបនេះ គឺជារឿងដ៏ថ្មីបំផុត នៅក្នុងទម្រង់នៃឥរិយាបថរុស្ស៊ី ដែលមានគោលបំណងគំរាមកំហែង ដល់សន្តិសុខ និងអធិបតេយ្យ របស់ប្រទេសអ៊ុយក្រែន និងធ្វើឲ្យប៉ះពាល់ដល់បូរណភាព ទឹកដីនៃប្រទេសនេះ” ។

“មន្ត្រីរុស្ស៊ី បានស្វះស្វែងធ្វើទង្វើបែបនេះ ឲ្យទៅជាភាពត្រឹមត្រូវ តាមរយៈការលើកឡើងពីក្តីព្រួយបារម្ភមនុស្សជាតិ ប៉ុន្តែសហគមន៍ដែលពួកគេអះអាងគាំទ្រ កំពុងតែទទួលរងនូវផលវិបាកនៃជម្លោះមួយ ដែលបានចាប់ផ្តើមឡើង និងពុះកញ្ជ្រោលកាន់តែខ្លាំងឡើង ដោយសាររុស្ស៊ី និង កងកម្លាំងតំណាងរុស្ស៊ី” ៕


ចែករំលែក៖