ព័ត៌មានទាន់ហេតុការណ៍៖

SCG ប្រកាសពីលទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៩

ចែករំលែក៖

បាងកក៖ កាលពី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះក្រុមហ៊ុន SCG (អេស ស៊ី ជី) បានប្រកាសពីលទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទី១ ឆ្នាំ ២០១៩ និងត្រៀមខ្លួនរួចរាល់ក្នុងការពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍបន្ថែមទៀត ជាពិសេសទៅលើកអាជីវកម្មវេចខ្ចប់ និងផ្នែកលក់រាយលើអាជីវកម្មសម្ភារៈសំណង់ ដែលបង្ហាញពីការកើនឡើងឥតឈប់ឈរ ។ លទ្ធផលប្រតិបត្តិការសរុបជារួមនេះ បង្ហាញពីការកើនឡើងនូវប្រាក់ចំណូលចំនួន ១១ភាគរយ បើធៀបទៅនឹងត្រីមាសមុន ប៉ុន្តែ ធ្លាក់ចុះចំនួន ៦ភាគរយ បើធៀបទៅនឹង ឆ្នាំ ២០១៨ ដោយការធ្លាក់ចុះនេះកើតឡើងដោយសារតែភាពមិនទៀងទាត់នៃតម្លៃប្រេង និងការធ្លាក់ចុះនៃសេដ្ឋជាសកល ។

លោក Roongrote Rangsiyopash ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន SCG បានបង្ហាញពីលទ្ធផលប្រតិបត្តិការមុនសវនកម្មរបស់ក្រុមហ៊ុន សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៩ ដោយក្នុងនោះប្រាក់ចំណូលពីការលក់ ដែលបានចុះបញ្ជីរួចគឺមានទំហំទឹកប្រាក់១៤២៥២ ពាន់លានរៀល (ស្មើ និង ៣៥៥៤ លានដុល្លារសហរដ្ឋអាមេរិក) គឺថយចុះចំនួន ៤ភាគរយបើធៀប និងត្រីមាសមុន និងថយចុះ ៥ភាគរយ បើធៀប និងត្រីមាសទី ១ ឆ្នាំ ២០១៨ដោយការធ្លាក់ចុះនោះ គឺភាគច្រើនដោយសារតែការធ្លាក់ចុះទៅលើតម្រូវការលើផលិតផលគីមីជាសកល ។ ស្របពេលជាមួយគ្នានេះ ប្រាក់ចំណេញក្នុងរយៈពេលនេះ គឺមានចំនួន ១៤៧៩ ពាន់លានរៀល (៣៦៩លានដុល្លារ) ដែលបានកើនឡើង ១១ភាគរយ បើធៀប និងត្រីមាសមុន ដោយសារតែរាល់ដំណើរការនៃអាជីវកម្មទាំងអស់មានភាពល្អប្រសើរជាងត្រមាសមុន ប៉ុន្តែ បានធ្លាក់ចុះចំនួន ៦ភាគរយ បើធៀបទៅនឹង ឆ្នាំ ២០១៨ ហើយការធ្លាក់ចុះនេះគឺដោយសារតែការធាក់ថយទៅលើអាជីវកម្មគីមី ដែលនាំឲ្យធ្លាក់ចុះនូវប្រាក់ចំណេញ ។

ប្រាក់ចំណូលរបស់ក្រុមហ៊ុន SCG ពីការលក់ផលិតផល និងសេវាកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ (HVA) សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៩ បានកើនឡើងក្នុងចំនួនទឹកប្រាក់ ៥៧៦៦ ពាន់លានរៀល (ស្មើ និង ១៤៣៨ លានដុល្លារអាមេរិក) ដែលជិតស្មើ និងចំនួនប្រាក់ចំណូលកាលពី ឆ្នាំមុន និងស្មើ និងចំនួន ៤០ភាគរយ នៃប្រាក់ចំណូលសរុប ដែលបានមកពីការលក់ ។ ការចំណាយរបស់ក្រុមហ៊ុននេះ លើកម្មវិធីស្រាវជ្រាវការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍ មានចំនួនជាទឹកប្រាក់សរុប ១៨២ ពាន់លានរៀល (ស្មើ និង៤៦ លានដុល្លារ) ឬស្មើ និង ១,៣ភាគរយនៃប្រាក់ចំណូលសរុប ដែលបានមកពីការលក់ ។

សម្រាប់លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន SCG នៅតំបន់អាស៊ាន (លើកលែងប្រទេសថៃ) ប្រាក់ចំណូលពីការលក់ ក្នុងត្រីមាសទី១ ប្រចាំ ឆ្នាំ២០១៩ ដែលបានចុះបញ្ជីរួច បានធ្លាក់ចុះ ១ភាគរយ បើធៀបទៅនឹង ឆ្នាំមុន ដោយស្មើ និងទឹកប្រាក់ ៣៣៩៧ពាន់លានរៀល (ស្មើ និង ៨៤៧ លានដុល្លារអាមេរិក) ដែលស្មើ និង ២៤ភាគរយ នៃប្រាក់ចំណូលសរុបរបស់ SCG ដែលបានមកពីការលក់ ។ ប្រាក់ចំណូលនេះ រាប់បញ្ចូលទាំងការលក់តាមរយៈប្រតិបត្តិការក្នុង ស្រុកនៃទីផ្សារអាស៊ាននីមួយៗ និងការនាំចូលពីប្រទេសថៃផងដែរ ។

គិតត្រឹម ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន SCG គឺមានទំហំទឹកប្រាក់ចំនួន ៧៦៦៥៧ពាន់លានរៀល (ស្មើ និង១៨៨១៤ លានដុល្លារ) ។ ចំណែកឯទ្រព្យសកម្មសរុបរបស់ SCG នៅក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) គឺមានទំហំទឹកប្រាក់ ២០៨៥៧ពាន់លានរៀល (៥១១៩ លានដុល្លារ) ដែលស្មើ និង ២៧ភាគរយ នៃទ្រព្យសកម្មសរុបរបស់ SCG ។

នៅកម្ពុជា ផ្អែកលើរបាយការណ៍លទ្ធផលត្រីមាសទី១ ឆ្នាំ ២០១៩ ក្រុមហ៊ុន SCG នៅក្នុងប្រទេសកម្ពុជា មានទ្រព្យសកម្មសរុបជាទឹកប្រាក់ ១៤៥០ ពាន់លានរៀល (ស្មើ និង ៣៥៦ លានដុល្លារ) ដោយកើនឡើងចំនួន ៩ភាគរយ បើធៀបទៅនឹង ឆ្នាំមុន ។ ប្រាក់ចំណូលពីការលក់នៅក្នុងត្រីមាសទីមួយ ឆ្នាំ ២០១៩ របស់ក្រុមហ៊ុនគឺមានទំហំទឹកប្រាក់ ៤៤១ពាន់លានរៀល (ស្មើ និង១១០លានដុល្លារ) ដែលក្នុងនោះរាប់បញ្ចូលទាំងការលក់បានមកពីប្រតិបត្តិការក្នុង ស្រុក និងការនាំចូលពីប្រទេសថៃ ហើយប្រាក់ចំណូលនេះមានការកើនឡើង ៩ភាគរយ បើធៀប និងរយៈកាលដូចគ្នាកាលពី ឆ្នាំមុន ដែលកំណើននេះគឺដោយសារតែភាគច្រើនបានពីអាជីវកម្មសម្ភារៈសំណង់ និងស៊ីម៉ង់តិ៍ ។

លោក ស៊ុមវ៉ាង មែនភិមុណឆៃ (Somwang Manpimonchai) អគ្គនាយកប្រចាំប្រទេសរបស់ SCG នៅកម្ពុជា បានមានប្រសាសន៍ថា៖ «ដំណោះស្រាយនេះ គឺជាការពង្រីកបន្ថែមនៃការផ្តល់ជូនរបស់ក្រុមហ៊ុន SCG ដែលមានគោលបំណងក្នុងការជួយធ្វើឲ្យមានជីវិតកាន់តែល្អប្រសើរសម្រាប់អតិថិជនកម្ពុជា» ។ បន្ថែមលើនេះ ដើម្បីបង្កើនកម្រិតស្តង់ដារនៃឧស្សាហកម្មសំណង់ ក្រុមហ៊ុន SCG បានបន្តដំណើរការលើកម្មវិធី «បណ្តុះបណ្តាលជាងសំណង់» របស់ខ្លួន តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយ និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកវិទ្យា ។ កម្មវិធីនៅ ឆ្នាំនេះ ត្រូវបានពង្រីកកាន់តែធំ ដើម្បីផ្តល់ចំណេះដឹងកាន់តែទូលំទូលាយ ក្នុងនោះរាប់បញ្ចូលទាំងចំណេះដឹងផ្នែកដំឡើងជញ្ជាំង និងពិដដាន ដោយស្មាតបត (SCG SmartBOARD) និងស្មាតវ៉ូដ (SCG SmartWOOD) ផងដែរ ។ វគ្គបណ្តុះបណ្តាលនេះ អាចជួយឲ្យជាងសំណង់យល់ច្បាស់ពីអត្ថប្រយោជន៍នៃផលិតផល និងការដំឡើងជញ្ជាំងដ៏សមរម ដើម្បីសន្សំពេលវេលា ស្របពេល ដែលអតិថិជន ក៏អាចទទួលបានសំណង់ជញ្ជាំងដ៏ស្រស់ស្អាត និងមានគុណភាពល្អផងដែរ៕ វឌ្ឍនា


ចែករំលែក៖