ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះចុះចតខុសផ្លូវ ធ្លាក់ចូលទន្លេ អ្នកដំណើរ​១៤២នាក់ «ព្រលឹងចុងសក់»

ចែករំលែក៖

ដោយសារតែអាកាសធាតុ មិនអំណោយផល ​អ្នកដំណើរ ១៣៥នាក់ និងក្រុមពហុនិកា​៧នាក់ ស្ទើរលោះព្រលឹង ពេលយន្តហោះចុះចតក្នុងស្ថានភាពអាកាសធាតុមិនអំណោយផល ហើយធ្លាក់ចូលក្នុងទឹកទន្លេ ។ ជាភព្វសំណាងមិនមានអ្នកស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះឡើយ​។

យន្តហោះខាងលើ ហោះហើរ ពីប្រទេសគុយបា បានចុះចតជ្រុលធ្លាក់ទៅលើទឹក ទន្លេជិតតំបន់​ JackSonville ​រដ្ឋ Florida ​អាមេរិក ។ ហេតុការណ៍ខាងលើ កើតឡើង ពេលយន្តហោះចុះចតខុសផ្លូវ​។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Jacksonville ​បានឲ្យដឹងថា យន្តហោះ ​Boeing 737 បានធ្លាក់ចូលដងទន្លេ​St.John’s ​ក្រោយពេលចុះចតនៅថ្ងៃទី​៣ ខែឧសភា ។

អភិបាលក្រុង ​Jacksonville ​លោក​ Lenny Curry ​បានឲ្យដឹងថា អ្នកដំណើរទាំងអស់នៅលើយន្តហោះ មានសុវត្ថិភាព ដោយមិនមានអ្នកស្លាប់នោះឡើយ​ ។ ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុទាន់ពេលវេលា​។

សារព័ត៌មានរ៉យទ័រ​បានផ្សាយថា យន្តហោះ ចុះចតចំពេឡមានព្យុះ និងខ្យល់ខ្លាំង ។ យន្តហោះខាងលើជារបស់ក្រុមហ៊ុន អាកាសចរណ៍​Miami Air ​ហោះហើរចេញពីឈូងសមុទ្រ Guantanamo ប្រទេសគុយបា ។នៅលើយន្តហោះមានអ្នកដំណើរ ១៤២ក្នុង រួមទាំងអាកាសយានិក ផងដែរ។

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ក៏បានទូរស័ព្ទ ជាបន្ទាន់ទៅកាន់ អភិបាលក្រុង ​Jacksonville ដោយស្នើឲ្យមានការជួយអន្តរគមន៍ជាបន្ទានផងដែរ ។ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍​មិនទាន់បញ្ជាក់ពីមូលហេតុច្បាស់លាស់នោះឡើយ ដោយកំពុងបើកការស្រាវជ្រាវ បញ្ជាក់ការពិត ៕


ចែករំលែក៖