ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយឡើងគ្រងរាជ្យ ព្រះចៅអធិរាជ្យថ្មីជប៉ុន បង្ហាញព្រះរាជវត្តមានជាសាធារណៈ

ចែករំលែក៖

ជប៉ុនមានព្រះចៅអធិរាជ្យ ថ្មី ដែលជាការឡើងស្នងតំណែង ខុសពីប្រពៃណីតាំងពីដើម គឺការឡើងស្នងតំណែងលុះត្រាតែព្រះចៅអធិរាជចាស់ចូលទិវង្គត ។ ប៉ុន្តែព្រះចៅអធិរាជ្យនៅមានវត្តមាននៅឡើយទេ តែព្រះអង្គបានដាក់រាជ្យដោយសារតែសុខភាព ។ នេះជារឿងរ៉ាវថ្មី ដែលមិនធ្លាប់កើតមាននៅក្នុងរាជវង្សជប៉ុន នោះឡើយ​។

ក្រោយការឡើងគ្រងរាជ្យនៅដើមខែឧសភា ឆ្នាំ២០១៩ ព្រះចៅអធិរាជ្យថ្មី របស់ជប៉ុន​ Narunhito មានព្រះមន្ទូលទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គជាលើកដំបូង ។ ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (Naruhito) និងម្ចាស់ក្សត្រី ម៉ាសាកុ (Masako) បានបង្ហាញព្រះរាជវត្តមានជាសាធារណៈ ។

ព្រះចៅអធិរាជ Naruhito បានមានព្រះរាជបន្ទូលថា ព្រះអង្គមានព្រះរាជហឫទ័យសោមនស្សរីករាយជាខ្លាំង ដែលបានយាងឃើញមុខប្រជាជន ក្រោយពីបានឡើងគ្រងរាជសម្បត្តិ ហើយទ្រង់អរគុណសម្រាប់ការចូលរួម អបអរសាទរពីសំណាក់ប្រជាជនទាំងឡាយ។ជាមួយគ្នានេះព្រះចៅអធិរាជ Naruhito ក៏បានជូនពរដល់ប្រជានុរាស្ត្ររបស់ទ្រង់ ឲ្យមានសុខភាពល្អ ព្រមទាំងសុភមង្គល និងសង្ឃឹមថា ជប៉ុនអាចបន្តចាប់ដៃគ្នាជាមួយប្រទេសដទៃទៀត ដើម្បីរក្សាសន្តិភាព ហើយសម្រេចបាននូវវិបុលភាពកាន់តែប្រសើរ។

ព្រះចៅ Naruhito បានស្នងរាជបល្ល័ង្ក បន្តពីព្រះបិតាទ្រង់ គឺអតីតព្រះចៅអធិរាជ អាគីហ៊ីនតុ (Akihito) ដែលមានព្រះជន្មាយុ ៨៥ព្រះវស្សា បានដាក់រាជសម្បត្តិជាផ្លូវការ ដែលជាការដាក់រាជ្យ មិនធ្លាប់មាន ក្នុងអំឡុងពេលជាង ២០០ឆ្នាំកន្លងមកនេះ ៕


ចែករំលែក៖