ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយទទួលបានជោគជ័យក្នុងការផលិតរថយន្តទំនើប ក្រុមហ៊ុន Luxus ​បន្តផលិតនាវាប្រណីត

ចែករំលែក៖

នាវាទេសចរណ៍ទំនើបៗ កំពុងតែពេញនិយម សម្រាប់ក្រុមអ្នកមាន ​ដើរកម្សាន្ត ហើយការផលិតនាវាប្រណីតកំពុងតែត្រូវបានយកចិត្តទុកដាក់ ពីបណ្តាក្រុមហ៊ុនធំៗ នៅលើពិភពលោក​ ។

នៅពេលនេះដែរ ក្រុមហ៊ុន Luxus ​បង្ហាញនាវាទេសចរណ៍ដ៏​ប្រណីត​ផលិតនៅអាមេរិក ។ នាវាទេសចរណ៍ផលិតតាម​គំរូ​ Concept Sport Yacht ឆ្នាំ២០១៧ ដោយមានឈ្មោះថា​ LY650 ។

កាលពី ឆ្នាំ​២០១៨ ក្រុមហ៊ុន​ Lexus ​បានប្រកាសពីរូបគំរូនាវា ​LY 650 ដោយមានរូបរាំងដូចទៅនឹងនាវា Concept Sport Yacht ។ ប៉ុន្តែនាវា​​LY650 មានទំហុំធំជាង ដោយមានប្រវែង​១៩,៨ម៉ែត្រ ចំណែក Concept Sport Yacht​មានប្រវែងតែ​១២,៨ម៉ែត្រប៉ុណ្ណោះ​ ។

នាវាluxus ប្រើប្រាស់ម៉ាស៊ីនពីរ គឺ​ IPS មានកម្លាំង​ ៨០០សេស ​ដោយមានធុងសាំង ផ្ទុកបានដល់ទៅ​៣៧៨៥លីត្រ​ ។ នៅពេលនេះ គេមិនទាន់ដឹងថា នាវា Luxus ​នឹងត្រូវផលិតប៉ុន្មានគ្រឿងនោះឡើយ​ ហើយតម្លៃរបស់វានឹងត្រូវប្រកាសឲ្យដឹងនាពេលខាងមុខ ។ នាវាដំបូង នឹង បង្ហាញជាផ្លូវការ នៅពេលដ៏ខ្លីខាងមុខ​ ។

Luxus មិនមែនជាក្រុមហ៊ុនផលិតរថយន្តដំបូង ដែលបានផលិតនាវាទេសចរណ៍ប្រណីតនោះឡើយ ។ ​កាលពីឆ្នាំ​២០១៧ ក្រុមហ៊ុន​ Porsche Design ​ធ្លាប់បានផលិតនាវាទេសចរណ៍ប្រណីត Dynamiq GTT 115 មានតម្លៃដល់ទៅ​ជាង​១៣លានដុល្លារអាមេរិក​៕


ចែករំលែក៖