ព័ត៌មានទាន់ហេតុការណ៍៖

ចិន និងជប៉ុនជាម្ចាស់បំណុលធំបំផុតរបស់អាមេរិក

ចែករំលែក៖

បច្ចុប្បន្ន អាមេរិកកំពុងតែប្រឈម នឹងការបែកបំណុលដោយសារតែសេដ្ឋកិច្ច អាមេរិកថយចុះ ហើយប្រាក់ចំណូលពីពន្ធដារក៏ធ្លាក់ចុះផងដែរ ធ្វើឲ្យអាមេរិកប្រឈមនឹងការបែកបំណុលក្នុងពេលដ៏ខ្លីខាងមុខ ។

បណ្តាអង្គការសង្គមស៊ីវិល និងអ្នកវិនិយោគ នៅក្នុងប្រទេសអាមេរិក គឺជាម្ចាស់បំណុលដ៏ធំបំផុតរបស់រដ្ឋាភិបាលអាមេរិក​ ។ ក្រៅពីនេះ អាមេរិកនៅមានម្ចាស់បំណុលបរទេសជាច្រើន ក្នុងនោះមានចិន និងជប៉ុន ​ក៏ជាម្ចាស់បំណុលអាមេរិក សរុប​ជាង​៦ពាន់ពាន់លានដុល្លារអាមេរិក​ ។

បច្ចុប្បន្នអាមេរិកចំពាក់ម្ចាស់បំណុល​២ម៉ឺន២ពាន់ពាន់លានដុល្លារ ។ ក្រុមអ្នកឯកទេស​ បានព្រមានពីហានិភ័យ នៃការបែកបំណុលរបស់អាមេរិក ​នៅក្នុងខែកញ្ញា ឆ្នាំ២០១៩នេះ​ ខណៈបំណុលរបស់អាមេរិក បានកើនឡើង រហូតដល់ទៅ​២២០០០ពាន់លានដុល្លារអាមេរិក ហើយនេះក៏ជាឱនភាពថវិកាជាតិអាមេរិក ធ្លាក់ចុះ​ប្រមាណ​១ពាន់ពាន់លានដុល្លារផងដែរ ។

សារព័ត៌មាន Bloomberg ​របស់អាមេរិក បានផ្សាយថា តាមរបាយការណ៍របស់មជ្ឈមណ្ឌុល​គោលនយោបាយ Bipartisan ​បានទម្លាយព័ត៌មានមួយ បង្កឲ្យមានការភ្ញាក់ផ្អើលថា​ គឺអាមេរិកអាចនឹងវណ្ឌកនឹងបំណុល នៅដើមខែកញ្ញាខាងមុខ ដោយសារតែ​ប្រាក់ចំណូលពន្ធដារជាតិទាប ។

លោក​ Shai Akabas ​មន្ត្រីគោលនយោបាយសេដ្ឋកិច្ចរបស់អាមេរិក បាននិយាយថា រដ្ឋាភីបាលរបស់អាមេរិក គួរតែលើកឡើង អំពីបញ្ហាប្រាក់បំណុលរបស់ជាតិ ។ នៅដើមឆ្នាំ​២០១៩នេះ ប្រាក់បំណុលជាតិអាមេរិក បានកើនឡើង ជាប្រវត្តិសាស្ត្ រ​ដោយមានរហូតដល់ទៅជាង​២២០០០ពាន់លានដុល្លារអាមេរិក ។ កាលពីឆ្នាំ​២០១៨ ឱនភាពថវិកាជាតិអាមេរិក មានរហូតដល់ទៅ​១៧ភាគរយ ឬ​ស្មើ​៧៧៩ពាន់លានដុល្លារអាមេរិក ។ បើ​តាមការព្យាករណ៍ នៅឆ្នាំ​២០២០ ឱនភាពថវិកាជាតិអាមេរិក អាចមានរហុតដល់ទៅជាង​១ពាន់ពាន់លានដុល្លារអាមេរិក ។

ក្រុមអ្នកជំនាញ បានលើកឡើងថា ប្រសិនបើអាមេរិកវណ្ឌកនឹងបំណុលនោះ​ វានឹងអាចបង្កើតនូវរឿងអាកក្រក់ជាច្រើនទៅជាមួយផងដែ​​រ ហើយនេះក៏ជាជាក្តីព្រួយបារម្ភយ៉ាងខ្លាំងពីមហាជន នៅជុំវិញពិភពលោកផងដែរ​៕


ចែករំលែក៖