បច្ចុប្បន្ន អាមេរិកកំពុងតែប្រឈម នឹងការបែកបំណុលដោយសារតែសេដ្ឋកិច្ច អាមេរិកថយចុះ ហើយប្រាក់ចំណូលពីពន្ធដារក៏ធ្លាក់ចុះផងដែរ ធ្វើឲ្យអាមេរិកប្រឈមនឹងការបែកបំណុលក្នុងពេលដ៏ខ្លីខាងមុខ ។
បណ្តាអង្គការសង្គមស៊ីវិល និងអ្នកវិនិយោគ នៅក្នុងប្រទេសអាមេរិក គឺជាម្ចាស់បំណុលដ៏ធំបំផុតរបស់រដ្ឋាភិបាលអាមេរិក ។ ក្រៅពីនេះ អាមេរិកនៅមានម្ចាស់បំណុលបរទេសជាច្រើន ក្នុងនោះមានចិន និងជប៉ុន ក៏ជាម្ចាស់បំណុលអាមេរិក សរុបជាង៦ពាន់ពាន់លានដុល្លារអាមេរិក ។
បច្ចុប្បន្នអាមេរិកចំពាក់ម្ចាស់បំណុល២ម៉ឺន២ពាន់ពាន់លានដុល្លារ ។ ក្រុមអ្នកឯកទេស បានព្រមានពីហានិភ័យ នៃការបែកបំណុលរបស់អាមេរិក នៅក្នុងខែកញ្ញា ឆ្នាំ២០១៩នេះ ខណៈបំណុលរបស់អាមេរិក បានកើនឡើង រហូតដល់ទៅ២២០០០ពាន់លានដុល្លារអាមេរិក ហើយនេះក៏ជាឱនភាពថវិកាជាតិអាមេរិក ធ្លាក់ចុះប្រមាណ១ពាន់ពាន់លានដុល្លារផងដែរ ។
សារព័ត៌មាន Bloomberg របស់អាមេរិក បានផ្សាយថា តាមរបាយការណ៍របស់មជ្ឈមណ្ឌុលគោលនយោបាយ Bipartisan បានទម្លាយព័ត៌មានមួយ បង្កឲ្យមានការភ្ញាក់ផ្អើលថា គឺអាមេរិកអាចនឹងវណ្ឌកនឹងបំណុល នៅដើមខែកញ្ញាខាងមុខ ដោយសារតែប្រាក់ចំណូលពន្ធដារជាតិទាប ។
លោក Shai Akabas មន្ត្រីគោលនយោបាយសេដ្ឋកិច្ចរបស់អាមេរិក បាននិយាយថា រដ្ឋាភីបាលរបស់អាមេរិក គួរតែលើកឡើង អំពីបញ្ហាប្រាក់បំណុលរបស់ជាតិ ។ នៅដើមឆ្នាំ២០១៩នេះ ប្រាក់បំណុលជាតិអាមេរិក បានកើនឡើង ជាប្រវត្តិសាស្ត្ រដោយមានរហូតដល់ទៅជាង២២០០០ពាន់លានដុល្លារអាមេរិក ។ កាលពីឆ្នាំ២០១៨ ឱនភាពថវិកាជាតិអាមេរិក មានរហូតដល់ទៅ១៧ភាគរយ ឬស្មើ៧៧៩ពាន់លានដុល្លារអាមេរិក ។ បើតាមការព្យាករណ៍ នៅឆ្នាំ២០២០ ឱនភាពថវិកាជាតិអាមេរិក អាចមានរហុតដល់ទៅជាង១ពាន់ពាន់លានដុល្លារអាមេរិក ។
ក្រុមអ្នកជំនាញ បានលើកឡើងថា ប្រសិនបើអាមេរិកវណ្ឌកនឹងបំណុលនោះ វានឹងអាចបង្កើតនូវរឿងអាកក្រក់ជាច្រើនទៅជាមួយផងដែរ ហើយនេះក៏ជាជាក្តីព្រួយបារម្ភយ៉ាងខ្លាំងពីមហាជន នៅជុំវិញពិភពលោកផងដែរ៕