ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីតាលី រួមដៃជាមួយអាមេរិក​បោះបង់​ Huawei

ចែករំលែក៖

សារព័ត៌មាន​ Japan times ​នៅថ្ងៃទី​១៩ ខែកក្កដា បានផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យា ហួវាយ បានថ្កោលទោសយ៉ាងខ្លាំង ដល់រដ្ឋាភិបាលអ៊ីតាលី ដែល មិនមានគោលជំហរច្បាស់លាស់​ ។ ក្រោយពេលអាមេរិក បញ្ចុះបញ្ចូល អ៊ីតាលីក៏បានសម្រេច បោះបង់ បច្ចេកវិទ្យារបស់ហូវាយ​ ។

ប្រធានក្រុមហ៊ុន Huawei ប្រចាំប្រទេសអ៊ីតាលី លោក Luigi De Vecchis បានកត់សម្គាល់ ខាងលើនៅចំពោះសមាជិកសភាអ៊ីតាលី ក្រោយរដ្ឋាភិបាលទីក្រុងរ៉ូម ដាក់ចេញនូវក្រិត្យ ជាបន្ទាន់មួយ កាលពីសប្ដាហ៍មុន ដើម្បីបង្កើនអំណាងក្នុងការលូកដៃចូលកិច្ចការវិស័យឯកជន ។

រដ្ឋាភិបាលអ៊ីតាលីបានអះអាងថា ខ្លួនធ្វើបែបនេះដោយសារតែព្រួយបារម្ភពីសក្ដារនុពលរបស់ Huawei និង ZTE Corp ក្នុងការអភិវឌ្ឍប្រព័ន្ធ 5G ដែលសហរដ្ឋអាមេរិកចោទថា មានគោលដៅស៊ើបការណ៍សម្ងាត់ផ្នែកពាណិជ្ជកម្មឲ្យរដ្ឋាភិបាលចិន ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានបញ្ចុះបញ្ចូលអ៊ីតាលី និងបណ្ដាប្រទេសអឺរ៉ុបដទៃទៀត កុំឲ្យប្រើប្រាស់បរិក្ខាឬបច្ចេកវិទ្យា Huawei ព្រមទាំងត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះក្រុមហ៊ុន ZTE ដោយចោទថា ក្រុមហ៊ុនទាំងពីរនេះ អាចនឹងបង្កហានិភ័យដល់ផ្នែកសន្តិសុខជាតិ ។ ប៉ុន្តែ ក្រុមហ៊ុន Huawei និង ZTE បានច្រានចោលការចោទប្រកាន់នេះ៕


ចែករំលែក៖