ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រថយន្តដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធនាំចូល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ ​សាខាគយកំពង់ស្ពឺ ដែល​មាន​កិច្ចសហការ ពី​កម្លាំង​កងរាជអាវុធហត្ថ​ផង បាន​ស្ទាក់​ចាប់​រថយន្ត​ស៊េរី​ទំនើប​ៗ​ ដែល​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ចូល មិន​បង់ពន្ធ បាន​ចំនួន​០១គ្រឿង​ជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​១៨ កក្កដា ២០១៩ ពេល​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​នានា នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ការ​ចាប់​នេះគឺ​កម្លាំង​សមត្ថកិច្ច​គយ​បាន​ស្ទាក់​ចាប់​រថយន្ត​១​គ្រឿង​ម៉ាក ព្រូស​ឆ្នាំ​២០១០ពាក់​ស្លាក​លេខ ភ្នំពេញ 2AE- 4399ដែល​​សង្ស័យ​ជា​ស្លាក​លេខ​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច ដែល​ចាប់​ពេល​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​មួយ​កន្លែង ក្នុង​សង្កាត់រកាធំ ក្រុង​ច្បារមន ។

បន្ទាប់​ពី​ធ្វើការ្រួត​ត​ពិនិត្យ​ដោយ​មន្ត្រី​ជំនាញ​រក​ឃើញ​ថា រថយន្ត​ស៊េរី​ទំនើប​នេះ គ្មាន​ឯកសារ​បង់ពន្ធ ត្រឹមត្រូវ​កម្លាំង​គយ​ចល័ត​បាន​នាំ​យក​រថយន្ត​០១​គ្រឿង​នេះ​ទៅ​រក្សា​ទុក​នៅ ស្នាក់​ការ​គយ​និងរដ្ឋាករជាបណ្តោះអាសន្ន ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។ សូម​បញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​កម្លាំង​គយ​ចល័ត​ហាក់​បាន​ធ្វើ សកម្មភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​តាម​បង្ក្រាប​រថយន្ត​ដែល​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដោយ​គ្មាន​ច្បាប់​អនុញាត (​រថយន្ត​គេចពន្ធ​) ក្នុង​នោះ​មាន​ទាំង​រថយន្ត​ចង្កូត​ស្ដាំ ទាំង​រថយន្ត​ចង្កូត​ឆ្វេង​ ។

ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នេះ គេ​ក៏​សង្កេត​ឃើញ​មាន​រថយន្ត​ស៊េរី​ខ្ពស់​ៗ​ទំនើប​ៗ ជា​ពិសេស​រថយន្ត ចង្កូត​ស្ដាំ​បាន និង​កំពុង​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​កាន់តែ​ច្រើន​ឡើង​ៗ ពាសពេញ​ក្រុង​ច្បារមន​ ។ បើ​តាម​ប្រភព​ពី​អ្នក​រកសុីដឹកដីម្នាក់​និយាយ​ថា ក្រៅពីរថយន្ត​ចង្កូត​ស្ដាំលេខខម​ស្ទើរ​គ្រប់​ម៉ាក ដែល​គេ​ឃើញ កំពុង​ធ្វើ​ចរាចរ​ប្រសេចប្រសាច​ពាសពេញ​ខេត្តកំពង់ស្ពឺគឺ៩០ភាគរយគ្មាន​ពន្ធ​នាំ​ចូល​ជាពិសេសរថយន្តបែនដឹកដីតែម្តង ដែលរថយន្តខ្លះពាក់ស្លាកលេខខមទៀតផង ។

ប្រភព​ដដែល​ក៏​បាន​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​មាន​រថយន្ត​អត់​ពន្ធ​ម៉ូតូអត់ពន្ចច្រើន​ណាស់​ដែល​កំពុង​ពូន​សម្ងំ​នៅ​តាម​ឃ្លាំង​លក់​.​ទិញ​រថយន្ត​នានា នៅ​ក្នុង​ក្រុង​ច្បារមន​ ។ មិនតែប៉ុណ្ណោះ មាន​ថៅកែ​ឃ្លាំង​ខ្លះ​ក៏​មានការ​ពាក់ព័ន្ធ​នឹង​ការ​សមគំនិត ពី​មន្ត្រី​​ខិលខូច​មួយ​ចំនួន​ដែរ ទើប​ពួក​គេ​អាច​សម្ងំ​លក់​រថយន្ត​អត់​ពន្ធ​នាំ​ចូល​ទាំងនោះ​បាន ជា​ពិសេស​រថយន្ត​ចង្កូត​ស្ដាំ​តែ​ម្ដង ។

មហាជនសំណូមពរដល់មន្ត្រីគយសាខាខេត្ហកំពង់ស្ពឺសូមចាត់វិធានការ​បង្ក្រាបការលក់ឡាននិងម៉ូតូអត់ពន្ឋឲ្យស្របតាមវិធានការច្បាប់កំយោគយល់ឡើយជាពិសេគឺក្រុមឡានបែនដឹកដីតែម្តង ៕ សេនាស័ក្តិ


ចែករំលែក៖