ព័ត៌មានទាន់ហេតុការណ៍៖

មហាយក្សអាស៊ីទាំងពីរ នឹងរួមដៃគ្នាគ្រប់គ្រងទីអវកាស

ចែករំលែក៖

ឥណ្ឌា និងចិនជាប្រទេសដែលមានមហិច្ឆតា ដូចគ្នានៅក្នុងវិស័យស្រាវជ្រាវ ទីអវកាស ក្នុងនោះមានភពព្រះច័ន្ទជាដើម ។ ពេលថ្មីៗនេះ ឥណ្ឌាទើបតែបានបញ្ជូនយានអវកាសទៅចុះចតនៅឋានព្រះច័ន្ទ​ ។ បើការចុះចតនោះជោគជ័យ ឥណ្ឌាក្លាយជាប្រទេសទី​៤មានយានចុះនៅលើភពព្រះច័ន្ទ ។

ដោយមានគោលបំណង និងមហិច្ឆតាដូចគ្នា ចិនចង់ចាប់ដៃជាមួយឥណ្ឌា ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យអវកាស កាន់តែជោគជ័យ ។ មិនតែប៉ុណ្ណោះ អាចជួយសន្សំសំចៃប្រាក់បានជាច្រើនទៀតផង​ ។

សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រោយឥណ្ឌាបានសម្រេចជោគជ័យ ក្នុងការបាញ់បញ្ជូនបេសកកម្ម Chandrayaan-2 ចេញពីផែនដី ដើម្បីឆ្ពោះទៅឋានព្រះច័ន្ទ ចិនក៏បានបង្ហាញឆន្ទៈចង់ចាប់ដៃគូសហការជាមួយឥណ្ឌា ក្នុងការស្រាវជ្រាវរុករកនៅទីអវកាស ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ជុនយីង (Hua Chunying) នាថ្ងៃអង្គារសប្តាហ៍នេះបាននិយាយថា «ការរុករកនៅក្នុងទីអវកាស រួមទាំងនៅឋានព្រះច័ន្ទជាដើម គឺជាបុព្វហេតុរួមនៃមនុស្សលោកយើងទាំងអស់គ្នា ។ ដូច្នេះហើយចិនចង់ធ្វើការជាមួយភាគីឥណ្ឌា ក្នុងការរុករកនៅទីអវកាស ដើម្បីផ្តល់ប្រយោជន៍កាន់តែច្រើនថែមទៀតដល់មនុស្សជាតិ » ។

កាលពីខែមករា ដើមឆ្នាំ២០១៩នេះ ទីភ្នាក់ងារអវកាសចិន បានបង្កើតប្រវត្តិសាស្រ្តមិនធ្លាប់មាន តាមរយៈការចុះចតដោយជោគជ័យនៃយានអវកាស Chang’e-4 នៅតំបន់គេហៅថា far side ឬ dark side of the moon ដែលជាផ្ទៃមួយចំហៀង ទៀតមិនបែរមករកផែនដីនោះឡើយ ។ រីឯបេសកកម្ម Chandrayaan-2 វិញ នឹងត្រូវទម្លាក់យានឲ្យទៅចុះចតនៅតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ នៅខែកញ្ញាខាងមុខ ហើយបើបានជោគជ័យទៀតនោះ ឥណ្ឌានឹងក្លាយជាប្រទេសទី ៣ បន្ទាប់សហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) សហរដ្ឋអាមេរិក និងប្រទេសចិន៕


ចែករំលែក៖