ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកដាក់គំនាបចិនកាន់តែខ្លាំង ឥទ្ថិពលរបស់ចិន ក៏កាន់តែកើនឡើង​ តែចិនមិនផ្ទុះអាវុធដាក់ភាគីណាមុនឡើយ

ចែករំលែក៖

អាមេរិកបានព្យាយាមប្រើគ្រប់វិធីសាស្ត្រដើម្បីអូសទាញសម្ពន្ធមិត្ត និងប្រទេសជាច្រើនជុំវិញពិភពលោក ឲ្យប្រឆាំងនឹងឥទ្ធិពលរបស់ចិន ។ ប៉ុន្តែការប្រឆាំងនោះ បែរជាធ្វើឲ្យចិនកាន់តែមានកម្លាំងខ្លាំង ជាងមុនទៅទៀត ។

ប្រទេសជាច្រើនជុំវិញពិភពលោក ត្រូវការ ការអភិវឌ្ឍសេដ្ឋកិច្ចជារឿងសំខាន់​ ហើយចិននាពេលបច្ចុប្បន្ន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភីវឌ្ឍទាំងនោះ ។ ចិនបានវិនិយោគទៅលើប្រទេសជាច្រើន ដែលជាសម្ពន្ធមិត្តរបស់អាមេរិក ក្នុងនោះមានប្រទេសអូស្ត្រាលីជាដើម ដោយអូស្ត្រាលីបានជួលកំពង់ផែឲ្យចិន ក្នុងរយៈពេល​៩៩ឆ្នាំ ។

នៅពេលនេះ ​កម្លាំងទាហានជើងទឹកអាមេរិក បានឡើងគម្រោង សាងសង់កំពង់ផែទឹក​នៅប្រទេសអូស្ត្រាលី​​ នៅជិតកំពង់ផែដែលចិន ជួលពីអូស្ត្រាលីរយៈពេល​៩៩ឆ្នាំ ។ សកម្មភាពខាងលើ របស់អាមេរិក ដោយបារម្ភខ្លាចចិន មានឥទ្ធិពលកាន់តែខ្លាំង នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី​ Marise Payne កាលពីថ្ងៃទី​៣០ ខែកក្កដា បានប្រកាសថា អាមេរិក បានឡើងគម្រោងសាងសង់ កំពង់ផែទាហានជើងទឹក នៅអូស្ត្រាលីនាពេលដ៏ខ្លីខាងមុខ ។ ការសាងសង់កំពង់ផែ គឺរង់ចាំតែ​សភាអាមេរិកអនុម័តតែប៉ុណ្ណោះ ។

លោកស្រី Marise Payne បានបញ្ជាក់ទៀតថា ​ការសាងសង់កំពង់ផែទាហានជើងទឹក​គឺសមស្រប់ទៅ និង កិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ​២០១១ ស្តីពីទំនាក់ទំនងការពារជាតិ​ ។ តាមកិច្ចព្រមព្រៀងនោះអាមេរិក និងបញ្ជូនទាហានជើងទឹកវាយឡើងគោក​ ២៥០០នាក់​មកកាន់ប្រទេសអូស្ត្រាលី ​ហើយទាហានប្រទេសទាំងពីរ នឹងធ្វើសមយុទ្ធ​ជាប្រចាំ ។

សារព័ត៌មាន​ABC បានផ្សាយថា ទីក្រុងវ៉ាស៊ីនតោន មានបំណងសាងសង់កំពង់ផែនៅជិតទីក្រុង​ Darwin ស្ថិតនៅភាគខាងជើងប្រទេសអូស្ត្រាលី​ ។ ប្រសិនបើព័ត៌មានខាងលើជាការពិត នោះ​ គឺទីតាំងទាហានជើងទឹកអាមេរិក នៅជិតកំពង់ផែ Darwin ​ដែលក្រុមហ៊ុនចិនបានជួលរយៈពេល ៩៩ឆ្នាំ តាមកិច្ចព្រមព្រៀងកាលពីឆ្នាំ​២០១៥ ។

ពាក់ព័ន្ធបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូង អគ្គរដ្ឋទូតចិនប្រចាំនៅក្នុងប្រទេសហ្វីលីពីន​បានប្រកាសថា​ ទីក្រុងប៉េកាំង មិនបានស្វែងរក​តំណែងជាមហាអំណាចឡើយ ហើយក៏មិនបង្កើនតំបន់មានឥទ្ធិពលនោះដែរ ។ មិនតែប៉ុណ្ណោះ ចិន នឹងមិនបាញ់គ្រាប់កាំភ្លើងដំបូងគេនោះដែរ​ ។

អគ្គរដ្ឋទូតចិន លោក​ Zhao Jianhua ​បានបញ្ជាក់ថាទីក្រុងប៉េកាំង នឹងមិនស្វែងរកមហាអំណានោះឡើយ បើទោះបីចិនមានសមត្ថភាពខ្លាំងក្លា ប៉ុណ្ណាក៏ដោយ​ ។

ការលើកឡើងខាងលើរបស់អគ្គរដ្ឋទូតចិន ក្នុងឱកាស់ខួបគម្រប់ ៩២ឆ្នាំថ្ងៃបង្កើតកម្លាំងបដិវត្តន៍ប្រជាជនចិន​ ថ្ងៃទី​២៩ ខែកក្កដា ។ ការប្រកាសខាងលើត្រូវបានបង្ហោះនៅលើបណ្តាញហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំនៅហ្វីលីពីន ។

លោក Zhao Jianhuaបញ្ជាក់ទៀតថា «ចិនអនុវត្តយុទ្ធសាស្ត្រ​ ការពារ​ គោរពទៅតាំច្បាប់​ការពារ ដោយប្រតិកម្ម នៅពេលរងការវាយប្រហារ ។ ទាំងនោះមានន័យថា យើងមិនបាញ់គេមុន ឡើយ បើគេបាញ់យើងទើបយើងតបវិញ» ។ លោក បន្តទៀតថា ចិនដើរតាម ផ្លូវសន្តិភាព​ ទាំងនោះជាការសន្យាជាមួយជនជាតិចិន និងពិភពលោកទាំងមូល ហើយចំណុចនេះនឹងគត់ត្រានៅក្នុង រដ្ឋធម្មនុញ្ញចិន ។

លោកបន្តទៀតថា ចិន និងសហការជាមួយហ្វីលីពីន​ក៏ដូចជាបណ្តាប្រទេស​ ដែលជាប់ពាក់ព័ន្ធ ក្នុងវិវាទសមុទ្រចិនខាងត្បូង តាមរយៈកិច្ចពិភាក្សា និងប្រឹក្សា ទៅលើការពិតនៃប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ​ ។ កន្លងមកប្រធានាធិបតីហ្វីលីពីន ក៏ធ្លាប់បានលើកឡើងថា​ «ខ្ញុំមិនល្ងង់ទៅវាយប្រហារចិននោះឡើយ​ ។ មីស៊ី​ចិន​​ប្រើពេលតែ​៧នាទីប៉ុណ្ណោះ​អាចកម្ទេចហ្វីលីពីនបាន​»៕


ចែករំលែក៖