ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែសីហា នេះ ចេញសេចក្តីសម្រេចមួយកែសម្រួលសមាសភាព ដោយតែងតាំងលោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារតាមដានប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គមហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ប្រព័ន្ធសង្គម និង សារព័ត៌មាន ផ្សេងៗដែលទាក់ទងនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ។ នេះបើយោងតាមសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារតាមដានទំនាក់ទំនងសង្គម facebook របស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងប្រព័ន្ធទំនាក់ទំនងបណ្ដាញសង្គមនិងសារព័ត៌មាន(Media and Social Network)ផ្សេងៗដែលទាក់ទងនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ។
ក្នុងនោះសម្រេចតែងតាំង លោក ហ៊ុយវណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន និងមានអនុប្រធានចំនួន៣រូប ព្រមទាំងសមាជិកចំនួន១០រូប៕
ដោយ៖ សុខ ខេមរា