ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកញៀនល្បែងស៊ីសង(បៀ)ចំនួន៣ភូមិត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ស្មាច់ ចំនួន៥​នាក់ ដឹក​ដោយ លោក​អនុសេនីយ៍ឯក ជ័យ វាសនា នាយប៉ុស្តិ៍​អូរ​ស្មាច់ បាន​សហការ​ជាមួយ ក្រុមប្រឹក្សា​សង្កាត់ មេភូមិ និង​ប្រជា​ការពារ ចុះឃាត់ខ្លួន និង​ អប់រំ​ប្រជាពលរដ្ឋ​លេង​ល្បែង​ស៊ីសង​ខុសច្បាប់ (​បៀ)​បាន​ចំនួន៣​ភូមិ និង​បានធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ប្រព្រឹត្តតទៅទៀត​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន​០៧​នាក់ មានឈ្មោះ​ដូចខាងក្រោម ​៖ ១-​ឈ្មោះ ថា​ន សុភ​ភ្ភ័ ភេទ​ស្រី អាយុ២៥​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ (​លេងបៀ​)​ ។ ​២-​ឈ្មោះ ឡាយ ស្រី ភេទ​ស្រី អាយុ៥៣​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់​(​លេងបៀ​)​ ។ ​៣-​ឈ្មោះ រុន ទីន ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់​(​លេងបៀ​)​ ។ ​៤-​ឈ្មោះ ទន់ ល្មើ​យ ភេទ​ស្រី អាយុ២៥​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់​(​លេងបៀ​)​ ។ ​៥-​ឈ្មោះ អ៊ួ​ន ហ៊ាង ភេទ​ស្រី អាយុ៥០​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់​( លេងបៀ)​ ។ ​៦-​ឈ្មោះ សែង ធូ ភេទ​ប្រុស អាយុ២៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ (​លែង​បៀ​) ។ ​៧-​ឈ្មោះ ឡាយ ចាន់​ណាក់ ភេទស្រី អាយុ៥២​ឆ្នាំ រស់នៅ​ភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ។

បច្ចុប្បន្ន ករណី​ខាងលើ ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ធ្វើ​កិច្ចសន្យា​អប់រំ​នៅ​នឹង​កន្លែង ៕ ប៉ែន នួន


ចែករំលែក៖