ព័ត៌មានទាន់ហេតុការណ៍៖

ទៀតហើយ! មន្ត្រីជាន់ខ្ពស់អាមេរិក បន្តរត់ចោលលោកត្រាំ ដោយលាលែងពីតំណែង

ចែករំលែក៖

ពេលថ្មីៗនេះ រដ្ឋមន្ត្រីសន្តិសុខជាតិអាមេរិក បានប្រកាសលាលែងចេញពីតំណែង ដោយ​មិនបញ្ជាក់ពីមូលហេតុនោះឡើយ ដោយគ្រាន់តែលើកឡើងថា ចង់ចំណាយ​ពេលជាមួយ​គ្រូសារតែប៉ុណ្ណោះ ។ នៅពេលនេះមន្ត្រីអាមេរិកមួយរូប​ទៀត គឺរដ្ឋមន្ត្រីក្រ​សួងថាម​ពលអា​មេរិក លាលែងពីតំណែង។

ការលាលែងចេញពីតំណែងរបស់មន្ត្រីជាន់ខ្ពស់នៅអាមេរិក កើតឡើងជាបន្តបន្ទាប់ ដោយ​សារ​តែ​បញ្ហាផ្សេង​ៗ ពិសេសគឺខ្វែងគំនិតជាមួយប្រធានាធិបតី ដូណាលត្រាំ ។ នៅពេល​នេះ​​រដ្ឋមន្ត្រីក្រ​សួងថាមពលបានសម្រេច លាលែងចេញពីតំណែង ជាសញ្ញាអាក្រក់ ដល់ប្រ​ធានាធិបតីត្រាំ នៅក្នុងការបោះឆ្នោត​ឆ្នាំ​២០២០។

កាលពីថ្ងៃទី​១៧ ខែតុលា ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានបញ្ជាក់ថា រដ្ឋមន្ត្រី​ក្រសួង​ថាម​ពល លោក​ Rick Perry បានបំពេញការងារបានយ៉ាងល្អ​។ ការចាកចេញ​របស់លោក​ Perry ​គឺមានជាប់ពាក់ព័ន្ធការស្រាវជ្រាវ ឈានដលការចោទប្រកាន់ទោស ប្រធានាធិបតីដូណាលត្រាំ​។

មានប្រសាសន៍នៅក្នុងរដ្ឋតិចសាស ប្រធានាធិបតី​ដូណាល់ ត្រាំ បានបញ្ជាក់ថា លោក​ Rick Perry ​បានបំពេញភារកិច្ចយ៉ាងល្អ​ ពេលកាន់តំណែងជារដ្ឋមន្ត្រីថាមពល ប៉ុន្តែពេល​នេះ​​ដល់​វេលាដែលលោកត្រូវចាកចេញ ដោយរយៈកាត់តំណែង​៣ឆ្នាំរបស់លោក គឺពិតជា​យូរហើយ។​ លោក ត្រាំ ប្រកាសថានឹងរកមនុស្សមកជំនួសតំណែង ក្នុងពេលឆាប់ៗនេះ។

ការប្រកាសខាងលើ​របស់លោកត្រាំ គឺមុនមួយថ្ងៃ ដែល​តំណាងរាស្ត្រ រដ្ឋសភាអាមេរិក បានកំ​ណត់​ពេលវេលាចុងក្រោយឲ្យលោក​ Perry ​ត្រូវ ប្រគល់ឯកសារ​ពាក់ព័ន្ធ​ការស្រាវ​ជ្រាវ ចោទប្រ​កាន់ទោសប្រធានាធិបតីដូណាលត្រាំ ។ នៅពេលនេះ​គេមិនទាន់ដឹ​ងពីពេល​វេលា​ដែលលោក​Perry ​លាលែងចេញពីតំណែងនោះឡើយ។

កន្លងមកថ្មីៗ រដ្ឋមន្ត្រីសុខជាតិអាមេរិក លោក Kevin McAleenan បានលាលែងចេញ​ពីតំណែង​ផងដែរ​។លោក​បានដាក់លិខិតលាលែងចេញពីតំណែងទៅកាន់ប្រធានាធិបតី នៅថ្ងៃទី​១១ ខែតុលា​ កន្លងមក​។

លោកត្រាំ បានបកស្រាយពីមូលហេតុ ដែលលោក​ Kevin McAleenan លាលែងចេញពី​តំណែង​ថា​​ លោកចង់ចំណាយពេលវេលា​សម្រាប់គ្រួសារ និង​ប្រកបអាជីវកម្មផ្ទាល់ខ្លួន​​៕


ចែករំលែក៖