អ៊ីរ៉ង់ទើបតែបានបង្ហាញយន្តហោះសម្រាប់ហ្វឹក ផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង់ផ្ទាល់ ហើយអ៊ីរ៉ង់ចាត់ទុកថា ជាយន្តហោះ ល្អបំផុតលើពិភពលោក ស្តីពីការចុះចត និងហោះហើរ។
អគ្គមេបញ្ជាការកម្លាំងទាហានអាកាសអ៊ីរ៉ង់ IRIAF បានបញ្ជាក់ថា យន្តហោះប្រភេទ Yasin មានប្រវែង១២ម៉ែត្រនិងទម្ងន់៥,៥តោន។
រយៈពេលចុងក្រោយនេះ អ៊ីរ៉ង់ បានបង្កើនការអភិវឌ្ឍន៍សព្វាវុធដោយខ្លួនឯង ហើយទទួលបានជោគជ័យយ៉ាងខ្លាំង ។ បើទោះបីទទួលរងនៅការដាក់ទណ្ឌកម្មពីអាមេរិកយ៉ាងណាក្តី តែ អ៊ីរ៉ង់ មិនបោះបង់វិស័យឧស្សាហកម្មសព្វាវុធរបស់ខ្លួននោះឡើយ។
យន្តហោះខាង អ៊ីរ៉ង់ នឹងបន្តអភិវឌ្ឍន៍ទៅជាយន្តហោះចម្បាំង ដ៏ទំនើបបំផុតរបស់ខ្លួន អាចបំពាក់អាវុធវាយលុកទៅលើគោលដៅនានា ។
កន្លងមក អ៊ីរ៉ង់ ក៏បានបង្ហាញ កាំជ្រួចមីស៊ីលផលិតដោយខ្លួន ឯង ក៏ដូចជាយន្តហោះគ្មានមនុស្សបើក អាចវាយប្រហារកម្ទេចគោលដៅ យ៉ាងមានប្រសិទ្ធិភាព។ អ៊ីរ៉ង់បានដឹងយ៉ាងច្បាស់ថា ខ្លួនស្ថិតនៅក្នុងគោលដៅវាយប្រហារ របស់ប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក និងអ៊ីស្រាអែលជាដើមដូច្នេះ អ៊ីរ៉ង់ មិនបោះបង់ការផលិតអាវុធដើម្បីការពារខ្លួននោះឡើយ ៕