ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំ ការ ក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ បានលើកឡើងពីចលនាបដិវត្តពណ៌ ដែលពួកក្បត់ទណ្ឌិត សម រង្សី តែងតែមានមហិច្ឆតាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយ ក្រុមនេះតែងធ្វើព្យុះ ភ្លៀងតាមអ្វីដែលគេនឹកឃើញ ។
ប៉ុន្តែទោះបីជាយ៉ាងណា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងប្រជាព លរដ្ឋ បានកំណត់យ៉ាងច្បាស់ពីតួនាទី ភារកិច្ច របស់ខ្លួន ក្នុងប្រទេសដែលប្រកានយក និង អនុវត្តលទ្ធិប្រជាធិប តេយ្យ សេរីពហុបក្ស ។
នេះជាការលើកឡើងរបស់លោក នាយឧត្តមសេនីយ៍ នាង ផាតក្នុងពិធីបឋកថា ចែករំលែកចំណេះដឹងសម្រាប់ការងារសាធារណៈមតិ ជូននាយទាហាន ចំណុះក្រសួង ការពារជាតិ និងកម្មសិក្សាការី សិក្សានៅសកលវិទ្យាល័យ ការពារជាតិ កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ និងថ្ងៃទី ២៤ ខែ តុលាឆ្នាំ ២០១៩ ។
អស់រយះពេលជាងមួយម៉ោង នាយទាហាន បានត្រង់ត្រាប់ ស្តាប់ការពន្យល់ បកស្រាយ ពីល្បិចកលដ៏ថោក ទាប របស់ក្រុមក្បត់ដែលតែងតែញុះញង់ បង្កអសន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាពសង្គម ប៉ុនប៉ងធ្វើរដ្ឋប្រហារ និងត្មេះដៀលអង្គព្រះមហាក្សត្រ ដែលក្នុងរដ្ឋធម្មនុញ្ញ បានចែងយ៉ាងច្បាស់ មិនអាចបុគ្គលណារំលោភបំពានលើព្រះបានឡើយ ។
ក្នុងនាមកងយោធពលខេមរភូមិន្ទ យើងទាំងអស់គ្នា ត្រូវគោរព និងអនុវត្តតាមតួនាទីភាកិច្ច ដែលចែងក្នុងលក្ខន្តិកៈ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ ត្រូវយល់ឱយបានច្បាស់ នូវតួនាទី ខ្សែបន្ទាត់បានចែង អ្វីគួរ និងអ្វីមិនគួរ ជៀសវាង នូវមហន្តរាយម្រាប់ បុគ្គល ក្រុមគ្រួសារ និងសង្គមជាតិ ទាំងមូលផងដែរ ៕សុខដុម