ការវាយប្រហារនាពេលថ្មីៗនេះ ធ្វើឲ្យ ប្រព័ន្ធការពាររបស់អ៊ីស្រាអែល មិនអាចរារាំងបានឡើយ ដោយ ក្រុមជីហាតដឹងពីចំណុចខ្យោយ នៃប្រព័ន្ធ Iron Dome ។ទាំងនោះហើយបានជា ក្រុមជីហាត វាយប្រហារមីស៊ីលជាច្រើនគ្រឿងក្នុងពេលតែមួយ ។
កម្លាំងទាហានជីហាត នៅកាហ្សា បានប្រកាស ជាសាធារណៈ នៅប្រព័ន្ធមីស៊ីលដ៏ទំនើបរបស់ខ្លួន ដែលអាច ចាក់ទម្លុះ ប្រព័ន្ធការពារដ៏ទំនើប របស់អ៊ីស្រាអែល Iron Dome ក្នុងការវាយប្រហារនាពេលកន្លងមក។
ក្រុមជីហាត បានបង្ហាញ រោងចក្រផលិតមីស៊ីលចំនួនច្រើន ដែលមានឈ្មោះថា Boraq-120 ហើយប្រភេទមីស៊ីលនេះ បានវាយប្រហារទៅលើអ៊ីស្រាអែលជាទ្រង់ទ្រាយធំ តាំងពីថ្ងៃទី១២ខែវិច្ឆិកា ក្រោយទាហានអ៊ីស្រាអែលវាយប្រហារទៅលើទីតាំង មេដឹកនាំក្រុមជីហាត។
ចំណុចដែលធ្វើឲ្យភាគីអ៊ីស្រាអែលបារម្ភនោះគឺ មីស៊ីលមានទំហុំធំ និងចំនួនច្រើន វាយប្រហារក្នុងពេលតែមួយ។ ក្រុមជីហាត បានបង្កឲ្យកម្លាំងទាហានអ៊ីស្រាអែលមិនអាចទប់ស្កាត់បាន គឺមីស៊ីល Boraq-120 បាញ់ចេញពីទីតាំងនៅក្រោមដី ធ្វើឲ្យអ៊ីស្រាអែល មិនអាចវាយបកវិញបាន។ អ៊ីស្រាអែល រកមិនឃើញទីតាំងដែលក្រុមជិហាត វាយប្រហារ។
មីស៊ីល Boraq-120 អាចវាយប្រហារទៅលើ គោលដៅនៅចម្ងាយដល់ទៅ១០០គីឡូម៉ែត្រ គឺគ្រប់ដណ្តប់ ទៅលើទីតាំងជាច្រើន នៅក្នុងប្រទេសអ៊ីស្រាអែល ។ ក្រុមអ្នកឯកទេសអ៊ីស្រាអែលបានមលើកឡើងថា កាំជ្រួចមីស៊ីលដែលក្រុមជីហាតផលិត Boraq-120 គឺយកតាមគំរូមីស៊ីល M-302 បាញ់បានចម្ងាយ១៥០គីឡូម៉ែត្រផលិតដោយប្រទេសអ៊ីរ៉ង ។ ក្រុមជីហាតបានប្រកាសថា មីស៊ីល Boraq-120 អាចវាយប្រហារចំគោលដៅដែលបានកំណត់ទុកនៅលើទឹកដីអ៊ីស្រាអែល។
ការវាយប្រហារទៅលើទឹកដី អីស្រាអែល នាពេលកន្លងមក បានធ្វើឲ្យ ប្រព័ន្ធការពីរ ដ៏ទំនើប របស់អ៊ីស្រាអែល Iron Dome អសមត្ថភាពក្នុងការទប់ស្កាត់។ ជាមួយគ្នានេះ ក្រុមជីហាត បានប្រើយុទ្ធសាស្ត្រ«ព្យុះមីស៊ីល» ដោយបាញ់មួយចំនួនធំក្នុងពេលតែមួយ ទើបអ៊ីស្រាអែល គ្មានឱកាសក្នុងការទប់ស្កាត់។ ក្រុមជីហាតបានបាញ់ មីស៊ីល ជាង១០០ដើម ទៅលើទឹកដីអ៊ីស្រាអែលនាពេលកន្លងមក។
ការបង្ហាញមីស៊ីលខាងលើ ធ្វើឲ្យអ៊ីស្រាអែល ព្រួយបារម្ភកាន់តែខ្លាំង ពីសុវត្ថិភាពពលរដ្ឋនៅជិតព្រំដែន ។ជាមួយគ្នានេះប្រព័ន្ធការពារ Iron Dome មិនអាចការពារបានទាំងអស់៕