ព័ត៌មានទាន់ហេតុការណ៍៖

២នាក់ប្ដីប្រពន្ធជនជាតិចិន​ជិះម៉ូតូឌុបគ្នា​មកពីទិញសាច់ជ្រូកត្រូវចោរឆក់​កាបូប​ ​បានសម្រេច​បើកម៉ូតូគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖​ ២នាក់ប្ដីប្រពន្ធជនជាតិចិន​ជិះម៉ូតូឌុបគ្នា​មកពីទិញសាច់ជ្រូក​ ត្រូវចោរ​មួត្រូវចោរមួយក្រុមបើកម៉ូតូ៣គ្រឿងមិនចាំម៉ាក​ ធ្វើសកម្មភាពឆក់​កាបូប​ ​បានសម្រេច​រួចនាំគ្នាបើកគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៤ទៀបភ្លឺ​ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ តាមបណ្ដោយផ្លូវ​សហ​ព័ន្ធរុស្ស៊ ចំណុចគល់ស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាា មុនកើតហេតុគេឃើញ​ ​ជនជាតិ​​ចិន ប្រុសស្រី២នាក់បើកម៉ូតូមួយគ្រឿងម៉ាក​ ធូដេ​ ពណ៌ក្រហម​ ពាក់ស្លាកលេខ​ភ្នំពេញ1HD-9073​ធ្វើដំណើរតាមបណ្ដោយ​ ​ផ្ផ្លូវសហព័ន្ធរុស្ស៊ីក្នុង ទិសដៅ​ពី​កើត​ទៅលិច​ ខណៈមកដល់ចំណុចកើតណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមបើក​ ៣គ្រឿងមកពីក្រោយរួចបានធ្វើ​សកម្មភាពឆក់កាបូបពីស្ត្រី​ ដែលអង្គុយនៅខាងក្រោយបានសម្រេច​ បណ្ដាលឲ្យជនរង​គ្រោះដួលម៉ូតូរបួសទាំង២នាក់​ ចំណែកក្រុម​ជនសង្ស័យ​ ជិះម៉ូតូគេចខ្លួនបាត់ស្រមោល​ ។

ក្រោយកើតហេតុភ្លាមៗជនរងគ្រោះត្រូវបាន​រថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ និងលើកម៉ូតូជនរងគ្រោះទៅជា​មួយផងដែរ​ ។

បន្ទាប់ពីកើតហេតុទើបឃើញមានកម្លាំង​សមត្ថកិច្ច​ មូលដ្ឋាន​ ចុះមកដល់ សួរនាំ​គេឯងនៅ​កន្លែងកើតហេតុ​ ខណៈដែលជន​រង​គ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅ​មន្ទីរ​ពេទ្យបាត់អស់ហើយ ៕ ជ្រោយពេជ្រ


ចែករំលែក៖