ព័ត៌មានទាន់ហេតុការណ៍៖

​ចេតនាលូកដៃចូលក្នុងបាតុកម្មនៅអ៊ីរ៉ង់ របស់អាមេរិក​ត្រូវបានរារាំង

ចែករំលែក៖

រាល់ពេលមានបាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ គឺតែងតែ មានការលូកដៃពី ប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក ក្នុងគោលដៅបង្កភាពចលាចល បង្កើតអំពើហិង្សា​ទំនាក់កំហុសទៅឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ ។ ចំណុចទាំងនោះហើយបានជាចាត់វិធានការទប់ស្កាត់ ដោយប្រើគ្រប់ធម្យោបាយ ។

ប្រទេសដែលអាមេរិកចាត់ទុក ជាសត្រូវ គឺតែងតែរកវិធីសាស្ត្រ ជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងរបស់ប្រទេសនោះ តាមរយៈការញុះញង់ ឲ្យពលរដ្ឋ​ក្រោកឈរឡើង ហើយអាមេរិក ជាអ្នកគាំទ្រនៅពីក្រោយ​ ទាំងយុទ្ធសាស្ត្រនិងថវិការ។ កន្លងមក អាមេរិកធ្វើបានជោគជ័យនៅក្នុងប្រទេសជាច្រើន​ក្នុងនោះមាន​​ ស៊ីរី វេណេហ្ស៊ុយអេឡា ជាដើម ហើយពេលនេះកំពុងតែលូកដៃ ចូល​ប្រទេសអ៊ីរ៉ង់ទៀត ជាសត្រូវសមខាន់បំផុត​របស់អាមេរិកនៅមជ្ឈិមបូព៌ា តែងតែរារាំង គោលនយោបាយទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តនៅទីនោះ​។

ប៉ុន្តែរដ្ឋាភិបាលទីក្រុងបានដឹងយ៉ាងច្បាស់ពីចេតនារបស់អាមេរិក ទើបចាត់វិធានការតឹងតែងចំពោះបាតុករ ដើម្បីកំឲ្យស្ថានភាពលើសពីការគ្រប់គ្រង​។ បាតុកម្មប្រឆាំងនិងតម្លៃប្រេងសាំងឡើងថ្លៃនៅក្នុងប្រទេស អ៊ីរ៉ង់ តាំងពីថ្ងៃទី​១៥ខែវិច្ឆិកា មកទល់ពេលនេះបណ្តាលឲ្យមានមនុស្ស​ជិត​១៥០នាក់ស្លាប់​ និងរងរបួសជាច្រើន​។​កម្លាំងសន្តិសុខអ៊ីរ៉ង់​បានចាត់វិធានការក្តៅ​ប្រឆាំង បាតុករ ដើម្បីទប់ស្កាត់ការរាលដាល់កាន់តែខ្លាំង ដោយមានអាមេរិក គាំទ្រពីក្រោយ អាចបង្កឲ្យអសន្តិសុខនៅក្នុងប្រទេស។

អង្គការលើកលេងទោសអន្តរជាតិ AL ​កាលពីថ្ងៃទី​២៥ ខែវិច្ឆិកា បានប្រកាសឲ្យដឹងថា បាតុករដល់ទៅ​១៤៣នាក់ស្លាប់ នៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយសារតែ​កម្លាំងសន្តិសុខ អ៊ីរ៉ង់ប្រើហិង្សា ទៅលើក្រុមបាតុករ​ប្រឆាំងតម្លៃប្រេងសាំងឡើងថ្លៃ​។

អង្គការលើកលេងទោស អន្តរជាតិ​បានបញ្ជាក់ថា​«តាមរបាយការណ៍ដែលគួឲ្យទុកចិត្ត ​មានមនុស្ស​១៤៣នាក់ស្លាប់ ភាគច្រើនស្លាប់ដោយត្រូវគ្រាប់កាំភ្លើងពីកម្លាំងសន្តិសុខ ។ អង្គការAL បានលើកឡើងថា ​អាចនឹងមានអ្នកស្លាប់ ច្រើនជាងនេះ ក្រុមអ្នកជំនាញ់កំពុងតែស្រាវជ្រាវបន្ថែម​។

កន្លងមកកម្លាំង​បដិវត្តន៍​អ៊ីស្លាមអ៊ីរ៉ង់​​IRGC បានប្រកាសថា កម្លាំងទាហាននឹងដាក់ទោសយ៉ាងធ្ងន់ដល់​ជនល្មើស ជនពាក់ព័ន្ធញុះញង់ឲ្យមានបាតុកម្ម​​ប្រឆាំងរដ្ឋាភិបាលកើតឡើង​។ តាមតួលេខរបស់អង្គការសហប្រជាជាតិ មានបាតុករប្រមាណ​១ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់។

ដោយឡែកនៅក្នុងប្រទេសអ៊ីរ៉ាក់វិញ មានអ្នកស្លាប់ កើនឡើងជាង​២០០​នាក់ និង របួសជាច្រើន ក្នុងនោះមាន​៣ពាន់នាក់ក្លាយជា ជនពិកា ៕


ចែករំលែក៖