ព័ត៌មានទាន់ហេតុការណ៍៖

កប៉ាល់ដឹកសត្វចៀម១៤ពាន់ក្បាល់ ​​លិចនៅតំបន់សមុទ្ររ៉ូម៉ានី

ចែករំលែក៖

កប៉ាល់ដឹកជញ្ជូនសត្វចៀម ទៅកាន់ប្រទេស អារ៉ាប៊ី សាអូឌីត បានក្រឡាប់លិចនៅតំបន់សមុទ្រ រ៉ូម៉ានី បណ្តាលឲ្យសត្វចៀមជាច្រើនងាប់​។ ក្រុមជួយសង្គ្រោះ​រ៉ូម៉ានី​បាន ព្យាយាមជួយសង្គ្រោះសត្វចៀម​១៤ពាន់ក្បាល​នៅលើកប៉ាល់ឡាប់លិច​​​នៅតំបន់សមុទ្រ​ប្រទេសនេះ​។

កប៉ាល់ដឹក​សត្វចៀម​បំពាក់ទង់ជាតិ​ Palau ​ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេស​ អារ៉ាប៊ី សាអូឌីត​ ​​ក៏ត្រូវក្រឡាប់​ក្រោយពេលចាកចេញពីកំពង់ផែ​ Midia ​របស់ប្រទេស​រ៉ូម៉ានី​​​ កាលពីថ្ងៃទី​២៥ខែវិច្ឆិកា​​។ នាវិកនៅលើកប៉ាល់ទាំងអស់ គឺជា​ជនជាតិស៊ីរី​​ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា​​​ ប៉ុន្តែ សត្វចៀមទាំង​១៤ពាន់ក្បាល់ត្រូវជាប់នៅលើនាវា ក្រឡាប់លិចនោះ។

មន្ត្រីរ៉ូម៉ានីបានបញ្ជូនក្រុមជួយសង្គ្រោះ​ ទៅជួយដល់សត្វ​ចៀម​​ខាងលើ​​ មកទល់ពេលនេះ មានចៀមលា​៥០ ក្បាលប៉ុណ្ណោះ​បានជួយសង្គ្រោះហើយនៅមានជីវិត​។ ក្រុមជួយសង្គ្រោះ​រ៉ូម៉ានីសង្ឃឹមថា និងនៅមានសត្វលាជាច្រើនទៀតនៅរស់​។ ប៉ុន្តែការជួយសង្គ្រោះនឹងត្រូវប្រើពេលវេលាយូ​ដោយមានសត្វចៀមច្រើន ។

សកម្មភាពស្រង់សត្វចៀមដែលងាប់​​ ក៏ត្រូវចំណាយពេលច្រើន ​ថ្ងៃផងដែរ ដោយមានសត្វចៀមងាប់នៅក្នុងនាវាជាច្រើន ។​ ក្រុមអង្គការការពារសត្វ​ សង្ស័យថា នាវាខាងលើ​ដឹកលើសចំណុះទើបបណ្តាលឲ្យមានគ្រោះថ្នាក់ក្រឡាប់លិច​ខាងលើកើតឡើង​។

រ៉ូម៉ានីគឺជាប្រទេសចិញ្ចឹមសត្វចៀម ធំលំដាប់ទី​៣ នៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីអង់គ្លេស និងអេស្បាញ​​ ដោយមានសត្វចៀម​ប្រមាណ​១០លានក្បាល​ បានចិញ្ចឹមតាមបែបធម្មជាតិ ។ ទីផ្សាទិញសត្វចៀមពីប្រទេសរ៉ូម៉ានី​គឺប្រទេសស្ថិតនៅតំបន់ មជ្ឈិមបូព៌ា ក្នុងនោះមានអារ៉ាប៊ី សាអូឌីត​៕


ចែករំលែក៖