រាល់ពេលមានបាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ គឺតែងតែ មានការលូកដៃពី ប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក ក្នុងគោលដៅបង្កភាពចលាចល បង្កើតអំពើហិង្សាទំនាក់កំហុសទៅឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ ។ ចំណុចទាំងនោះហើយបានជាចាត់វិធានការទប់ស្កាត់ ដោយប្រើគ្រប់ធម្យោបាយ ។
ប្រទេសដែលអាមេរិកចាត់ទុក ជាសត្រូវ គឺតែងតែរកវិធីសាស្ត្រ ជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងរបស់ប្រទេសនោះ តាមរយៈការញុះញង់ ឲ្យពលរដ្ឋក្រោកឈរឡើង ហើយអាមេរិក ជាអ្នកគាំទ្រនៅពីក្រោយ ទាំងយុទ្ធសាស្ត្រនិងថវិការ។ កន្លងមក អាមេរិកធ្វើបានជោគជ័យនៅក្នុងប្រទេសជាច្រើនក្នុងនោះមាន ស៊ីរី វេណេហ្ស៊ុយអេឡា ជាដើម ហើយពេលនេះកំពុងតែលូកដៃ ចូលប្រទេសអ៊ីរ៉ង់ទៀត ជាសត្រូវសមខាន់បំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា តែងតែរារាំង គោលនយោបាយទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តនៅទីនោះ។
ប៉ុន្តែរដ្ឋាភិបាលទីក្រុងបានដឹងយ៉ាងច្បាស់ពីចេតនារបស់អាមេរិក ទើបចាត់វិធានការតឹងតែងចំពោះបាតុករ ដើម្បីកំឲ្យស្ថានភាពលើសពីការគ្រប់គ្រង។ បាតុកម្មប្រឆាំងនិងតម្លៃប្រេងសាំងឡើងថ្លៃនៅក្នុងប្រទេស អ៊ីរ៉ង់ តាំងពីថ្ងៃទី១៥ខែវិច្ឆិកា មកទល់ពេលនេះបណ្តាលឲ្យមានមនុស្សជិត១៥០នាក់ស្លាប់ និងរងរបួសជាច្រើន។កម្លាំងសន្តិសុខអ៊ីរ៉ង់បានចាត់វិធានការក្តៅប្រឆាំង បាតុករ ដើម្បីទប់ស្កាត់ការរាលដាល់កាន់តែខ្លាំង ដោយមានអាមេរិក គាំទ្រពីក្រោយ អាចបង្កឲ្យអសន្តិសុខនៅក្នុងប្រទេស។
អង្គការលើកលេងទោសអន្តរជាតិ AL កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានប្រកាសឲ្យដឹងថា បាតុករដល់ទៅ១៤៣នាក់ស្លាប់ នៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយសារតែកម្លាំងសន្តិសុខ អ៊ីរ៉ង់ប្រើហិង្សា ទៅលើក្រុមបាតុករប្រឆាំងតម្លៃប្រេងសាំងឡើងថ្លៃ។
អង្គការលើកលេងទោស អន្តរជាតិបានបញ្ជាក់ថា«តាមរបាយការណ៍ដែលគួឲ្យទុកចិត្ត មានមនុស្ស១៤៣នាក់ស្លាប់ ភាគច្រើនស្លាប់ដោយត្រូវគ្រាប់កាំភ្លើងពីកម្លាំងសន្តិសុខ ។ អង្គការAL បានលើកឡើងថា អាចនឹងមានអ្នកស្លាប់ ច្រើនជាងនេះ ក្រុមអ្នកជំនាញ់កំពុងតែស្រាវជ្រាវបន្ថែម។
កន្លងមកកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់IRGC បានប្រកាសថា កម្លាំងទាហាននឹងដាក់ទោសយ៉ាងធ្ងន់ដល់ជនល្មើស ជនពាក់ព័ន្ធញុះញង់ឲ្យមានបាតុកម្មប្រឆាំងរដ្ឋាភិបាលកើតឡើង។ តាមតួលេខរបស់អង្គការសហប្រជាជាតិ មានបាតុករប្រមាណ១ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់។
ដោយឡែកនៅក្នុងប្រទេសអ៊ីរ៉ាក់វិញ មានអ្នកស្លាប់ កើនឡើងជាង២០០នាក់ និង របួសជាច្រើន ក្នុងនោះមាន៣ពាន់នាក់ក្លាយជា ជនពិកា ៕