ការបាញ់ប្រហារនៅអាមេរិក គឺជាក្តីកង្វល់យ៉ាងខ្លាំង របស់ប្រជាពលរដ្ឋ ដោយ ការបាញ់ប្រហារនៅទីសាធារណៈតែងតែកើនឡើងជាញឹកញាប់ ។ មកទល់ពេលនេះច្បាប់ស្តីពីការគ្រប់គ្រងអាវុធនៅមិនទាន់ចេញជាផ្លូវការនៅឡើយ ជាហេតុធ្វើឲ្យ ពលរដ្ឋអាមេរិក កាន់តែបារម្ភ ។
កាលពីឆ្នាំ២០១៩ ការបាញ់ប្រហារដោយកាំភ្លើង ពីសំណាក់ពលរដ្ឋអាមេរិកផ្ទាល់ កើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៧០ មកទល់ពេលនេះ ដោយមានករណីបាញ់ប្រហារ ជាង៤០០ ករណីក្នុងមួយឆ្នាំ សម្លាប់មនុស្ស ជិត១៥ពាន់នាក់ ។
សារព័ត៌មាន USA today បានផ្សាយថា នៅក្នុងឆ្នាំ២០១៩ គឺជាឆ្នាំ ដែលមានអ្នកស្លាប់ច្រើនបំផុតដោយអំពើហិង្សាពាក់ព័ន្ធកាំភ្លើង ហើយយប់ឆ្លងឆ្នំាក៏មិនមានអ្វីប្លែកនោះដែរ ដោយមានការបាញ់ប្រហារ សម្លាប់មនុស្សជាច្រើន នៅនាទីតំបូងនៃឆ្នាំ២០២០ ។ នៅយប់ឆ្លងឆ្នាំ មានបុរស២នាក់រងការបាញ់សម្លាប់ នៅរដ្ឋហ្ល័រីដា ។ នៅក្លឹបរាត្រីរដ្ឋ តិចសាស ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់យុវជន២នាក់ មានអាយុ១៧ឆ្នាំ និង២៤ឆ្នាំ ។ នៅក្នុងរដ្ឋ Virginia ក៏មានករណីបាញ់ប្រហារ៧លើកផ្សេងគ្នា នៅខាងក្រៅ ហាងបារ និងកន្លែងចតរថយន្ត ។ នៅក្នុងរដ្ឋ Missouri មានមនុស្ស៤នាក់រងការបាញ់ប្រហារនៅព្រឹកប្រលឹមឆ្នាំ២០២០បណ្តាលឲ្យស្លាប់៣នាក់ និងម្នាក់រងរបួស ។
ទាំងនោះជាសញ្ញាអាក្រក់បំផុត សម្រាប់អាមេរិក នៅក្នុងឆ្នាំ២០២០នេះ អាចនឹងមានអំពើហិង្សាកើនឡើងច្រើនជាងឆ្នាំ២០១៩ ប្រសិនបើមិនមានវិធានការទប់ស្កាត់នោះទេ ។
ឆ្នាំ២០១៩ មានរហូងដល់ជិត៤១៧ ករណី សម្លាប់មនុស្សជាង១៥ពាន់នាក់ ។ តាមរបាយការណ៍(GVA) បញ្ចាក់ថា មានមនុស្ស ស្លាប់១៤.៨០០នាក់ និងរងរបួស២៨.៦០០នាក់ ។ ទាំងនោះហើយបង្ហាញឲ្យឃើញថា ទឹកដីអាមេរិក មិនដែលទទួលបានសេចក្តីសុខពេញលេញ មួយថ្ងៃណាឡើយ ។ អាចនិយាយបានថា ថ្ងៃណាក៏មានករណីបាញ់ប្រហារសម្លាប់មនុស្សដែរ ។
តាមតួលេខរបស់គណបក្សប្រជាធិបតេយ្យអាមេរិក បង្ហាញឲ្យឃើញថា អំពើហិង្សាពាក់ព័ន្ធកាំភ្លើង ធ្វើឲ្យអាមេរិកខាតបង់សេដ្ឋកិច្ចប្រមាណ២៣០ពាន់លានដុល្លារក្នុងមួយឆ្នាំ ។
ឆ្នាំ២០១៩ ជិតផុតទៅហើយតែការបាញ់ប្រហារនៅតែបន្តកើតឡើងជាក់ស្ទេង ករណីបាញ់ប្រហារនៅក្នុងព្រះវិហារគ្រិស្ត នៅថ្ងៃទី៣០ ខែធ្នូ ក្នុងតំបន់ White Settlement រដ្ឋTexas បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង៣នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ដល់ជីវិតកំពុងតែសង្គ្រោះបន្ទាន់ ។ ក់ស្លាប់ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ ពេលបញ្ជូនដល់មន្ទីពេទ្យ ៕