រដ្ឋាភិបាលអ៊ីរ៉ង់ បញ្ជាក់ថា ឧត្តមសេនីយ៍ Qassem Soleimani មេបញ្ជាការកងទ័ពពិសេសរបស់ (Quds) អ៊ីរ៉ង់បានស្លាប់នៅក្នុងការវាយប្រហារតាមដែនអាកាសទៅលើ អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងបាតដាតប្រទេសអ៊ីរ៉ាក់ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ។ កម្លាំងទាហានអាមេរិកបានប្រកាសថា ការវាយប្រហារខាងលើ ធ្វើឡើងតាមបទបញ្ជាររបស់ប្រធានាធិបតីដូណាល់ ត្រាំ ។
ការវាយប្រហារសម្លាប់មេទ័ពអ៊ីរ៉ង់កើតឡើងក្រោយពេលដែល អាមេរិកទទួលបានព័ត៌មានថា មេទ័ព Qassem Soleimani បានឡើងគម្រោង វាយប្រហារ មន្ត្រីការបរទេស និង ទាហានអាមេរិក នៅក្នុងប្រតេសអ៊ីរ៉ាក់ និងតំបន់ជម្ឈិមបូព៌ាទាំងមូល ។ តាមសេចក្តីប្រកាសរបស់មន្ទីបញ្ចកោណអាមេរិក បញ្ជាក់ថាឧត្តមសេនីយ៍ Qassem Soleimani ទទួលខុសត្រូវទាំងស្រុង ចំពោះការស្លាប់របស់ទាហានអាមេរិករាប់រយនាក់ និងពលរដ្ឋរាប់ពាន់នាក់ ។
នៅក្នុងសេចក្តីប្រកាសរបស់អាមេរិកបានបញ្ជាក់ថា«ការវាយប្រហារតាមដែនអាកាស សម្លាប់មេទ័ព អ៊ីរ៉ង់ គឺជាការទប់ស្កាត់ រាល់សកម្មភាពវាយប្រហារនាពេលអនាគត់ ។ អាមេរិកនឹងបើកការវាយប្រហារនៅពេលចាំបាច់ដើម្បីការពារពលរដ្ឋ និងផលប្រយោជន៍អាមេរិក នៅលើពិភពលោកទាំងមូល ។
ឧត្តមសេនីយ៍ Qassem Soleimani គឺជាបុគ្គលមានឥទ្ធិពលទីពីរនៅក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពី មេដឹកនាំជាន់ខ្ពស់ លោកatollah Ali Khamanei ។ លោក Qassem Soleimani បានដឹកនាំយុទ្ធសាស្ត្រយោធា និងកិច្ចការបរទេស ពង្រីកឥទ្ធិពលរបស់អ៊ីរ៉ង់ នៅក្នុងតំបន់ និងនៅលើពិភពលោក ។
នៅពេលនេះដែរ កម្លាំងទាហានអ៊ីរ៉ង់ បានព្រមានថានឹងសងសឹកអាមេរិក ក្រោយការស្លាប់របស់មេព័ពកំពូលរបស់អ៊ីរ៉ង់ ។ នៅពេលនេះទាំង មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក និងកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ផ្ទាល់បានទទួលស្គាល់ហើយថា លោកឧត្ដមសេនីយ៍ កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលជាប្រមុខកងអង្គភាពពិសេស (Quds Force) នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ពិតជាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិកលើក្បូនរថយន្ដមួយ នៅឯអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ប្រាកដមែន ហើយអ៉ីរ៉ង់ក៏បានព្រមានសងសឹកអាមេរិកវិញផងដែរ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០ ។
ឧត្ដមសេនីយ៍លោក Qassem Soleimani រួមជាមួយមនុស្ស ០៦នាក់ផ្សេងទៀត ក្នុងនោះរួមមានទាំងលោក អាបូ ម៉ាហ៍ឌី អាល់មូហាន់ឌីស (Abu Mahdi al-Muhandis) ដែលជាមេបញ្ជាការនៃកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ ត្រូវបានគេអះអាងថា បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយ សហរដ្ឋអាមេរិក នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងទីក្រុងបាកដាដ នៅថ្ងៃសុក្រនេះ ។
នៅក្នុងសេចក្ដីថ្លែងការណ៍ជុំវិញការវាយប្រហារនេះ មន្ទីរបញ្ចកោណបានទទួលស្គាល់ថា លោក Soleimani ពិតជាត្រូវបានសម្លាប់ប្រាកដមែន នៅក្នុងការវាយប្រហារតាមផ្លួវអាកាស ដែលជាការបញ្ជាដោយផ្ទាល់ ពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។
សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ច្បាស់ៗដូច្នេះថា «តបតាមបញ្ជាដោយផ្ទាល់ ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ យោធាអាមេរិកបានដឹកនាំសកម្មភាព ការពារកងទ័ពអាមេរិកនៅបរទេស ដោយបានសម្លាប់មេបញ្ជាការអ៊ីរ៉ង់ Qasem Soleimani ។ ការវាយប្រហារនេះគឺមានគោលបំណងបង្រ្កាប ផែនការវាយប្រហារនានា របស់អ៊ីរ៉ង់មកលើកងទ័ពអាមេរិក ហើយមិនតែប៉ុណ្ណោះសហរដ្ឋអាមេរិក នឹងបន្តចាត់រាល់វិធានការចាំបាច់ ដើម្បីការពារប្រជាជនរបស់យើង និងផលប្រយោជន៍អាមេរិក មិនថានៅទីណានោះទេនៅលើពីភពលោក» ។
ចំណែកឯកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏បានទទួលស្គាល់ពីមរណភាពរបស់លោក Qasem Soleimani ជាមួយការព្រមានថា នឹងចាត់វិធានការសងសឹកសហរដ្ឋអាមេរិកវិញ ។
គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាការសម្លាប់លោក Qasem Soleimani របស់សហរដ្ឋអាមេរិក ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ ចោទប្រកាន់ថា អ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារ និងបាតុកម្មបំផ្លាញស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ។
ជាមួយគ្នានេះដែរ មេដឹកនាំជាន់ខ្ពស់នៃកម្លាំង បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានប្រកាសថា រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់មិនចង់ធ្វើសង្គ្រាមនោះឡើយ ប៉ុន្តែអ៊ីរ៉ង់មិនខ្លាចធ្វើសង្គ្រាម ជាដាច់ខាត គឺបានត្រៀមល្ខណៈគ្រប់គ្រាន់ ក្នុងការធ្វើសង្គ្រាម ។
សារព័ត៌មាន Tasnim បានផ្សាយថា អគ្គមេបញ្ជាការកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC ឧត្តមសេនីយ៍ Hossein Salami បានប្រកាសថាទីក្រុងតេអ៊ីរ៉ង់មិនចង់ធ្វើសង្គ្រាមឡើយ តែអ៊ីរ៉ង់មានសម្ថភាពគ្រប់គ្រាន់ក្នុងការធ្វើសង្គ្រាម ។ ការប្រកាសខាងលើរបស់ លោកត្រាំ កើតឡើងក្រោយពេលដែល ប្រធានាធិបតីអាមេរិក ដូណាលត្រាំចោទប្រកាន់អ៊ីរ៉ង់ដុតបំផ្លាញស្ថានទូតអាមេរិកនៅក្នុងទីក្រុងបាតដាតប្រទេសអ៊ីរ៉ាក់ ។
លោក Hossein Salami បានបញ្ជាក់ថា«យើងមិនបានដឹកនាំប្រទេសឆ្ពោះទៅរកសង្គ្រាមនោះឡើយ ប៉ុន្តែយើងមិនខ្លាចក្នុងការធ្វើសង្គ្រាមនោះដែរ ។ យើងមានអាវុធទំនើបៗគ្រប់គ្រាន់ក្នុងការធ្វើសង្គ្រាម» ។ លោក Hossein Salami ស្នើដល់អាមេរិក និយាយស្តីត្រឹមត្រូវ ពិតប្រាកដ បញ្ចៀសការចោទប្រកាន់គ្មាន ភស្តុតាង ៕