ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ ចេញបញ្ជាឲ្យវាយប្រហារសម្លាប់មេទ័ព​មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់

ចែករំលែក៖

រដ្ឋាភិបាលអ៊ីរ៉ង់ បញ្ជាក់ថា ឧត្តមសេនីយ៍ Qassem Soleimani មេបញ្ជាការកងទ័ពពិសេសរបស់ (Quds) អ៊ីរ៉ង់បានស្លាប់នៅក្នុងការវាយប្រហារតាមដែនអាកាសទៅលើ អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងបាតដាតប្រទេសអ៊ីរ៉ាក់ នាព្រឹកថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ ។ កម្លាំងទាហានអាមេរិក​បានប្រកាសថា ការវាយប្រហារខាងលើ ធ្វើឡើងតាមបទបញ្ជាររបស់​ប្រធានាធិបតីដូណាល់ ត្រាំ​ ។

ការវាយប្រហារសម្លាប់មេទ័ពអ៊ីរ៉ង់​កើតឡើងក្រោយពេលដែល អាមេរិកទទួលបានព័ត៌​មានថា មេទ័ព Qassem Soleimani បានឡើងគម្រោង វាយប្រហារ​ មន្ត្រីការបរទេស និង ទាហានអាមេរិក នៅក្នុងប្រតេសអ៊ីរ៉ាក់ និងតំបន់ជម្ឈិមបូព៌ាទាំងមូល​ ។ តាមសេចក្តីប្រកាសរបស់មន្ទីបញ្ចកោណអាមេរិក បញ្ជាក់ថា​ឧត្តមសេនីយ៍ Qassem Soleimani ទទួលខុសត្រូវទាំងស្រុង ចំពោះការស្លាប់របស់ទាហានអាមេរិក​រាប់រយនាក់​ និងពលរដ្ឋ​រាប់ពាន់នាក់​ ។

នៅក្នុងសេចក្តីប្រកាសរបស់អាមេរិក​បានបញ្ជាក់ថា​«ការវាយប្រហារតាមដែនអាកាស សម្លាប់​មេទ័ព អ៊ីរ៉ង់ គឺជាការទប់ស្កាត់ រាល់សកម្មភាពវាយប្រហារនាពេលអនាគត់ ។ អាមេរិកនឹងបើកការវាយប្រហារនៅពេលចាំបាច់ដើម្បី​ការពារពលរដ្ឋ និងផលប្រយោជន៍អាមេរិក នៅលើពិភពលោកទាំងមូល​ ។

ឧត្តមសេនីយ៍​ Qassem Soleimani​ គឺជាបុគ្គលមានឥទ្ធិពលទីពីរ​នៅក្នុងប្រទេសអ៊ីរ៉ង់​​បន្ទាប់ពី មេដឹកនាំជាន់ខ្ពស់ លោកatollah Ali Khamanei​ ។ លោក Qassem Soleimani​​ បានដឹកនាំយុទ្ធសាស្ត្រយោធា និងកិច្ចការបរទេស​ ពង្រីកឥទ្ធិពលរបស់អ៊ីរ៉ង់ នៅក្នុងតំបន់ និងនៅលើពិភពលោក​ ។

នៅពេលនេះដែរ កម្លាំងទាហានអ៊ីរ៉ង់​ បានព្រមានថានឹងសងសឹកអាមេរិក ក្រោយការស្លាប់របស់មេព័ពកំពូលរបស់អ៊ីរ៉ង់​ ។ នៅពេលនេះទាំង មន្ទីរបញ្ចកោណនៃក្រសួងការពារ​ជាតិអាមេរិក និងកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ផ្ទាល់បានទទួលស្គាល់ហើយថា លោកឧត្ដមសេនីយ៍ កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលជាប្រមុខកងអង្គភាពពិសេស (Quds Force) នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ពិតជាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិកលើក្បូនរថយន្ដមួយ នៅឯអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ប្រាកដមែន ហើយអ៉ីរ៉ង់ក៏បានព្រមានសងសឹកអាមេរិកវិញផងដែរ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០ ។

ឧត្ដមសេនីយ៍លោក Qassem Soleimani រួមជាមួយមនុស្ស ០៦នាក់ផ្សេងទៀត ក្នុងនោះរួមមានទាំងលោក អាបូ ម៉ាហ៍ឌី អាល់មូហាន់ឌីស (Abu Mahdi al-Muhandis) ដែលជាមេបញ្ជាការនៃកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ ត្រូវបានគេអះអាងថា បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយ សហរដ្ឋអាមេរិក នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងទីក្រុងបាកដាដ នៅថ្ងៃសុក្រនេះ ។

នៅក្នុងសេចក្ដីថ្លែងការណ៍ជុំវិញការវាយប្រហារនេះ មន្ទីរបញ្ចកោណបានទទួលស្គាល់ថា លោក Soleimani ពិតជាត្រូវបានសម្លាប់ប្រាកដមែន នៅក្នុងការវាយប្រហារតាមផ្លួវអាកាស ដែលជាការបញ្ជាដោយផ្ទាល់ ពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។

សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ច្បាស់ៗដូច្នេះថា «តបតាមបញ្ជាដោយផ្ទាល់ ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ យោធាអាមេរិកបានដឹកនាំសកម្មភាព ការពារកងទ័ពអាមេរិកនៅបរទេស ដោយបានសម្លាប់មេបញ្ជាការអ៊ីរ៉ង់ Qasem Soleimani ។ ការវាយប្រហារនេះគឺមានគោលបំណងបង្រ្កាប ផែនការវាយប្រហារនានា របស់អ៊ីរ៉ង់មកលើកងទ័ពអាមេរិក ហើយមិនតែប៉ុណ្ណោះសហរដ្ឋអាមេរិក នឹងបន្តចាត់រាល់វិធានការចាំបាច់ ដើម្បីការពារប្រជាជនរបស់យើង និងផលប្រយោជន៍អាមេរិក មិនថានៅទីណានោះទេនៅលើពីភពលោក» ។

ចំណែកឯកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏បានទទួលស្គាល់ពីមរណភាពរបស់លោក Qasem Soleimani ជាមួយការព្រមានថា នឹងចាត់វិធានការសងសឹកសហរដ្ឋអាមេរិកវិញ ។

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាការសម្លាប់លោក Qasem Soleimani របស់សហរដ្ឋអាមេរិក ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ ចោទប្រកាន់ថា អ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារ និងបាតុកម្មបំផ្លាញស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ។

ជាមួយគ្នានេះដែរ មេដឹកនាំជាន់ខ្ពស់​នៃកម្លាំង បដិវត្តន៍​អ៊ីស្លាមអ៊ីរ៉ង់​​បានប្រកាសថា រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់​មិនចង់ធ្វើសង្គ្រាមនោះឡើយ​ ប៉ុន្តែ​អ៊ីរ៉ង់​មិនខ្លាចធ្វើសង្គ្រាម ជាដាច់ខាត​ គឺបានត្រៀមល្ខណៈគ្រប់គ្រាន់ ក្នុងការធ្វើសង្គ្រាម​ ។

សារព័ត៌មាន Tasnim បានផ្សាយថា អគ្គមេបញ្ជាការកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​​ IRGC ​​ឧត្តមសេនីយ៍ Hossein Salami​ បានប្រកាសថា​ទីក្រុងតេអ៊ីរ៉ង់​មិនចង់ធ្វើសង្គ្រាមឡើយ តែអ៊ីរ៉ង់មានសម្ថភាពគ្រប់គ្រាន់​ក្នុងការធ្វើសង្គ្រាម​ ។ ការប្រកាសខាងលើ​របស់ លោកត្រាំ កើតឡើងក្រោយពេលដែល​ ប្រធានាធិបតីអាមេរិក ដូណាលត្រាំ​​ចោទប្រកាន់អ៊ីរ៉ង់​ដុតបំផ្លាញស្ថានទូតអាមេរិក​នៅក្នុងទីក្រុងបាតដាតប្រទេសអ៊ីរ៉ាក់​ ។

លោក Hossein Salami បានបញ្ជាក់ថា​«យើងមិនបានដឹកនាំប្រទេសឆ្ពោះទៅរកសង្គ្រាមនោះឡើយ ប៉ុន្តែ​យើងមិនខ្លាច​ក្នុងការធ្វើសង្គ្រាមនោះដែរ​ ។ យើងមានអាវុធទំនើបៗគ្រប់គ្រាន់​ក្នុងការធ្វើសង្គ្រាម​» ។ លោក Hossein Salami ស្នើដល់អាមេរិក​ និយាយស្តី​ត្រឹមត្រូវ ពិតប្រាកដ បញ្ចៀសការចោទប្រកាន់គ្មាន ភស្តុតាង ៕


ចែករំលែក៖