ផ្ទាំងព្រិលទឹកកកបានបាក់ចុះនៅជម្រាលភ្នំមួយកន្លែងស្ថិតនៅភាគខាងកើតប្រទេសតួកគីកាលពីថ្ងៃទី៥ ខែកុម្ភៈ ហើយសង្កត់និងនាំយកទៅជាមួយនូវក្រុមជួយសង្គ្រោះមួយក្រុមដែលត្រូវបានបញ្ជូនទៅកាន់ទីនោះដើម្បីស្វែងរកអ្នកបាត់ខ្លួនក្នុងហេតុការណ៍បាក់ព្រឹលទឹកកកលើកកាលពីលើកទីមួយ។ មន្ត្រីអាជ្ញាធរបញ្ជាក់ថា ក្រុមសង្គ្រោះបន្ទាន់៣៣នាក់ ត្រូវបានសម្លាប់ និង៥៣នាក់បានរងរបួស ខណៈជនរងគ្រោះផ្សេងទៀតនៅកប់ពីក្រោមព្រឹលនៅឡើយ ។
ហេតុការណ៍បាក់ផ្ទាំងព្រឹលទឹកកកកាលពីថ្ងៃទី៥ ខែកុម្ភៈ នៅតួកគី មកដល់ពេលនេះជនរងគ្រោះបាត់បង់ជីវិតកើនឡើង៣៨នាក់ ។
ក្រុមសង្គ្រោះបន្ទាន់ប្រហែល៣០០នាក់ ត្រូវបានបញ្ជូនទៅកាន់ដងមហាវិថីមួយកន្លែងជិតតំបន់ភ្នំព័ទ្ធជុំវិញទីក្រុង Bahcesaray ស្ថិតនៅក្នុងខេត្ត Van ភាគខាងកើតរបស់ប្រទេសតួកគី ជាប់ព្រំដែនជាមួយប្រទេសអ៊ីរ៉ង់ ក្រោយហេតុការណ៍បាក់ផ្ទាំងព្រឹលទឹកកកមួយករណីកាលពីរសៀលថ្ងៃអង្គារ ។ ហេតុការណ៍បាក់ព្រឹលទី១នោះសម្លាប់មនុស្ស៥នាក់ និងបាត់ខ្លួន២នាក់ ។ រហូតដល់យប់ថ្ងៃពុធ ក្រុមជួយសង្គ្រោះទាំងនោះបានរងគ្រោះដោយសារការបាក់ផ្ទាំងព្រឹលទឹកកក់ជាលើកទីពីរនោះតែម្តង ៕