ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងការពារជាតិ ថ្លែងការកោតសសើរចំពោះថ្នាក់ដឹកនាំអគ្គ នាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងរួមចំណែក កសាងហេដ្ឋារចនាសម្ព័ន មានដូចជាសា លប្រជុំ និងអាគារស្នាក់នៅប្រកបដោយលក្ខណៈទំនើបបំរើការ ងារ ជំនាញទទួលបានប្រសិទ្ធភាពខ្ពស់ ។
ការលើកឡើងរបស់សម្តេចពិជ័យសេនាដូច្នេះ ក្នុងពិធីបិទកិច្ច ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តផែនការសកម្មភាពការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច និងកាត់ខ្សែបូរសម្ពោធសាលប្រជុំនៅសាលាហ្វឹនហ្វឺនចារកិច្ច ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជាធានីភ្នំពេញនារសៀលថ្ងៃទីថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី ៥ ខែ កុម្ភះ ឆ្នាំ ២០២០ ។
បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋាន ស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិរាយការ ណ៍ពីការវិវត្តន៍ជាបន្តបន្ទាប់ និងការងារជំនាញរបស់ស្ថាប័នជូនអង្គពិធីរួចមក សម្តេចពិជ័យសេនាប្រមុខការពារជាតិ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះស្នាដៃ ដ៏ធំធេងដែលថ្នាក់ដឹក នាំស្ថាប័នជំនាញខិតខំប្រឹងប្រែងសម្រេចបានក្នុងឆ្នាំចាស់កន្លង ប្រកបដោយការទទូលខុសត្រូវខ្ពស់គួរឲ្យកោតសរសើរ ព្រម ទាំងប្តេជ្ញា ពង្រឹងពង្រីកសមត្ថភាព ដឹកនាំបព្ចាា មានការសាមគ្គី ឯកភាពគ្នាខ្ពស់ទើបសម្រេច អនុវត្តការងារបានដោយរលូន ។
សម្តេចពិជ័យសេនាបន្តទៀតថាៈ នេះជាជោគជ័យថ្មីៗថែមទៀត ដែលកងយោធពលខេមរភូមិន្ទ ខិតខំប្រឹងប្រែងក្នុងកំណែទម្រង់សីុជម្រៅរបស់ខ្លួន ស្របតាមការចង្អុលបង្ហាញប្រកបដោ យគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន បាននិងកំពុងនាំនាវាកម្ពុជា ឆ្ពោះទៅកាន់កោះត្រើយសន្តិភាព នឹងការអភិវឌ្ឍន៍ផងដែរ ៕ សុខដុម