ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣ កើតខែ មាឃ ឆ្នាំកុរឯកសក័ពស២៥៦៣ត្រូវថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទីនេះ ដោយមានការបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានចាត់តាំងអោយលោកវរសេនីយ៍ត្រី ញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញដឹកនាំកម្លាំងចុះផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងវេទិការសាធារណ:នៅចំនុចវិទ្យាល័យទួលប្រាសាទសែនសុខ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញខណ្ឌសែនសុខ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញបានអោយដឹងថាក្នុងឱកាសនោះដែមានសមាសភាពចូលរួមខ្លួនលោកផ្ទាល់វរសេនីយ៍ត្រី ញាណ នន នាយប៉ុស្តិ៍ លោកស្រីអនុសេនីយ៍ឯក ឌិន សានីតា នាយរង លោកអ៊ុំ សុគំ នាយកវិទ្យាល័យទួលប្រាសាទសែនសុខនឹងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សចូលរួមសរុបចំនួន៨៥០នាក់ ប្រុស៣២០នាក់។លោកនាយប៉ុស្តិ៍បានបន្តអោយដឹងទៀតថានៅក្នុងខ្លឹមសារនោះគឺបានលើកយកបញ្ហាគ្រឿងញៀន ក្មេងទំនើង ហឹង្សាក្នុងគ្រួសារការជួញដូរកុមារ ល្បែងសុីសងនិងការងារផ្សេងៗទៀត និងផ្សព្វផ្សាយដល់សិស្ស ដែលមានអាយុ១៥ឆ្នាំអោយមកបំពេញបែបបទថតអត្តសញ្ញាណបណ្ណ័នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញផងដែរ។
បន្ថែមពីនោះលោកអ៊ុំ សុគំ នាយកវិទ្យាល័យទួលប្រាសាទសែនសុខក៍បានសំណោមពរដល់សប្បុរសជននាៗសូមជួយជាឋវិការឫមួយជាដីសម្រាប់ចាក់ទីធ្លាវិទ្យាល័យទួលប្រាសាទសែនសុខតាមលដ្ឋិភាពរបស់បងប្អូនទោះតិចក្តីច្រើនក្តីព្រោះសព្វថ្ងៃនេះសាលាកំពង់តែជួបនៅការខ្វះខាតឋវិការជាច្រើនដើម្បីសដ្ឋាបនាក្នុងទីធ្លាសាលា៕ ចាន់លីហ្សា