ព័ត៌មានទាន់ហេតុការណ៍៖

Djokovic គ្រងតំណែង​​លេខ១ពិភពលោកកីឡាវាយតឺន្នីស

ចែករំលែក៖

កីឡាករវាយតឺន្នីស (Tennis) សញ្ជាតិស៊ែប៊ី Novak Djokovic បានដណ្ដើមតំណែងជើងឯក​ ​លេខក្រោយប្រកួតឈ្នះពានរង្វានAustralian Open 2020 ក្នុងការប្រកួតផ្ដាច់ព្រ័ត្រជាមួយកីឡាករសញ្ជាតិអូទ្រីស Dominic Thiem ដោយពិន្ទុ , , , និង នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី

ក្រោយទទួលបានជ័យជម្នះនេះ Djokovic ក៏បានឡើងដល់កំពូលតារាង​​ក្នុងប្រព័ន្ធចំណាត់ថ្នាក់​ ATP ផងដែរ ដោយបានដណ្ដើមតំណែងលេខ១ពី Nadal ដែលបានធ្លាក់ចេញពីការប្រកួត​ Australian Open ត្រឹមវគ្គមួយភាគបួនផ្ដាច់ព្រ័ត្រ ដោយ Djokovic ឈរនៅចំណាត់ថ្នាក់លេខ១ដោយមាន ៩៧២០ពិន្ទុ លើស Nadal ៣២៥ពិន្ទុ

នេះជាពានរង្វាន់ Grand Slam ទី១៧ និងជាពានរង្វាន់ Australian Open ទី៨ របស់ Djokovic នាំឱ្យកីឡាកររូបនេះចាញ់កីឡាករFederer ចំនួន៣ពានទៀតប៉ុណ្ណោះក្នុងប្រភេទកីឡាវាយតឺន្នីសទោលផ្នែកបុរស

កីឡាករ Dominic Thiem ដែលជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតAustralian Open 2020 ក៏បានកើនចំណាត់ថ្នាក់របស់ខ្លួនផងដែរ ក្រោយពីបានចូលរួមការប្រកួតលើកនេះ ហើយបច្ចុប្បន្នគេឈរនៅចំណាត់ថ្នាក់ទី៤ ពិភពលោកដោយមាន ៧០៤៥ពិន្ទុ តាមពីក្រោយ​ Federer ដែលឈរនៅចំណាត់ថ្នាក់លេខ៣ តែ ៨៥ពិន្ទុប៉ុណ្ណោះ

កីឡាករសញ្ជាតិអូស្ត្រាលី Nick Kyrgios បានលោតឡើងលើ៥ចំណាត់ថ្នាក់ ហើយកំពុងឈរនៅចំណាត់ថ្នាក់ទី២០ ដោយមាន១៦៩០ពិន្ទុ៕ ដោយ៖ ភារះ

MELBOURNE, AUSTRALIA – FEBRUARY 02: Novak Djokovic of Serbia poses with the Norman Brookes Challenge Cup after winning the Men’s Singles Final against Dominic Thiem of Austria on day fourteen of the 2020 Australian Open at Melbourne Park on February 02, 2020 in Melbourne, Australia. (Photo by Cameron Spencer/Getty Images)


ចែករំលែក៖