ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនសង្ឃក្លែងក្លាយម្នាក់ឆែកឃើញត្រា ៥ និងឆាយាល័ក្ខណ៍គណ:មហានិកាយក្លែងក្លាយ៤

ចែករំលែក៖

ខេត្តសៀមរាប ៖  កម្លាំងប៉ុស្ដិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលគោកចក និងផ្នែកព្រហ្មទណ្ឌនគរបាលក្រុងសៀមរាប ក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុង និងមានការឯកភាពពីលោក ភឹង ចិន្ដារ៉េត ស្នងការរង និងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្រចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អឿ អួន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនប្រាកដ រស់នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម សង្ស័យពីបទឆបោក នឹងគ្របដណ្ដប់បែបពុទ្ធសាសនាដោយគ្មានសិទ្ធ និងប្រើប្រាស់ត្រាក្លែងក្លាយ។

ការឃាត់ខ្លួនសង្ឃក្លែងក្លាយ នេះបានប្រព្រឹត្តទៅ នៅវេលាម៉ោង ១០ ព្រឹក ថ្ងៃ អាទិត្យ ៨កើត ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ខណៈកំពុងដើរបិណ្ឌបាត នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល គោកចកបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើបន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទទួលព័ត៌មានពីព្រះសង្ឃនៅវត្តថ្មី ថាមានព្រះសង្ឃក្លែងក្លាយកំពុងដើររៃអង្គាសបច្ច័យខុសច្បាប់នោះ កម្លាំងនគរបាលប៉ុស្តិ៍បានរាយការណ៍ទៅលោកអធិការនគរបាលក្រុងសៀមរាប ហើយចាត់កម្លាំងសហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌ ទៅឃាត់ខ្លួនសង្ឃអង្គនេះមកសាកសួរ ។ ក្រោយពីសួរនាំរួចមក ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគ្រងដណ្ដប់បែបព្រះពុទ្ធសាសនា(ក្លែងក្លាយ)ដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋប្រាកដមែន ហើយពេលបានប្រាក់ហើយគេយកចាយវាយផ្ទាល់ខ្លួន។បន្ទាប់ពីទទួលការសារភាពបែបនេះភ្លាមសមត្ថកិច្ចចម្រុះនិងមន្រ្តីមន្ទីរធម្មការនិងសាសនាខេត្ត បានចាប់ផ្សឹនិងដកហូតវត្ថុតាងល្មើសមាន ត្រាក្លែងក្លាយចំនួន និងឆាយាល័ក្ខណ៍គណ:មហានិកាយ ចំនួន ៤ថែមទៀត ដែលជនសង្សយ័បានសារភាពថា ទុកសម្រាប់ប្រើប្រាស់ពេលរអង្គាសលុយពីពុទ្ធបរិសទ័

បន្ទាប់មក លោកអធិការនគរបាលក្រុងសៀមរាប បានបញ្ជាឲ្យផ្នែកព្រហ្មទណ្ឌក្រុង និងប៉ុស្ដិ៍នគរបាលរដ្ឋបាលសហការគ្នាកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្ដន្ទាទោសជនសង្ស័យតាមច្បាប់៕ សហការី


ចែករំលែក៖