ព័ត៌មានទាន់ហេតុការណ៍៖

Djokovic គ្រងតំណែង​​លេខ១ពិភពលោកកីឡាវាយតឺន្នីស

ចែករំលែក៖

កីឡាករ​វាយ​តឺន្នីស​ (Tennis) សញ្ជាតិ​ស៊ែប៊ី Novak Djokovic បាន​ដណ្ដើម​តំណែង​ជើងឯក​ ​លេខ​១​ ក្រោយ​ប្រកួត​ឈ្នះ​ពាន​រង្វាន់Australian Open 2020 ក្នុងការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ​កីឡាករ​សញ្ជាតិ​អូទ្រីស Dominic Thiem ដោយពិន្ទុ ៦–៤, ៤–៦, ២–៦, ៦–៣ និង ៦–៤ នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី។

ក្រោយ​ទទួលបានជ័យ​ជម្នះ​នេះ Djokovic ក៏បានឡើង​ដល់កំពូលតារាង​​ក្នុង​ប្រព័ន្ធ​ចំណាត់​ថ្នាក់​ ATP ផងដែរ ដោយ​បានដណ្ដើម​តំណែងលេខ១ពី Nadal ដែល​បាន​ធ្លាក់ចេញពីការ​ប្រកួត​ Australian Open ត្រឹម​វគ្គ​មួយភាគបួន​ផ្ដាច់ព្រ័ត្រ ដោយ Djokovic ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ១ដោយ​មាន ៩៧២០ពិន្ទុ លើស Nadal ៣២៥ពិន្ទុ ។

នេះជាពានរង្វាន់ Grand Slam ទី១៧ និងជាពានរង្វាន់ Australian Open ទី៨ របស់ Djokovic នាំឱ្យកីឡាកររូបនេះចាញ់កីឡាករFederer ចំនួន៣ពានទៀតប៉ុណ្ណោះ​ក្នុងប្រភេទ​កីឡាវាយតឺន្នីសទោល​ផ្នែកបុរស។

កីឡាករ Dominic Thiem ដែលជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការ​ប្រកួតAustralian Open 2020 ក៏​បាន​កើន​ចំណាត់ថ្នាក់របស់ខ្លួន​ផងដែរ ក្រោយ​ពី​បានចូលរួម​ការ​ប្រកួត​លើកនេះ ហើយបច្ចុប្បន្ន​គេ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី៤ ពិភពលោក​ ដោយមាន ៧០៤៥ពិន្ទុ តាមពីក្រោយ​ Federer ដែលឈរ​នៅ​ចំណាត់ថ្នាក់លេខ៣ តែ ៨៥ពិន្ទុ​ប៉ុណ្ណោះ។

កីឡាករ​សញ្ជាតិអូស្ត្រាលី Nick Kyrgios បានលោត​ឡើងលើ៥ចំណាត់ថ្នាក់ ហើយ​កំពុងឈរ​នៅ​ចំណាត់​ថ្នាក់​ទី​២០ ដោយមាន១៦៩០ពិន្ទុ៕ ដោយ៖ ភារះ

MELBOURNE, AUSTRALIA – FEBRUARY 02: Novak Djokovic of Serbia poses with the Norman Brookes Challenge Cup after winning the Men’s Singles Final against Dominic Thiem of Austria on day fourteen of the 2020 Australian Open at Melbourne Park on February 02, 2020 in Melbourne, Australia. (Photo by Cameron Spencer/Getty Images)


ចែករំលែក៖