ព័ត៌មានទាន់ហេតុការណ៍៖

Johanna Konta ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធីMonterrey Open នៅម៉ិចស៊ីកូ

ចែករំលែក៖

កីឡាការិនីលំដាប់លេខ១នៅអង់គ្លេស Johanna Konta បានកក់កៅអីមួយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធី Monterrey Open នៅប្រទេសម៉ិចស៊ីកូដោយបានយកឈ្នះកីឡាការិនីAnastasia Potapova របស់រុស្ស៊ី កាលរាត្រីថ្ងៃទី៦ ខែមីនា

Johanna Konta បានយកឈ្នះកីឡាការិនី Anastasia Potapovaនៅក្នុងការប្រកួតសន្សំពិន្ទុជាមួយកីឡាការិនីវ័យ១៨ឆ្នាំរុស្ស៊ីរូបនេះ កីឡាការិនី Johanna Konta ដែលជាប់ចំណាត់ថ្នាក់លេខ១៦ពិភពលោកបានយកឈ្នះកីឡាការិនី Anastasia Potapova ចំនួន៣សិតក្នុងលទ្ធផល ៦-៧ (៦-៨), ៦-៣ និង ៧-៦ (៩-៧) ។

កីឡាការិនី Konta បានចេញទៅប្រកួតកីឡាវាយតឺន្នីសចំនួន៣ព្រឹត្តិការណ៍ផ្សេងគ្នារបស់នាងក្នុងឆ្នាំ២០២០នេះ មុនពេលប្រកួតនៅម៉ិស៊ីកូរហូតឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ៕ ដោយ៖ភាៈ

 


ចែករំលែក៖