ព័ត៌មានទាន់ហេតុការណ៍៖

ទំបំផុត! សមត្ថកិច្ចកំណត់មុខសញ្ញា អារច្រៀក និងដឹកជញ្ជូនឈើរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មហាជន! កំពុងរងចាំមើលចំណាត់ការរបស់សមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ខណៈព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ នេះ កម្លាំងចំរុះស្រុកក្រគរធ្វើការអង្កេត.ស្រាវជ្រាវយ៉ាងដ៏ក្តៅ រហូតឈានដល់កំណត់មុខសញ្ញាជនលួចអារច្រៀក និងដឹកជញ្ជូនឈើ ក្នុងដែនសហគមន៍ព្រៃឈើធម្មជាតិ(រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង) ព្រមទាំងឈានដល់ធ្វើកំណត់ហេតុដកហូតមធ្យោបាយដឹកជញ្ជូន(រថយន្តកែច្នៃ) ១គ្រឿងផងដែរនោះ ។

បើតាមការអោយដឹងពីជំនាញ ជនសង្ស័យប្រព្រឹត្ត ល្មើសព្រៃឈើជាមុខសញ្ញាឈ្មោះ ស៊ូ នាង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងកូនប្រុសម្នាក់ថែមទៀត បច្ចុប្បន្ន(រត់គេចខ្លួន) កម្លាំងចំរុះកំពុងមមាញឹកចំណាត់ការដោយមិនបន្ធូដៃឡើយ ហើយវត្ថុតាងក៍ដកហូតយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី ។

គួររលឹកថា កម្លាំងចំរុះប្រមាណជាង ៣០នាក់ បានចុះល្បាតព្រៃក្នុងដែនសហគមន៍ព្រៃឈើ(រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង) ត្រង់ចំណុចកកុះ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ កន្លងទៅ បានឃើញជាក់ស្ដែងការអារច្រៀកដើមឈើដោយគ្មានញញើតដៃ បើទោះបីជាគេដឹងតំបន់នោះជាកន្លែងទេសចរណ៍ធម្មជាតិ ដ៍សម្បូរបែបដែលមិនអាចកាត់ថ្លៃបាននោះក៏ដោយ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ទើបសមត្តកិច្ចអង្កេតស្រាវជ្រាវយ៉ាងប្រគៀកប្រកិត រហូតឈានដល់កំណត់មុខសញ្ញា និងរកឃើញមធ្យោបាយដឹកជញ្ជូនដែលគេលាក់ទុក ដូចបានរាបរបខាងលើ ៕បុិមពិន


ចែករំលែក៖