ខេត្តសៀមរាប៖ ទិវាអន្តរជាតិនារី មានប្រភពមកពីពាក្យថា International Working Women’s Day ( ទិវាការងារនារីអន្តរជាតិ ) ។ទិវាអន្តរជាតិនារីត្រូវបានប្រារព្ធធ្វើឡើងនៅ ថ្ងៃទី ០៨ ខែមីនា នៅទូរទាំងពិភពលោក ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង បន្តរំលេចតម្លៃនៃសន្តិភាព និងលើកកម្ពស់ដល់នារីទាំងអស់ក្នុងពិភពលោក ដែលអាចទទួលបានសិទ្ធិ គ្រប់យ៉ាង យ៉ាងពេញលេញដូចបុរសដែរ រួមមាន ការគោរព ស្រលាញ់ស្រ្តី ការលើកកម្ពស់ស្រ្តីក្នុងសេដ្ឋកិច្ច កាងារនយោបាយ និងការចូលរួមកិច្ចការក្នុងសង្តម រហូតដល់គេចាត់ ទុកស្ត្រី ជាមាតារបនៃ/ពិភពលោក ។
សូមរម្លឹកថា៖ ជាការពិតណាស់ ទិវាអន្តរជាតិនារី បានចាប់មានឡើងតាំងពីយូរលង់ណាស់មកហើយ ចាប់តាំងពីដើមទស្សរត្សរ៍ឆ្នាំ ១៩០០ មកម្ល៉េះ កាលដើមឡើយ ទិវាបុណ្យនេះ មិនមែនកំណត់នៅថ្ងៃទី០៨ មីនានេះតែម្ដងទេ ជាក់ស្ដែង ការប្រារព្ធទិវាសិទ្ធនារីលើកដំបូង គឺធ្វើឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ១៩០៩ នៅទីក្រុងញ៉ូវយ៉ក៕សហការី