ព័ត៌មានទាន់ហេតុការណ៍៖

លោកយាយពិការយកសំរាមទៅដុតនៅវាលស្រែចៃដន្យ ភ្លើងឆេះរាលដាលស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានហេតុការណ៏ភ្លើងឆេះជញ្រាំងស្រែបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយពន្លត់និងជួយសង្គ្រោះលោកយាយពិការប៉ុន្តែហួសពេលទៅហើយដោយត្រូវភ្លើងឆេះខ្លោចខណះដុតជញ្រ្ជាំងក្នុងស្រែខាងត្បូងផ្ទះ ធ្វេសប្រហេសចៃដន្យរត់មិនរួច។
ហេតុការណ៏នេះបានកើតឡើងនៅថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣វេលាម៉ោង២និង៥នាទីរសៀលថ្ងៃទី១០មិនា២០២០នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីរងគ្រោះមានឈ្មោះមាស ហេង  អាយុ ៧២ឆ្នាំ រស់នៅភូមិឃុំខាងលើ។
ប្រភពបានបន្តទៀតថា៖នៅមុនពេលកើតហេតុលោកយាយខាងលើបានដើរទៅដុតពពួកភ្លើងជាប់និងជញ្ជ្រាំង
ក្នុងស្រែខាងត្បូងផ្ទះ ចៃដន្យស្រាប់តែ
បណ្តាលអោយឆាបឆេះរាលដាលពាត់ជុំវិញលោកយាយដែលជាមនុស្សពិការរត់មិនរួចក៏ត្រូវឆេះស្លាប់ក្នុងអណ្តាតភ្លើងតែម្តង។
តាមការពិនិត្យរបស់ជំនាញសមត្ថកិច្ចនិងលោកវេជ្ជបណ្ឌិត ភោគ ចរកា គ្រូពេទ្យបង្អែកស្វាយទាប សន្និដ្ឋានថាសាកសពស្លាប់ដោយសារភ្លើងឆេះហើយគាត់ពិការផង។
សាកសពលោកយាយត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។  យឹមសុថាន

ចែករំលែក៖