ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យដ៏ពូកែនិងមានការទទួលខុសត្រូវរបស់ខេត្តកំពង់ចាម កំពុងព្យាយាមពិនិត្យទាំងយប់ដល់ព្រឹកនេះ ដើម្បីប្រយុទ្ធនឹងជំងឺ​Covid19​

ចែករំលែក៖

ខេត្តកំពង់ចាម៖ ក្រោមការដឹកនាំរបស់លោក អ៊ុន​ ចាន់​ដា​ អភិបាល​ខេត្ត កំពង់ចាម និងដោយមានជំនួយបច្ចេកទេសនៃក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជំនាញដ៏ខ្លាំងពូកែនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដែលប្រជាពលរដ្ឋក្នុងខេត្តទាំងមូលផ្ញើក្តីសង្ឃឹម​ បានប្រជុំទាំងយប់ដើម្បីប្រយុទ្ធនឹងជំងឺ​Covid19​ ដែលកើតមានលើស្ត្រីទេសចរណ៍ជនជាតិអង់គ្លេសម្នាក់ដែលបានធ្វើដំណើរមកខេត្តកំពង់ចាមតាមកប៉ាល់នាពេលថ្មីៗនេះ។ ក្រុមគ្រូពេទ្យយើងបានប្តេជ្ញាចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងខេត្តការពារមិនអោយ មានការបារម្ភចំពោះការឆ្លងវីរុស COVID-19។
ប្រជាពលរដ្ឋក្នុងខេត្តពិតជារំភើបនិងស្ងើចសរសើរចំពោះ អាជ្ញាធរ ជំនាញ ដែលពួកគាត់ បានបំពេញការងារទាំងយប់ និងបន្តដល់ព្រឹកថ្ងៃទី១១ ខែមីនានេះ។ គិតដល់ម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ កប៉ាល់ទេសចរណ៍ វៀតណាមត្រូវបានយាមកាម និងមិនអោយមនុស្ស៦៤នាក់ឡើងគោក។ ចំណែកគ្រូពេទ្យកំពុងចូលទៅពិនិត្យ៕

ដោយ៖ វណ្ណះ


ចែករំលែក៖