ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ បាត់ដំបងជាប់ចំណាត់ថ្នាក់លេខ១ រឿងចោរគាស់ផ្ទះ

ចែករំលែក៖

បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ច ខិតខំយ៉ាងណាក៏ដោយក៏ខ្ញុំបាទសង្កេតឃើញថា ខេត្តបាត់ដំបងនៃខ្ញុំ នៅតែនាំមុខគេ ឬអាចថាលេខ១ ក្នុងបញ្ហាចោរគាស់ផ្ទះ ហើយយូរៗម្តង គេឃើញអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាប ឬចាប់បានក្រុមចោរគាស់ផ្ទះនោះ ដែរ មិនមែនមានន័យថា ឲ្យតែចោរគាស់ផ្ទះសមត្ថកិច្ចបង្ក្រាបមិនបាននោះទេ។ មានន័យថា សមត្ថកិច្ចខេត្តបាត់ដំបងនៃខ្ញុំ ក៏ខ្លាងជាងពួកចោរគាស់ផ្ទះនោះដែរ។

បើតាមការសង្កេត និងកត់សម្គាល់មើលឃើញថា មិនមែនតែក្រុងបាត់ដំបងដែល ប្រឈមនឹងការគាស់ផ្ទះជាញឹកញាប់ សូម្បីតែនៅតាមបណ្តាស្រុកឆ្ងាយដាច់ស្រយាល ក៏មានរឿងចោរគាស់ផ្ទះនេះដែរ។ យ៉ាងដូច្នេះហើយបានជា ខ្ញុំបាទយល់ថា ខេត្តបាត់ ដំបង គ្រប់ច្រកល្ហកគឺជួបប្រទះនឹងបញ្ហាចោរគាស់ផ្ទះយកទ្រព្យសម្បត្តិនោះឯង។ រីឯ កម្លាំងប្រដាប់អាវុធ ជាពិសេសនគរបាលក៏ឃើញថាបានប្រឹងដុតដៃដុតជើងស្ទើររលាក ខ្លោច ក្នុងការតាមចាប់ពួកចោរកំប៉ិកំប៉ុកនេះដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ ហាក់ដូចជាមិនអាចកាត់បន្ថយចំនួនចោរគាស់ផ្ទះនៅខេត្តបាត់ដំបងបានឡើយ។ គេមិនដឹងថាតើ ចោរគាស់ផ្ទះទាំងនោះមានរចនាសម្ព័ន្ធយ៉ាងណា ឬក៏ចងក្រងគ្នីគ្នាបែបណា បានជា​សមត្ថកិច្ចបង្ក្រាបមិនចេះអស់? ឬមួយក៏ពួកចោរគាស់ផ្ទះទាំងនោះ អាចដុះតពូជដូច រុក្ខជាតិនានាបានដែរ? តែអ្នកខ្លះថាមកពីសមត្ថកិច្ចយើងខ្សោយ។
ខ្ញុំបាទតែងតែតាមដានមើលតាមបណ្តាញសង្គម ក៏ដូចគេហទំព័រនានា គឺមានតែ ខេត្តបាត់ដំបងនៃខ្ញុំប៉ុណ្ណោះ ដែលបានទាក់ទាញការចាប់អារម្មណ៍ខ្លាំង ចំពោះបញ្ហា ចោរគាស់ផ្ទះ។ រឿងចោរគាស់ផ្ទះនេះ មិនចាំតែគាស់ពេលយប់ទេ ជួនកាលគាស់ទាំង ព្រឹក គ្រាដែលម្ចាស់ផ្ទះចេញទៅផ្សារមួយភ្លែត។ បន្ទាប់ពីចោរចាកចេញ គេឃើញ សមត្ថកិច្ចព្រោងព្រាត ចុះទៅធ្វើកំណត់ហេតុសួរនាំម្ចាស់ផ្ទះ ដែលប្រការនេះធ្វើឲ្យ ម្ចាស់ផ្ទះសង្ឃឹមថា ពួកចោរគាស់ផ្ទះទាំងនោះ ទោះមានស្លាបហោះ ក៏មិនអាចគេចទៅ ណាបានដែរ។ ប៉ុន្តែការសង្ឃឹមហាក់នៅឆ្ងាយជាច្រើនករណី ពីព្រោះយូរៗម្តងទើបគេ ឃើញកម្លាំងនគរបាលបង្ក្រាបបាន ពួកចោរឆក់ម្តង។ ក្នុងចំណោម១០ករណី គឺអាច ថាបង្ក្រាបបាន ១ ឬ ២ ករណីដែរ មិនអន់នោះទេ៕
ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖